» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8999 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699170 នាក់

បទពិសោធាន៍លើវិស័យការពារជាតិរបស់សឹង្ហបុរីដែលកម្ពុជាត្រូវយល់ដឹង!

 

ប្រទេសសឹង្ហបុរី៖ប៉ុន្មានឆ្នាំមកនេះគឺពីឆ្នាំ២០០៨ដល់២០១១និងនៅឆ្នាំ២០២៥កន្លងមកដល់ពេលនេះ កម្ពុជាដែលជាប្រទេសតូចបានរងការវាយប្រហារពីប្រទេសថៃដែលជាប្រទេសធំជាងខ្លួននោះចំនួន២ដង។ដោយឡែកសម្រាប់ឆ្នាំ២០២៥គឺកើតឡើង ២ដង គឺនៅខែកក្កដាសង្គ្រាម៥ថ្ងៃ និងខែធ្នូសង្គ្រាម២០ថ្ងៃ។សម្រាប់ការឈប់បាញ់មិនមែនខ្មែរយើងខ្លាំងបង្ខំឲ្យថៃឈប់បាញ់ទេគឺបានបរទេសជួយអន្តរាគមន៍ទាំងពីរលើក។a ly sean long

ខុសពីប្រទេសខ្មែរទេ សាំងកាពួរដែលជាប្រទេសតូចតែងតែមានសតិអារម្មណ៍ថា ខ្លួនជាប្រទេសតូច គឺងាយរងការរំលោភបំពានពីប្រទេសធំ។ចឹងយុទ្ធសាស្ត្រដែលសាំងកាពួរប្រើដើម្បីការពារខ្លួនពីប្រទេសធំគឺពង្រឹងខ្លួនឯង។ លោក លី ស៊ានឡុង (Lee Hsien Loong) និងអតីតនាយករដ្ឋមន្ត្រីសាំងកាពួរដែលកូនប្រុសស្ថាបនិក្សាំងការពួគឺលោកលីខ្វាន់យូបានឆ្លើយសំណួរថា៖ «តើយើងអាចធ្វើយ៉ាងម៉េចដើម្បីអោយខ្លួនយើង[សាំងកាពួរ]មានសុវត្ថិភាព? (What can we do to keep ourselves safe?)»។ លោកលី ស៊ានឡុង លោកបានថ្លែងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍យូសូហ្វអ៊ីសាក់ (ISEAS Yusof Ishak Institute)ដែលមានខ្លឹមសាថា៖

«ទី១. គឺធ្វើអោយប្រាកដថា សេដ្ឋកិច្ចរបស់ប្រទេសទទួលបានជោគជ័យ ពីព្រោះថា ប្រសិនបើអ្នកដាច់យ៉ៃ និងក្រីក្រ, ក្រីក្រ ឬក៏ដាច់យ៉ៃ នោះអ្នកនឹងធ្វើអ្វីមិនចេញទេ។ ទី២. ពិនិត្យមើលការការពារជាតិ។ យើងបានចំណាយទឹកប្រាក់ប្រហែល ៣% នៃទំហំសេដ្ឋកិច្ចរបស់យើងជារៀងរាល់ឆ្នាំលើវិស័យការពារជាតិជាយូរមកហើយ ដែលកាលពីមុន[ចំណាយ]ខ្ពស់ជាងនេះទៀត ហើយបានកសាងកងទ័ពសាំងកាពួរមួយដែលអាចជឿជាក់បាន។ ហើយយើងនឹងបន្តធ្វើបែបនេះ មិនមែនដើម្បីគម្រាមកំហែងប្រទេសណាទេ ប៉ុន្តែដើម្បីអោយយើងខ្លួនឯងមានសុវត្ថិភាព។ ទី៣. ធ្វើកិច្ចការជាមួយដៃគូក្នុងតំបន់ដោយសហការណ៍គ្នារហូតអស់ចំណុចដែលយើងអាចធ្វើបាន ហើយក៏ប្រើ[កិច្ចសហការនេះ] ជាមូលដ្ឋានដើម្បីបង្កើតដៃគូជាមួយពិភពសេដ្ឋកិច្ចដទៃទៀត និងមជ្ឈមណ្ឌលនៃភាពរុងរឿងដទៃទៀតនៅក្នុងពិភពលោក មិនថានោះជាឥណ្ឌា មិនថានោះជាចិន មិនថាសហគមន៍អឺរ៉ុប មិនថាសម្ព័ន្ធអាស៊ាន-អឺរ៉ុប ឬមិនថាសម្ព័ន្ធអាស៊ាន-ឥណ្ឌានោះទេ។

 

