» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6095 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696266 នាក់

ទាហាន​៥០០​នាក់​និង​អាវុធ​២០០​ដើម​ចេញដំណើរ​ទៅកាន់​ព្រំដែន​ជាប់​វៀតណាម​ដើម្បី​ត្រៀម​បាញ់​កម្ទេច​យន្ដហោះ​គ្មាន​មនុស្ស​បើក​!

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣​អនុវត្ត​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៉ី​ង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស បាន​បញ្ចេញ​ទាហាន​ចំនួន​៥០០​នាក់ រួមជាមួយ​អាវុធ​២០០​ដើម ទៅកាន់​តំបន់​ព្រំដែន​ក្នុង​ខេត្តរតនគិរី ជាប់​ព្រំដែន​វៀតណាម ដើម្បី​ត្រៀម​បាញ់​កម្ទេច​យន្ដហោះ​គ្មាន​មនុស្ស​បើក ដែល​ហោះ​ចូលមក​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។ ការបញ្ចេញ​កម្លាំង​ទាហាន​បន្ទាន់​នេះ គឺ​ក្រោយ​ទទួលបាន ។a dron hing2 

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​សារ​ជា​សំឡេង នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣​នេះ បានចេញ​បទបញ្ជា​ជាបន្ទាន់​មួយ​ឱ្យកម្លាំង​យោធា​កម្ពុជា បាញ់​កម្ទេច​ដ្រូ​ន​ចារកម្ម​គ្មាន​មនុស្ស​បើក ដែល​ហោះចូល​ដែនអាកាស​កម្ពុជា នៅក្នុង​ខេត្តរតនគិរី​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ី​ង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង និង​ជា​មេ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ឱ្យ​បញ្ចេញ​សព្វាវុធ​សម្រាប់​ការបាញ់​យ ន្ត​ហោះ ទៅកាន់​តំបន់​ដែល​ដ្រូ​ន​គ្មាន​មនុស្ស​បើក​នេះ​ហោះចូល​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​អំពី​ករណី​វាយប្រហារ​ភេរវកម្ម នៅក្នុង​ទឹកដី​វៀតណាម កាលពី​ប្រមាណ​២​ស ប្តា​ហ៍​កន្លងទៅនេះ ដែល​កម្ពុជា​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​វៀតណាម ក្នុងការ​ទប់ស្កាត់​ក្រុម​ភេរវកម្ម​ដែល​បាក់ទ័ព​រត់​ចូលមក​ទឹកដី​កម្ពុជា​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ប៉ុន្មាន​ថ្ងៃនេះ មាន​ដ្រូ​ន​ជាច្រើន​គ្រឿង បាន​ហោះ និង​ធ្លាក់ចូល​ទឹកដី​កម្ពុជា ដែល​តាម​ការបញ្ជាក់​ពី​ភាគី​វៀតណាម មិនមែនជា​ដ្រូ​ន​វៀតណាម​ឡើយ​។ ដូច្នេះ ដ្រូ​ន​ទាំងនោះ​ជា​ដ្រូ​ន​របស់​ក្រុម​វាយប្រហារ​វៀតណាម​។ ទន្ទឹង​នឹង​នោះ មាន​មួយចំនួន​នៃ​កងទ័ព​ភេរវកម្ម​ទាំងនោះ កំពុង​បាក់ទ័ព​រត់​ចូល​ទឹកដី​កម្ពុជា​។

​សម្តេច​តេ​ជោ បាន​បញ្ជា​ឱ្យ​កងទ័ព​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​៥០០​នាក់ និង​កាំភ្លើង​បាញ់​យន្តហោះ ២០០​ដើម ចេញ​ជាបន្ទាន់ ដើម្បី​ពង្រាយ​គ្រប់​ច្រកល្ហក​សម្រាប់​បាញ់​ទម្លាក់​ដ្រូ​ន​ទាំងនោះ​។​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​បទបញ្ជា​ឱ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេ​មរ​ភូមិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​កង​អង្គរក្ស ព្រមទាំង​កម្លាំងប្រដាប់អាវុធ​ឈរជើង​នៅ​ខេត្តមណ្ឌលគិរី​, រតនគិរី និង​ខេត្តក្រចេះ ឱ្យ​រាំងខ្ទប់​សកម្មភាព​ជ្រៀតចូល​របស់​ក្រុម​ប្រដាប់អាវុធ វាយប្រហារ​បែប​ភេរវកម្ម​នៅក្នុង​ប្រទេស​វៀតណាម កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​មានបំណង​ជ្រកកោណ​នៅ​ទឹកដី​កម្ពុជា​។

សូម​រំលឹកថា​កាលពី​២​សប្តាហ៍​កន្លងទៅ មាន​ក្រុម​បះបោរ ដែល​លោក​សំដៅ​ទៅលើ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​វៀតណាម បាន​បើក​ការវាយលុក​ទៅលើ​សាលាឃុំ​ចំនួន​២ របស់​វៀតណាម ស្ថិតនៅ​ឈម​គ្នា​នឹង​ខេត្ត​រតនគីរី​របស់​ក​ម្ពុ​ជា ដែល​ក្នុងពេល​តែមួយ​នោះ មេឃុំ លេខា​បក្ស​ឃុំ ប៉ូលិស ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវបាន​សម្លាប់​។​សម្តេច​បញ្ជាក់ថា ក្រុម​បាក់ទ័ព​ទាំងនេះ បាន​រាយប៉ាយ​ក្នុងភូមិ​សាស្ត្រ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ប្រទេស​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​.​។​តើក្រោមលេសបញ្ហានេះកម្ពុជាវៀតណាមអាចមានជម្លោះជាមួយគ្នាដែរឬអត់?៕a dron hing a dron hing1 a dron hing4 

​