» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1665 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300585 នាក់

ឈ្មួញ​រត់ពន្ធ​ទំនិញ​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ក្រសាំង​ជ្រំ ខេត្តស្វាយរៀង​សម​ត្ត​កិច្ច​ទទួលផល​? និង​លោកស្នងការ​នគរបាល​ខេត្តស្វាយរៀង​មិនគួរ​បណ្ដែតបណ្ដោយ​


​ស្វាយរៀង​៖​មាន​ឈ្មួញ​ធ្វើ​សក​កម្ម​ភាព​រត់ពន្ធ​ទំនិញ​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ក្រសាំង​ជ្រំ ខេត្តស្វាយរៀង យ៉ាង​រលូន​ដោយសារ​មាន​ខ្នងបង្អែក​ការពារ​?​។​​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា សកម្មភាព​ឈ្មួញ​រត់ពន្ធ​ទំនិញ​ដូចជា​បារី និង​ស្ករស ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ក្រសាំង​ជ្រំ កើតមានឡើង​យ៉ាងសកម្ម​ពេល​រដូវ​ជិត​បោះឆ្នោត​។ នាយប៉ុស្តិ៍​នគរបាល​ច្រក​ក្រសាំង​ជ្រំ​ក៏ដូចជា​មន្ត្រី​គយ​ត្រូវបាន​គេ​រាយការណ៍​អាច​បាន​ទទ​យល​ផលប្រយោចន៍​ពី​ឈ្មួញ​រត់ពន្ធ​ទំនិញ​ទៅ​ស្រុក​យួន ក៏ដូចជា ឈ្មួញ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​នេះ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា លោក ប្រធាន​សាខាគយ​ខេត្តស្វាយរៀង បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពោះ​សកម្ម​ភាំ​ព​គេចពន្ធ​នៅតាម​ច្រក​ក្រសាំង​ជ្រំ ។​a gate krosaing3 

​តាម​មន្ត្រី​ច្រក​ក្រសាំង​ជ្រំសុំមិនបេញ្ចេញឈ្មោះ បាន​ឲ្យ​ដឹងថា មាន​ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន ជាពិសេស​ទំនិញ​ចាប់ហួយ គ្រឿង​កំប៉ុង ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ទន្ទឹមនឹងនេះ ឈ្មួញ​នាំចូល​ផ្លែឈើ​ច្រើន​ប្រភេទ​ពី​ស្រុក​យួន ដូចជា​សាវម៉ាវ ខ្នុរ ស្រកានាគ ទុរេន ក្នុង​មួយថ្ងៃៗ​ជាច្រើន​រថយន្ត​ព្រោះ​សមត្ថកិច្ច​នៅ​ច្រក​ក្រសាំង​ជ្រំ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​រត់ពន្ធ​បារី និង​ស្កសរ​ទៅ​ស្រុក​យួន តាម​ច្រក​ក្រសាំង​ជ្រំ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភរិយា​របស់លោក​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ ដែលមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​។​

គេ​មិនដឹងថា​តើ​ហេតុអ្វី​បានជា​លោក ប្រធាន​សាខាគយ​ខេត្តស្វាយរៀង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ពេលដែល​ឈ្មួញ​រត់ពន្ធ​បារី ស្កសរ និង​ទំនិញ​ផ្សេងៗ​ទៀ​តទៅ​ស្រុក​យួន យ៉ាង​រាលដាល​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​យ៉ាងច្រើន​ក្នុង​មួយខែ​ចឹ​ង​?​។ ក្រោម​នយោបាយ​អភិ​វ​ឌ្ឈ​ន៍​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​គេ​ស​ង្ខឹ​ម​ថា​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោកស្នងការ​នគរបាល​ខេត្តស្វាយរៀង នឹងមិន​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​ច្រក​ក្រសាំង​ជ្រំ ធូរ​លុង​ក្នុង​ការប្រមូល​ចំណូល​រដ្ឋ​ណាស់​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​៕a gate krosaing a gate krosainga