គួរកត់សម្គាល់ថា ជាទូទៅ នៅក្នុងពិភពលោកនេះ ប្រទេសនានាតែងតែចំណាយថវិកាប្រហែល ២.៥% ធៀបនឹងទំហំសេដ្ឋកិច្ចនៃប្រទេសរបស់ខ្លួន (GDP) ទៅលើវិស័យកងទ័ព។ ការដែលសាំងកាពួរចំណាយលើកងទ័ពខ្លួនរហូតដល់ ៣% នៃទំហំសេដ្ឋកិច្ចខ្លួន មានន័យថា សាំងកាពួរបានចំណាយលើកងទ័ពខ្ពស់ជាងប្រទេសភាគច្រើន។ បើគិតជាតួលេខ នៅឆ្នាំ២០២៥កន្លងមកនេះ សាំងកាពួរបានចំណាយលុយលើកងទ័ពខ្លួនរហូតដល់ ១៧.៤ពាន់លានដុល្លា ($17.4 billion) ដែលជាការចំណាយច្រើនជាងប្រទេសណាៗទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងធៀបនឹងប្រទេសធំៗ ដូចជាឥណ្ឌូនេស៊ី និងវៀតណាមជាដើម។ បច្ចុប្បន្ននេះ សាំងកាពួរត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានកងទ័ពជើងទឹក និងកងទ័ពជើងអាកាសដែលខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ចុះហេតុអីកម្ពុជាយើងគ្មានអាវុធអីខ្លាំងសម្រាប់ការពារប្រទេសចឹង?។

ទាក់ទងបញ្ហាទឹកដីបើនិយាយពីវៀតណាមកម្ពុជាបានដោះស្រាយបញ្ហាព្រុំដែនគោកបាន៨៥ភាគរយទោះបីមានការចោទប្រកាន់ថាបាត់បង់ទឹកដីខ្លះក៏ដោយ។សម្រាបព្រុំដែនជាមួយថៃវិញជាព្រុំដែនរសើបនិងមិនទាន់ដោះស្រាយលើកលែងតែប្រាសាទព្រះវិហ៊ារដែលមានសាលក្រមតុលាការក្រុងឡាអេ។តែកម្ពុជាសំណាងមានអនុស្សរណៈយោគយល់គ្នា(MOU)ជាមួយថៃឆ្នាំ២០០០ដែលជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហា។តែកម្ពុជាបានទុកវាចោលមិនព្រមយកមកអនុវត្តដោះស្រាយរហូតដល់ពេលមានសង្គ្រាមដោយសំអាងថាថៃដូមេដឹកនាំរហូតបើទោះជាក្នុងសម័យលោកប្រាយុទ្ធចាន់អូចាជានាយករដ្ឋមន្ត្រីស្និទ្ធជាមួយយោធាកម្ពុជាមានភាពល្អូនល្អឺនជាមួយជាមួយថៃក៏ដោយ។។សង្គ្រាមជាមួយថៃលើកទី១នៅតំបន់ប្រសាទព្រះវិហារពីឆ្នាំ២០០៨ដល់២០១១បានឈប់គឺជាបទពិសោធន៍មួយដែលកម្ពុជាត្រូវពង្រឹងវិស័យការពារជាតិហើយ។

ក្នុងរយៈកាលនេះកម្ពុជាបានលុបចោលកិច្ចសហការយោធាជាមួយអាមេរិកហើយងាកមកសហការជាមួយចិនវិញរាប់តាំងពីការហ្វឹកហាត់ធ្វើល្បែងសង្គ្រាមជាមួយគ្នាជាបន្តបន្ទាប់។តែវិស័យការពារជាតិតាំងពីឆ្នាំ២២១១មកដល់ឆ្នាំ២០២៥គឺរយៈពេល១៤ឆ្នាំនៅតែមិនខ្លាំង។ជាក់ស្តែងនៅខែកក្កដាឆ្នាំ២០២៥កម្ពុជាមានសង្គ្រាមជាមួយថៃចំនួន៥ថ្ងៃបើកុំតែមានអន្តរាគមន៍ពីអាមរិកនិងអាស៊ានប្រហែលថៃមិនឈប់ទេ។បន្ទាប់មកទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់៦សីហានិងសេចក្តីថ្លែងការណ៍សន្តិភាពជាមួយគ្នាថ្ងៃទី២៦តុលាមានប្រធានាធិបតីអាមេរិកជាសាក្សីក៏ដោយក៏នៅថ្ងៃទី៧ធ្នូថៃរកលេសវ៉ៃកម្ពុជាម្តងទៀតអស់រយៈពេល២០ថ្ងៃបានឈប់ដោយទន្រានឈ្លានពានបានទឹកដីកម្ពុជាបានជាច្រើនតាមព្រុំដែនក្នុងខេត្តតាមព្រុំដែនចំនួន៤។នេះបើតាយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

ឡូវនេះបើយោងតាមកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៧ធ្នូរវាងមេទព័កម្ពុជាថៃ(GBC)។កិច្ចព្រមព្រៀងដែលរដ្ឋមន្ត្រីការពារជាតិកម្ពុជាថៃចុះហត្ថលេខាបានយល់ព្រមឈប់បាញ់តាមស្ថានភាពជាក់ស្តែងនៃយោធា។ចឹងបើនិយាយពីប្រៀបយោធាថៃមានប្រៀបជាងកម្ពុជាបើតាតាមស្ថានភាពជាក់ស្តែង។កម្ពុជានៅសល់តែប្រៀបខាងវិស័យយុត្តាធិការដែលទាមទាឲ្យប្រើនយោបាយការទូតនិងច្បាប់ដើម្បីដោះស្រាយដើម្បីទាមទារយកទីតាំងដែលបានបាត់បង់មកវិញ។នេះជាបទពិសោធជាក់ស្តែងដែលកម្ពុជាត្រូវយល់ដឹងសម្រាប់វិស័យការពារជាតិបន្តទៅមុខទៀត។a aot yada1 a tea thai gbc a army thai da