លោក ចុង សុវណ្ណនី ជាលោកឪពុកបង្កើតរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ចប់មុខតំណែងពីរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តាមរយៈព្រះរាជក្រឹត្យ ដែលចេញកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការក្រាបបង្គំថ្វាយសុំពីប្រមុខរាជរដ្ឋាភិបាល។ ផ្អែកតាមព្រះរាជក្រឹត្យ លោក ចុង សុវណ្ណនី ជាអ្នកស្ម័គ្រចិត្តស្នើសុំឱ្យបញ្ចប់មុខតំណែងនេះខ្លួនឯង។      " />

» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7050 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671690 នាក់

អតីតឧកញ៉ា ហេង សិទ្ធីដែលធ្លាប់ជួយសង្គមខ្ទង់លានដុល្លារដែរគ្រាន់តែហ៊ានរិះគន់ក្មួយសម្តេចនិងឈ្មួញសឹង្ហបុរីសញ្ជាតិខ្មែររឿងឆបោកនិងនាយឧត្តមសេនីយ័សថេតគុក១៣ឆ្នាំ និង៦ខែ!

 

ភ្នំពេញ÷ ចៅក្រមជំនុំជម្រះនៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោស អតីត ឧកញ៉ា ហេង សិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានចំនួន ៤សំណុំរឿង ! ដោយតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារកំណត់ ចំនួន ១៣ឆ្នាំ និង ៦ខែ !! ដោយបេីកផ្លូវឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ !!!។a heng sithy 

សាលក្រមទី១ : លើសំណុំរឿង បទ : "ហឹង្សាដោយចេតនា" ដាក់ពន្ធនាគារតាមច្បាប់កំណត់ រយៈពេល ២ឆ្នាំ ។សាលក្រមទី២ : លើសំណុំរឿង បទ : "បរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានការរើសអើង" ដាក់ពន្ធនាគារតាមច្បាប់កំណត់ រយៈពេល ១ឆ្នាំនិង ៦ខែ ។

*សាលក្រមទី៣ : លើសំណុំរឿង បទ : "ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សណ្ដាប់ធ្នាប់សង្គម" ដាក់ពន្ធនាគារតាមច្បាប់កំណត់ រយៈពេល ២ឆ្នាំ ។សាលក្រមទី៤ : លើសំណុំរឿង.បទ : "គំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស" ដាក់ពន្ធនាគារតាមច្បាប់កំណត់ រយៈពេល ៨ ឆ្នាំ ។

ដូច្នោះ ទោសសរុបទាំង ៤សំណុំរឿង !ជនជាប់ចោទ ត្រូវអនុវត្តក្នុងពន្ធនាគារចំនួន ១៣ឆ្នាំ និង៦ខែ ដែល បច្ចុប្បន្នជនជាប់ចោទអតីតឧកញ៉ា ហេង សិទ្ធី កំពុងជាប់ឃុំនៅពន្ធនាគារ (ម៣) ត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ !!! ។

ក្នុងសវនាការមានលោក ញឹម ពិសាល ជាប្រធានប្រឹក្សាជំនុំជំនះ និង លោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលសវនាការបានធ្វើឡើងជាសាធារណៈ ចំពោះមុខជនត្រូវចោទ និងមេធាវីការពារសិទ្ធិឲ្យភាគីទាំងសងខាង! ។

 

សំណុំរឿងទី១ : ការចោទប្រកាន់ពីបទ : "ហិង្សាដោយចេតនា" ជនត្រូវចោទ ឈ្មោះ ហេង សិទ្ធី បានប្រព្រឹត្តបទល្មើសយកវត្ថុរឹង (ម្ជុលធ្វើតេស្តទឹកនោម) ចាក់ទៅលើជនជាប់ឃុំនៅក្នុងពន្ធនាគារជាមួយគ្នា បណ្តាលឲ្យមានរបួសស្នាម ។ ប៉ុន្តែចម្លើយជនត្រូវចោទនៅ ចំពោះមុខតុលាការ បានផ្ទុយមកវិញថា : ជាការប្រលែងគ្នាលេង មិនមែនជាការប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ !។ តែទោះជាចម្លើយដោះបន្ទុករបស់ជនសង្ស័យយ៉ាងណាក្តី ការសម្រេចសេចក្តីនិងការវិច្ឆ័យទោស ទោស វាអាស្រ័យទៅការលើកភស្តុតាង ,សាក្សី ,អង្គហេតុ និងអង្គច្បាប់ របស់តុលាការជាអ្នកសម្រេច !!!។

សំណុំរឿងទី២ : ជាប់ចោទពីបទ : "គំរាមកំ ហែងហែកកេរ្តិ៍" អង្គហេតុដែលផ្តើមចេញពីការងារក្រុមហ៊ុនរកស៊ីជាមួយគ្នា លុះពេលបែកបាក់គ្នាតែងតែ មានបញ្ហារកាំរកុះប្រើពាក្យសំដីធ្ងន់ស្រាលទៅវិញទៅមកជាមិនខាន ។ បទល្មើសនេះក៏ត្រូវបានរង់ចាំការកាត់ក្តីពីតុលាការដែរ ។

គួររំលឹកថា : កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារ ព្រៃស (ម១)ជាបណ្តោះអាសន្ន ។ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ លោកស្រី ចៅក្រមស៊ើបសួរបានបញ្ជាក់ថា : បានឃើញសំណុំរឿងស៊ើបសួរលេខ ៥៥៥៩ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៤ ដែលទាក់ទងនឹង ឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី ២៦ ឆ្នាំ១៩៨៩ មុខរបរ (ពាណិជ្ជករ )ទីលំនៅមុនពេលឃាត់ខ្លួននៅ ផ្ទះលេខ៦២LM ផ្លូវលេខ២០៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រពន្ធ (លែងលះ) មានកូន ចំនួន៤ នាក់ ។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការ ពិនិត្យ ពីបទ : "គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស" ! ប្រព្រឹត្តិនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្ម ទណ្ឌ ។

អតីតឧកញ៉ា ហេង សិទ្ធីដែលរត់គេចខ្លួនទៅដល់ប្រទេសរុស្ស៊ីហើយនៅ ត្រូវបានសមត្តកិច្ចនគរបាលជាតិ នៃប្រទេសកម្ពុជា សហការជាមួយអាជ្ញាធរនៃប្រទេសរុស្សី បាននាំខ្លួនពីប្រទេសរុស្សី តាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយនាំយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស( ម១)ដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់នោះ !។ក្រោយមកបានផ្ទេរទៅគុកត្រពាំងផ្លុង។

អតីតឧកញ៉ាជនជាប់ចោទហេងសុទ្ធីមានឪពុកជាធ្លាប់អគ្គនាយករងនគរបាលអន្តោប្រវេសន្តនិងជារដ្ឋលេខាធិការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលតែបានលាលែងបន្ទាប់ពីកូនផ្ទុះរឿងជាមួយអ្នកធំ។លោក ចុង សុវណ្ណនី ជាលោកឪពុកបង្កើតរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ចប់មុខតំណែងពីរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តាមរយៈព្រះរាជក្រឹត្យ ដែលចេញកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការក្រាបបង្គំថ្វាយសុំពីប្រមុខរាជរដ្ឋាភិបាល។ ផ្អែកតាមព្រះរាជក្រឹត្យ លោក ចុង សុវណ្ណនី ជាអ្នកស្ម័គ្រចិត្តស្នើសុំឱ្យបញ្ចប់មុខតំណែងនេះខ្លួនឯង។a heng sithy father a heng sithy1