» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10818 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700989 នាក់

ក្នុងឆ្នាំ ២០២៥ កម្ពុជា នាំចេញអង្ករជាង ៩៤ម៉ឺនតោន កើនឡើងជាង ៤៥%គឺជិតដល់គោលដៅដាក់ចេញពី១០ឆ្នាំមុនចំនួន១លានតោន

 

ភ្នំពេញ៖ ក្នុងរយៈពេល១២ខែ នៃឆ្នាំ ២០២៥ កម្ពុជា បាននាំចេញអង្ករឈានដល់កំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានចំនួនជាង ៩៤ម៉ឺនតោន គិតជាទឹកប្រាក់ បានចំនួន ៦០២លានដុល្លារអាម៉េរិក ។ តួលេខនេះ គឺកាន់តែខិតទៅសម្រេចមហិច្ឆតា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់គោលដៅនាំចេញអង្ករឲ្យបានចំនួន ១លានតោន តាំងពីឆ្នាំ២០១៥មកម្ល៉េះ។a rice ex1

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួនជាង ៩៤ម៉ឺនតោន គិតជាទឹកប្រាក់សរុបចំនួន ៦០២លានដុល្លារអាម៉េរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣៣ម៉ឺន ៩ពាន់តោន គិតជាទឹកប្រាក់ចំនួន ២៥៨,២៨លានដុល្លារអាម៉េរិក។ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១៣៨,៣៦លានដុល្លារអាម៉េរិក ។

ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ បានបរិមាណចំនួន ២៧ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១១៧,៦២លានដុល្លារអាម៉េរិក និងទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៩ម៉ឺន ៦ពាន់តោន គិតជាទឹកប្រាក់ចំនួន ៨៨,១៥លានដុល្លារអាម៉េរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៤,០២% ប្រភេទអង្ករសគ្រាប់វែង ១៣,៧១% អង្ករចំហុយ ២% អង្ករសរីរាង្គចំនួន ១,៣២% អង្ករបាក់គ្រប់ប្រភេទ ១៨,៥៦% និងអង្ករផ្សេងៗចំនួន ០,៣៩%។ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៦,៨៥លានតោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១៥៧,៨៦លានដុល្លារអាមេរិក។

គូសបញ្ជក់ផងដែរថា ការនាំចេញអង្ករ មានកំណើនសរុបចំនួន ៤៥,៥៩% និងការនាំចេញស្រូវ មានកំណើតសរុបចំនួន ៣២,៤៣% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕a rice