
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6660 នាក់
ម្សិលមិញ 4883 នាក់
សរុប 19257210 នាក់
ភ្នំពេញ៖ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០៥ ភាគីកម្ពុជានិងថៃ បានចាប់ផ្តើមអនុវត្តលើកាតព្វកិច្ចរបស់ខ្លួន យោងតាមកិច្ចព្រមព្រៀងដែលបានធ្វើនៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ីកាលពីដ្ថៃទី២៨កក្កដា។បន្ទាប់ពីកិច្ចឈប់បាញ់កាលពីរំលងអាទ្រាធកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២៩កក្កដាក្នុងនោះរួមមានវេលាម៉ោង៧ព្រឹក មេបញ្ជាការយោធភូមិភាគទី១របស់ថៃ បានជួបជាមួយមេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជានៅចំណុចក្បាលស្ពាន ។ក្រសួងការពារជាតិកម្ពុជារាយការណ៍ថា ភាគីទាំងពីរ បានសាកសួរសុខទុក្ខគ្នា ព្រមព្រៀងគោរពបទឈប់បាញ់គ្នា ឈប់បង្កើនកងទ័ព បញ្ចៀសការប្រឈមមុខគ្នា ឬបង្កើនភាពតានតឹងភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងប្រសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះត្រូវសុំយោបល់ថ្នាក់លើ។
ការជួបគ្នាផ្សេងមួយទៀត នៅម៉ោង១១ព្រឹក រវាងមេបញ្ជាការយោធភូមិភាគបួននៃប្រទេសកម្ពុជាលោកឧត្តមសេនីយ៍ពៅហេង និងលោកប៊ុនស៊ីនផាកក្លាងមេបញ្ជាការយោធភូមិភាគ២របស់ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់។ លទ្ធផលនៅក្នុងជំនួបនេះ រួមមាន៣ចំណុច ទី១៖ យល់ព្រមឈប់បាញ់គ្នាយោងតាមកិច្ចព្រមព្រៀង, ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា និងទី៣បើមានបញ្ហា ត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភូមិភាគ២ ដោយម្ខាងៗមានគ្នាចំនួន៤នាក់។ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះកាន់តែមានភាពសុក្រិត្យ សេចក្តីស្នើដាក់ភាគីបរទេសជាអ្នកសង្កេតការណ៍ គឺជារឿងដ៏ចាំបាច់បំផុតមួយ។នេះបើតាមកិច្ចព្រមព្រៀងរវាងនាយករដ្មន្ត្រីកម្ពុជានិងនាយុករដ្ឋមន្ត្រីស្តីទីថៃ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ កក្កដា បន្ទាប់ពីត្រឡប់ពីកិច្ចប្រជុំសន្តិភាព នៅម៉ាឡេស៊ី និងបន្ទាប់ពីបានទទួលទូរស័ព្ទរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលអបអរចំពោះការឈប់បាញ់គ្នារវាងប្រទេសទាំងពីរ បានបញ្ជាក់ថា៖ «ឯកឧត្តម ដូណាល់ ត្រាំ យល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ»។
សម្តេចបវរធិបតីបានឲ្យដឹងថា៖ «ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតី បានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា៖ «ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ»។ទាក់ទននិងយន្តការត្រួតពិនិត្យកិច្ចឈប់បាញ់នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន សំណូមពរនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា លោកនឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ។អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សានេះរួច លោកនឹងចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា។