» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5628 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695799 នាក់

ក្រសួង​មុខងារ​ប្រកាស​ឲ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ជ្រើសរើស​មន្ត្រីរាជការ​

​ភ្នំពេញៈ ក្រសួង​មុខងារសាធារណៈ​ស្នើឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ធ្វើការ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា តាមរយៈ​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​និស្សិត និង​មន្ត្រីរាជការ ដោយ​ធានាឱ្យមាន​តម្លាភាព និង​គណនេយ្យភាព​ខ្ពស់​ផ្អែកលើ​គោលការណ៍​គុណា​ធិបតេយ្យ ព្រមទាំង​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​បេក្ខភាព​ជា​ជនពិការ​ភាព និង​ជា​ស្ត្រី​។​a proum sokha 

​លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បានឱ្យដឹង​តាមរយៈ​លិខិត ជម្រាប​ជូនទៅ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ថា​៖ «​ករណី​ចាំបាច់​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក​អាចធ្វើ​សំណើសុំ​កិច្ចសហការ​មក​ក្រសួង​មុខងារសាធារណៈ យ៉ាងយូរ​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ ២០២៣ ដើម្បី​រៀបចំ​ការប្រឡងប្រជែង​ជំនួស​។ ការរៀបចំ​ប្រឡងប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ត្រូវអនុវត្ត​តាមបែប​បទ​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»​។​

​ក្នុង​លិខិត​ដែល កាសែត​ទទួលបាន​នៅ​ថ្ងៃទី ១១ ខែមករា លោក ព្រំ សុខា បានឱ្យដឹង​ទៀតថា ចំពោះ​ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា តាមរយៈ​ការប្រឡងប្រជែង (​វិញ្ញាសាសរសេរ ឬ​សម្ភាស​ផ្ទាល់មាត់​) ត្រូវគោរព​តាម​គោលការណ៍​និង​លក្ខខណ្ឌ​ដូចជា​៖ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងតិច ១ សប្តាហ៍ ដើម្បី​ផ្ញើជូន​មក​មន្ទីរ​មុខងារសាធារណៈ និង​ចម្លងជូន​មក​ក្រសួង​មុខងារសាធារណៈ​។​បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ ព្រមទាំង​មាន​អាយុ​យ៉ាងតិច ១៨ ឆ្នាំ និង​ត្រូវបំពេញ​ការងារ​សម្រាប់​រយៈពេល​យ៉ាងតិច ៣ ខែ និង​យ៉ាងច្រើន ១២ ខែ ក្នុង​ឆ្នាំ​នីមួយៗ​។ ពេល​ចូល​បម្រើ​ការងារ​ត្រូវបំពេញ​ប្រវត្តិរូប និង​របប​ស្វ័យ​ប្រកាស ដែល​ត្រូវបាន​ធានា​អះអាង និង​បញ្ជាក់ ពី​ការប្រើប្រាស់​ជាក់ស្ដែង​ពី​ប្រធាន​អង្គភាព​គ្រប់គ្រង​ផ្ទាល់​។ ជាមួយគ្នា​នោះ ត្រូវ​រៀបចំ​ដីកា​បញ្ចូល​ការប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​តាម​តម្រូវការ​ជាក់ស្ដែង​នៅក្នុង​រចនាសម្ព័ន្ធ របស់​សាមី​អង្គភាព ដើម្បី​ផ្ញើជូន​មក​មន្ទីរ​មុខងារសាធារណៈ និង​ចម្លងជូន​មក​ក្រសួង​មុខងារសាធារណៈ​។​លោក​បញ្ជាក់ថា​៖ «​ករណី​មាន​បម្រែបម្រួល​តួលេខ​មន្ត្រី​ជាប់កិច្ចសន្យា​ខុសពី​តារាង​ឧបសម្ព័ន្ធ​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការបែងចែក​ការប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មុខងារសាធារណៈ ត្រូវ​ស្នើសុំ ទិដ្ឋាការ​ទទួលស្គាល់​ពី​ក្រសួង​មុខងារសាធារណៈ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​»​។

​