» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10084 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700255 នាក់

បាក់​សំណង់​កញ្ចាស់របស់​ស្នងការរង​នគរបាល​ខេត្តសៀមរាប​នៅ​ផាប់​ស្ទ្រី​ត​សម្លាប់​មួយ​របួស​៤

 


​សៀមរាប​៖​សំណង់​ហាង​របស់លោក​ស្នងការ​រង​នគ​បាល​វ័យក្មេង​នៅ​ចំណុច​តំបន់​ផាប់​ទ្រី​ត ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ក្រុង​សៀមរាប​បាន​បាក់​រលំ​ផ្តាច់​ជិវិត​កម្មករ​១​នាក់​នឹងរង​របួស​៤​នាក់​កាលពី វេ​ម៉ោង ១២​និង​៤០​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ។a pub street3 

ទីតាំង​ខាងលើនេះ​ត្រូវបាន​គេ​ដឹងថា​ជា​របស់​ម្ចាស់​ឈ្មោះ លី គង់​ស្រ៊ុន មាន​ឋានៈ​ជា​ស្នងការរង​នគរបាល​ខេត្តសៀមរាប​ដែល ជា​ម្ចាស់​ហាង​ថេ​ភុល​និង​ក្លឹប​កំសាន្ត​ក្លាស្ស​សិច​នឹងមាន​ហាង​ជាច្រើន​ទៀត​ក្នុង​ក្រុង​សៀមរាប​។​​អ្វីដែល​ធ្វើអោយ​ពលរ​ដ្ធ​រិះគន់​នោះ​គឺ​ម្ចាស់​ទីតាំង​ខាងលើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​ក្លឹប​កំសាន្ត​ហិប​ហប់​ដ៌​ល្បីឈ្មោះ​របស់លោក​ស្នងការ​រង​នគរបាល​វ័យក្មេង​នេះ​បាន​ផ្តាច់​ជិវិត​ភ្ញៀវ​ដែល​ចូលទៅ​កំសាន្ត​បាន​បណ្តាលអោយ​ស្លាប់​ប៉ុន្មាន​នាក់​នៅក្នុង​ក្លឹប​កំសាន្ត​ដោយសារ​ភ្លើង​ក​ឆាបឆេះ​ក្នុង​ក្លឹប​ម្តង​រួម​មកហើយ​តែ​មិនមាន​ទោស​ទ​ណ្ឌ័​ឬ​បិទ​ហាង​អ្វី​ឡើយ​។​

​ឥឡូវនេះ​មាន​បាក់​រលំ​អាគារ​ដែល​កំពុង​ជុស​ជុល​បណ្តាលអោយ​មានកម្ម​ករ​ម្នា​ក់បាន​ស្លាប់​នឹងរង​របួស​៤​នាក់​ផ្សែង​ទៀត​។​ប្រភព​មួយ​ចេញពី​មន្ត្រី​មូល​ដ្ធា​ន​បានផ្តល់​អោយដឹងថា​៖​ម្ចាស់​ទីតាំង​ខាងលើ​ដោយសារ​អាង​អំណាច​របស់ខ្លួន​ជា​មន្ត្រីជាន់ខ្ពស់​នគរបាល​ខេត្ត​សូម្បីតែ​ការសុំច្បាប់​ពី​អាជ្ញាធរ​មូល​ដ្ធា​ន​ដើម្បី​ជួសជុល​ក៏​គេ​មិន​ខ្វល់​ផង​អាជ្ញាធរ​មូល​ដ្ធា​ន​មិនដឹង​។​

ជាក់ស្តែង លោក ហ៊ី សាយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សូ​រិ​យោ​ដី ខេត្តសៀមរាប បាន​ឲ្យ​កាសែត​ដឹងថា​៖ ករណីនេះ​ខាង​លោក​កំពុង​ចុះទៅ​ពិនិត្យមើល នៅ​ទីតាំង​ទាំងនោះ គឺ​ផ្ទះ​ចាស់​នៅសល់​ពី​ជំនាន់​បារាំង​មែនហើយ​។ លោក​បាន​បន្ត​រថា​ការជួសជុល​សំណង់​នេះ​គឺ​ខាង​ជំនាញ​របស់លោក​អត់​បានដឹង​នោះទេ​?!​។​

ទាក់ទិន​ករណីនេះ​ដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា​៖ ករណី​បាក់​រលំ​អាគារ​ចាស់ សល់​ពី​សម័យ​បារាំង កំពុង​ជួសជុល មាន បណ្តោយ ប្រហែល ២០​ម៉​ត្រែ ទទឹង​៥​ម្រ៉ែ​ត កំពស់ ២​ជាន់ បណ្តាល​ឲ្យ​បាក់​រលំ​ទាំងស្រុង​ដល់​ដី ក្នុងនោះ​មាន កម្មករ​ស្នាក់នៅ​ចំនួន ០៥​នាក់ (​ប្រុស​) ។​កម្លាំង​សមត្ថកិច្ច​យើង​បាន​ជួយសង្គ្រោះ​យកចេញ​នឹង​បញ្ជូនទៅ​មន្ទី​ពេទ្យ​។

ដោយឡែក​ចំពោះ​ភ្ញៀវទេសចរ​បរទេស ពុំមាន​រងគ្រោះថ្នាក់​ទេ ។ លោក​បន្តថា​៖ ជនរងគ្រោះ​មាន​ទី​១ ឈ្មោះ ម៉ុ​ត រី ភេទ ប្រុស អាយុ ១៨​ឆ្នាំ រងរបួស លើ​ភ្នែក​ឆ្វេង និង ជើងឆ្វេង​។ ទី​២.​ឈ្មោះ ឌី ស្នា ភេទ ប្រុស អាយុ ២៧​ឆ្នាំ រងរបួស ត្រង់​មាត់​តិចតួច​។ ទី​៣.​ឈ្មោះ សល់ សេក ភេទ ប្រុស អាយុ​២៧​ឆ្នាំ​របួស បែក​ចិញ្ចើម​ស្តាំ​។​ទី​៤.​ឈ្មោះ មឺ មេ​ត ភេទ ប្រុស អាយុ​៣០​ឆ្នាំ របួស​បែកក្បាល និង ជង្គង់​ឆ្វេង​។ ទី​៥​ឈ្មោះ ឃុំ ពេជ្រ ភេទ ប្រុស អាយុ​១៦​ឆ្នាំ មិនទាន់​យកបាន​កម្មករ​ទាំង​៥​នាក់​ខាងលើ រស់នៅ​ភូមិ ធ្វា​ស ឃុំ ត្រី​ញ័រ ស្រុក ពួក ខេត្ត សៀមរាប​។​ចាំមើល​ថា​តើ​ម្ចាស់​សំណង់​មានការ​ទទួលខុសត្រូវ​ដែរ​អត់​?​។​ប្រជាពលរដ្ឋ​ឌឺ​ថា​កំ​សង្ឃឹម​!!៕a pub street a pub street1 a pub street2 a pub street4 
​