» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7965 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698136 នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត  ថា «កម្ពុជាមិនមែនបង្កើនភាពតានតឹង យើងចង់បន្ធូរបន្ថយ និងចង់បានការរួមរស់ជាមួយថៃដោយសន្តិភាព»និងចាត់ទុកល្បែងឆបោកអនឡាញថាជាសេដ្ឋកិច្ចខ្មៅ!

 

បែលហ្សិក៖–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ថា៖ «កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ»។នៅបែលហ្សិក ក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានបារាំងAFP នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី បានបន្តថា៖ «យើងមិនមែនកំពុងបង្កើនជម្លោះជាមួយថៃទេ! យើងចង់បន្ធូរបន្ថយជម្លោះ ហើយយើងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព»។a manet afp 

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ ដែលថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលថៃខ្លួនឯងអះអាងថាជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃផងដែរ បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះបានចោទប្រកាន់មកលើកម្ពុជាជាថ្មីម្តងទៀត អំពីការបំពានបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ចុងឆ្នាំមុន។

សម្តេចធិបតី បានបន្ថែមដោយឆ្លើយតបនឹងសំណួរថាតើកម្ពុជានឹងប្រើកម្លាំងយោធា ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា? ដោយ សម្តេចធិបតី បានឆ្លើយតបយ៉ាងច្បាស់ថា៖ «យើងប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីជានិច្ច»។

ទាក់ទងនិងបណ្តាញឆបោកអនឡាញសម្តេចធិបតីបានចាតិទយុកបណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាថា “សេដ្ឋកិច្ចខ្មៅ” កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជាហេតុ​នេះហើយទើបយើងប្តេជ្ញាថា នឹងបោសសំអាតវាឱ្យអស់!”។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា៖ “មជ្ឈមណ្ឌលបោកប្រាស់ខ្លះអាចនឹងបង្កើតលទ្ធផលផ្ទាល់ខ្លះដល់ផ្នែកអចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញរបៀបជាការបង្កើតមជ្ឈមណ្ឌល។ល។ ប៉ុន្តែប្រាក់ចំណូលគឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជាទេ”។

ពាក់ព័ន្ធសំណួរទាក់ទងនឹងករណី លោក ចេន ហ៊្សី ដែលត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជានោះ សម្តេចធិបតី បានបញ្ជាក់ថា៖ “យើងមិនបានដឹងថា គាត់ជាមេខ្លោងនោះទេ! ហើយសកម្មភាពរបស់គាត់ក៏យើងមិនដឹងដែរ! អាជ្ញាធរកម្ពុជាបានចាត់វិធានការភ្លាមៗ នៅពេលដឹងថាគាត់ជាមេខ្លោងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។របាយការណ៍ឆ្នាំ ២០២៤ របស់វិទ្យាស្ថានសន្តិភាព សហរដ្ឋអាមេរិក (USIP) បានប៉ាន់ប្រមាណថា ប្រាក់ចំណេញពីការឆរបោក តាមអ៊ីនធឺណិតក្នុងប្រទេសកម្ពុជាមានលើសពី ១២.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹងពាក់កណ្តាលនៃ GDP ផ្លូវការ របស់ប្រទេស ប៉ុន្តែ សម្តេច បានបដិសេធថា ប្រទេសកម្ពុជា មិនបានពឹងផ្អែកលើការឆរបោកនោះទេ។

សម្តេចបានមានប្រសាសន៍ថា៖ «មនុស្សជាច្រើននិយាយថា GDP របស់កម្ពុជាពឹងផ្អែកលើការឆបោក។ មិនមែនទេ។ យើងពឹងផ្អែកលើសេដ្ឋកិច្ចពិតប្រាកដ ដូចជាទេសចរណ៍ ការផលិត និងវិស័យផ្សេងៗទៀត» ។ប្រតិបត្តិការចេញ ពីប្រទេសផ្សេងៗ ក្នុងអាស៊ីអាគ្នេយ៍ អ្នកដែលធ្វើការឆរបោកទាំងនោះ ជួនកាលជាអ្នកស្ម័គ្រចិត្ត ហើយជួនកាលជាជនជាតិបរទេស ដែលត្រូវបានគេជួញដូរ ចាប់ឃុំខ្លួន និងបង្ខំឱ្យធ្វើការក្រោមការ គំរាមកំហែងធ្វើទារុណកម្ម។

សូមរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ កាលពីខែមករាកន្លងទៅ សម្តេចធិបតី បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ និងយ៉ាងម៉ឺងម៉ាត់បំផុត សំដៅបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា យ៉ាងយូរបំផុតនៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

របាយការណ៍របស់ ក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមរយៈការបង្ការ ទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦  មានជនបរទេសជាង ២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ខណៈប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ។-AKP -