» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8534 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698705 នាក់

ប្រគល់​អំណោយ​សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ ជូន​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន​ជួប​លោក​ម៊ី​ន​អុង​ឡាំង​!

 

​មី​យ៉ាន់​ម៉ា​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែលអមដំណើរដោយលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរតទស​លោកចមប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកមក្មសិប្បកម្មនិងបុត្រាហ៊ុនម៉ាណែតបាន​អញ្ជើញ​ដល់​ទីក្រុង​ណៃ​ពិដោ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​សុវត្ថិភាព​ហើយ តាម​ការអញ្ជើញ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន​អុង ឡាំង​(​មេដឹកនាំ​យោធា​រដ្ឋប្រហារ​) ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​a burma hun3 

​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​០៧ និង​ថ្ងៃទី​០៨ ខែមករា​។ពេលអញ្ជើញ ដល់​ប្រទេស​មី​យ៉ាន់​ម៉ា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ប្រគល់​សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ អំណោយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​ដល់ ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​រួមចំណែក​ជួយ​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅវេលា​ម៉ោង ១០:១០​នាទី​ព្រឹក​ថ្ងៃទី ៧ ខែមករា ឆ្នាំ​២០២២​បន្ទាប់ពី​បាន​ទៅដល់ ។ ពិធី​ទទួល​បដិសណ្ឋារកិច្ច​ស​ម្ដេច​តេ​ជោ និង​គណៈប្រតិភូ និង​ពិធី​ប្រគល់​ទទួល​អំណោយ​បរិក្ខា​ពេទ្យ​នោះ គឺមាន​ការអញ្ជើញ​ចូលរួម​ពី លោក វុន​ណា ម៉ោង​ល្វី​ន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​តែប៉ុណ្ណោះ​។​

​អំណោយ​ជា​សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សាធារណ​:​រដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា រួមមាន ម៉ាស​ចំនួន​៣​លាន​ម៉ាស់ ម៉ាស់​N95 ចំនួន​២​សែន​ម៉ាស់ វ៉ែនតា​ការពារ​ចំនួន​១​សែន សម្លៀកបំពាក់​សុ​វត្តិភាព PPE ចំនួន​៣​ម៉ឺន របាំង​ការពារ​មុខ ចំនួន​៣​ម៉ឺន ស្បែក​ជេ​ី​ង​កវែង ចំនួន​៣​ពាន់​គូរ ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម ចំនួន​៥០​គ្រឿង ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ចំនួន​៥០​គ្រឿង និង​ម៉ាស៊ីន​ផលិត​អុក​ហ្សី​សែន​ស្វ័យប្រវត្តិ ចំនួន​៥០​គ្រឿង​ផងដែរ ។​
​ប

ន្ទាប់មក​នៅពេល​រសៀល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង បាន​ជួបពិភាក្សា​ចង្អៀត​និង​បើក​កិច្ចប្រជុំ​កំពូល​ទ្វេភាគី ជាមួយ​លោក មីន អ៊ុង​ឡាំង (Min Aung Hlaing) ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​រនា​វេលា​រសៀល​ថ្ងៃ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​ក្នុង​រដ្ឋធានី​ណៃ​ពិដោរ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ារ ។​

ទាក់ទង​និង​ដំណើ​ទស្សនៈកិច្ច​ដែលមាន​កា​រស​សើ​និង​រិះគន់​ផង​នោះ​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​ជូន​ដល់​កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភី​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់ នៅ​ទីក្រុង Santa Susanna ប្រទេស​អេ​ស្ប៉ា​ញ ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ប្រកាស​ថាស​ម្តេចទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ពេលនេះ​គឺ​មិន​ឃ្លាតឆ្ងាយ​ពី​កុងសង់ស៊ីស ៥​ចំណុច​ដែល​អាស៊ាន​បាន​ឯកភាពគ្នា​កាលពី​ខែមេសា ឆ្នាំ​២០២១ នៅ​ឥណ្ឌូនេស៊ី​នោះឡើយ​។

កុងសង់ស៊ីស​៥​ចំណុច រួមមាន​ទី​១៖​បិទ​បញ្ចប់​អំពើហិង្សា ទី​២៖​រៀបចំ​កិច្ចសន្ទនា​ក្នុងន័យ​ស្ថាបនា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទី​៣៖ បញ្ជូន​ជំនួយ​មនុស្សធម៌​ចូលទៅក្នុង​មី​យ៉ាន់​ម៉ា​ទី​៤៖​តែងតាំង​ប្រេសិត​ពិសេស​ដើម្បី​សម្របសម្រួល​កិច្ចពិភាក្សា និង​ទី​៥៖ អនុញ្ញាត​ឲ្យ​ប្រេសិត​ពិសេស​ចូលទៅក្នុង​ប្រទេស​នេះ​។ តាម​សម្តេច​ហ៊ុន សែន ប្រធានបទ​ចំនួន​៥​ចំណុច​នេះ​គឺជា​ប្រធានបទ​នៃ​ការជជែក​ដោយ​សម្តេច​មិន​បានដាក់​លក្ខខណ្ឌ​ទុកជាមុន​នោះទេ​។ ការព្រមព្រៀង​គ្នា​លើ​កុងសង់ស៊ីស​៥​ចំណុច​នេះ​ក៏មាន​ការយល់ព្រម​ពី មី​យ៉ាន់​ម៉ា​ដែរ តែ​នៅឡើយ​ការអនុវត្ត​។​សម្តេច​ថា បើ​ការជជែក​គ្នា​ជាមួយ​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ខ្វះ​ម៉ោង សម្តេច​ក៏​នឹង​អាច​លើក​ពេល​វិល​ត្រឡប់មក​កម្ពុជា​វិញ​រហូតដល់​ថ្ងៃទី​៩ ខែមករា​។​a burma hun a burma hun2 a burma hun4 

​