» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12052 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702223 នាក់

អំពៅខ្មៅ​មាន​ហាងឆេង នៅ​វិហារ​អ្នកតាចិន​ក្រុង​តាខ្មៅ​

 


​ភ្នំពេញ​៖ នៅ​យប់​ម៉ោង​១១ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៥ ជា​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។​ក្រៅពី​ជ្រូក​ផ្លែឈើ​នំនែក​និង​គ្រឿង​សំណែន​នានា​សម្រាប់​សែន ក្នុងឱកាស​នេះដែរ អ្នក​ជាប់សែស្រឡាយ​ចិន​រាប់ពាន់នាក់ បាន​ប្រជ្រៀត​គ្នា​ទិញ​អំពៅខ្មៅ ព្រមទាំង​អុជ​ធូប​បន់ស្រន់​សុំ​សេចក្ដីសុខ នៅ​រោង​អ្នកតាចិន​ធំ ក្រុង​តាខ្មៅ​។ ដើម​អំពៅខ្មៅ​រាប់ម៉ឺន​ដើម និង​ផ្លែ​ក​ន្ទឹ​ម ព្រមទាំង​ផ្លែឈើ​សម្រាប់​សែន​ជាច្រើន​ត្រូវគេ​ដាក់លក់​នៅលើ​ផ្លូវ​ខាងមុខ​រោង​អ្នកតាចិន​។ ដោយសារ​មាន​តម្រូវការ​ច្រើន​បាន​ថ្វើ​ឲ្យ​មានតម្លៃ​ថ្លៃ ។​អំពៅខ្មៅ​មួយ​ដើម ថ្លៃ​១​ម៉ឺន​រៀល ទៅ​១២០០០​រៀល ចំណែក​មែ​កក​ន្ទឹ​ម មាន​ផ្លែផ្កា​មួយ​បាច់​ប៉ុនកដៃ​តម្លៃ​៧​ពាន់ ទៅ​១​ម៉ឺន​ន​រៀល និង​ធូប​ធំ​៣​ដើម តំលៃ ២៥០០០​រៀល​។a sugar can3 

​លោកតា​ចិន ឈ្មោះ​ប៉ោ​សែ ហៅ​លោកតា​ធំ ជា​លោកតា​ចិន​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ធំជាងគេ​ក្នុង​ស្រុ​ខ្មែរ មាន​រោង​លោកតា​នៅ​ក្រុង​តាខ្មៅ​ខាងលិច ជាប់​ផ្លូវជាតិ​លេខ​២១​អា​មាន​អ្នក ជាប់សែស្រឡាយ​ចិន​ច្រើន​នាក់​ពី​គ្រប់ទិសទី​ទៅ​អុជ​ធូប​បន់ស្រន់​សុំ​សេចក្ដីសុខ និង​រក​ទទួលទាន​មានបាន​។

​ប្រជា​ល​រដ្ឋ​ដែល​ទៅ​អុច​ធូ​ក​យក​អំពៅខ្មៅ​ម្នាក់ ឱ្យដឹងថា គាត់​ដុត​ធូប​នៅ​រោង​លោកតា​ធំ​ស​សុំ​ជើងធូប​យកទៅ​ផ្ទះ និង​ទិញ​អំពៅខ្មៅ​យកទៅ​សែន​នៅផ្ទះ ដើម្បី​ស​សុំ​សេចក្ដីសុខ​ចម្រើន​ក្នុង​ក្រុមគ្រួសារ​។ ជំនឿ​ពី​កុងម៉ា​មក នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន តែងតែ​ទៅ​ដុត​ធូប​នៅ​រោង​លោកតា សុំ​សេចក្តីសុខ​ចម្រើន​។ គាត់​បាន​ទិញ​អំពៅខ្មៅ​មួយ​ដើម​១២០០០​រៀល យកទៅ​សែន​នៅផ្ទះ​ឲ្យ​រកស៊ី​ឡើង​ដូច​ថ្នាំង​អំពៅខ្មៅ ជា​ជំនឿ​តាំងពី​កុងម៉ា​មក​។

​ក្រៅពីនេះ​ប្រជាពលរដ្ឋ​ដែល​ទៅ​ទីនោះ​មានជំនឿថា ទិញ​អំពៅខ្មៅ និង​ដើម​ក​ន្ទឹ​ម ពី​រោង​លោកតា​យកទៅ​សែន​នៅផ្ទះ បណ្ដេញ​គ្រោះអាក្រក់​ចេញពី​ក្នុងផ្ទះ​នាំមក​នូវ​សេចក្តីសុខ ចម្រើន និង​រក​សុ​ី​រីក​ម្រើ​ន​។​អ្នកលក់​អំពៅខ្មៅ​ប្រាប់ថា គាត់​ដាំ​អំពៅខ្មៅ នៅ​ស្រុក​ស្អាង គឺ​ដាំ​សម្រាប់​ត្រៀម​លក់​ក្នុងពេល​ចូលឆ្នាំ​ចិន​។ ឆ្នាំនេះ​ក៏​ដូច​ឆ្នាំមុន​ដែរ មាន​អ្នក​ជាប់សែស្រឡាយ​ចិន​ទិញ​អំពៅខ្មៅ​ច្រើនណាស់ លក់បាន​មួយ​ដើម​៨​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល​។

​លោកតា​នៅ​មើល​ការខុសត្រូវ​នៅ​រោង​លោកតា​ចិន​ធំ​ម្នា​ក់បាន​និទាន​ថា កាលពីព្រេងនាយ មានគ្រួសារ​មួយថ្ងៃ​ចូលឆ្នាំ​ចិន បាន​យកនំ​ចំណី ផ្លែឈើ​ទៅ​សែន នៅ​រោង​លោកតា​ចិន​នៅ​ឆ្ងាយ​ពី​ផ្ទះ​។ ពេល​សែន​រួចហើយ រៀប​ត្រឡប់មកផ្ទះ​វិញ​បាន​ទិញ​អំពៅ​ខៅ​នៅ​រោង​លោកតា យក​ផ្ញើ​កូន​នៅផ្ទះ​។ ពេល​ត្រឡប់​ដល់ផ្ទះ ស្រាប់តែ​ភ្លើង​កំពុង​ឆេះ​ផ្ទះ​។ ពីរ​នាក់​ប្ដី​ប្រពន្ធ​ភ័យ​ស្លន់ស្លោ ក៏​កាច់​មែកឈើ​វាយ​ពន្លត់ភ្លើង មិន​រលត់​សោះ ពេលនោះ​បុរស​ជា​ប្ដី​បាន​យក​ដើម​អំពៅខ្មៅ​ដែល​ទិញ​ពី​រោង​លោកតា​វាយ​ភ្លើង​ដែល​កំពុង​ឆេះ​ខ្លាំង នោះ​រលត់​យ៉ាង​លឿន​អស់​ទៅ​?​។

​ចាប់ពីពេលនោះ​មក​ជន​ជាតិចិន​មាន​ជំនឿ​តៗ​គ្នា​មក​ថា ដើម​អំពៅខ្មៅ​យក​ពី​រោង​លោកតា​ចិន​ទៅ​សែន​នៅផ្ទះ​ត្រជាក់ត្រជុំ​បណ្ដេញ​គ្រោះអាក្រក់ និង​សុខ​សប្បាយ ក្នុង​គ្រួសារ​រក​ទទួលទាន​មានបាន​ផងដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ​គ្រាន់់តែ​ជា​ជ​នឿ​តៗ​គ្នា​ប៉ុណ្ណោះ​។​បើ​ជឿ​មានជោគ​ជ័យ​ធ្វើ​ចុះ​តែបើ​មិន​ជោគជ័យ​គួរ​រក​វិធី​ផ្សេង​ទៀតកុំងាប់ក្រឡា៕a sugar can a sugar can1 a sugar can2
​