» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9916 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700087 នាក់

ចៅហ្វាយស្រុក​បន្ទាយស្រី​អនុវត្ត​គម្រោង​ស្រែ​សង្គម​៤០​ហិកតា​ជួយ​កសិករ​

 

​សៀមរាប ៖ ​ក្នុងពេល​ស្រុក​ប្រឈម​និង​វីរុស​កូ​វីដ​១៩​រដ្ឋបាល​ស្រុក​បន្ទាយស្រី កំពុង​អនុវត្ត “​គម្រោង​ស្រែ​សង្គម​” ចំនួន​៣​ថ្ងៃ​ជួយ​កសិករ​ដែលមាន​ផ្ទៃដី​ជិត​៤០​ហិកតា សម្រាប់ធ្វើ​ការដាំដុះ​ស្រូវស្រាល​ដោយ ទទួលបាន​ការគាំទ្រ និង​ចូលរួម​ពី​ប្រជាពលរដ្ឋ យុវជន និង​អាជ្ញាធរ ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​a bon teay 

​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បង្ហាញថា នៅ​ដើមខែ​ឧសភា​នេះ រដ្ឋបាល​ស្រុក នឹង​ចាប់ផ្តើម​ស្ទូង​សំណាប ក្នុង​វាលស្រែ​។ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ ៣​ខែ​ខាងមុខ​ទៀត គម្រោង​នេះ នឹង​អាច​ទទួលផល ស្រូវស្រាល​ដើមរដូវ ជុំ​ទី​១​។​
យុវជន ប្រជា​ការពារ​ភូមិ មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​ឃុំ​ជាច្រើន​នាក់ បាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ បាច​ជី​អាចម៍មាន់​នៅក្នុង​វាលស្រែ ដែល​ការងារ​នេះ ត្រូវ​ប្រើពេល​៣​ថ្ងៃ លើ​ផ្ទៃដី​ជិត​៤០​ហិកតា​នេះ​។​

​លោក​អភិបាលស្រុក ឲ្យ​ដឹងថា ផ្ទៃដី​ជិត​៤០​ហិកតា​នេះ គឺជា​ការផ្ដល់ជូន​ប្រើប្រាស់​បណ្ដោះអាសន្ន​រហូត​ដល់​ដំណាច់ឆ្នាំ​២០២០ ពី​ប្រជាពលរដ្ឋ​ចំនួន​៣៩​គ្រួសារ មកពី​ភូមិ​អូរទទឹង និង​ភូមិ​ថ្នល់ទទឹង និង​មានការ​សម្របសម្រួល​ពី​រដ្ឋបាល​ស្រុក​។ បន្ទាប់ពី​ទទួលបាន​ផល ម្ចាស់​ដី​ស្រី​នីមួយៗ នឹង​ទទួលបាន​ស្រូវ​ចំនួន ៤០០​គីឡូក្រាម ក្នុង​មួយ​ហិកតា​។ ចំពោះ​ស្រូវ ដែល​នៅសល់​ពី​ចែក​ម្ចាស់​ស្រែ នឹងត្រូវ​ចែកជូន ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ និង​ចាស់ជរា ជាពិសេស​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ដោយសារ​វិបត្តិ​នៃ​មេរោគ​កូ​វីដ​-១៩​។​

លោក​អភិបាលស្រុក រំពឹងថា រដ្ឋបាល​ស្រុក​បន្ទាយស្រី នឹងមាន​គម្រោង​ធ្វើស្រែ​រួមគ្នា ឬ​សហគមន៍​កសិកម្ម (Agricultural Cooperative ឬ Farmers’ Co-op) នាពេល​អនាគត ប្រសិនបើ​គម្រោង​ស្រែ​សង្គម​នេះ ជោគជ័យ​។ លោក​បន្ថែមថា គម្រោង​ប្រភេទ​នេះ ប្រទេស​ជឿនលឿន គេ​បាន​អនុវត្តន៍​រួចមកហើយ ដោយសារតែ​វា​ផ្តល់​គុណប្រយោជន៍​ទៅដល់​ប្រជាកសិករ ច្រើនជាង​ការធ្វើ​លើដី​ស្រែ​ទំហំ​តូចៗ​ដាច់ដោយឡែក​។

ផ្ទុយទៅវិញ ការច្របាច់បញ្ចូលគ្នា​លើ​ផ្ទៃដី​ធំ​ល្វឹងល្វើយ នឹងធ្វើ​ឲ្យ​មាន​ផលចំណេញ​ពី​សេដ្ឋកិច្ច​មាត្រដ្ឋាន​(economy of scale) ផ្តល់​លទ្ធភាព​ឲ្យ​ប្រើ​បច្ចេកទេស​ខ្ពស់​និង​គ្រឿងចក្រ​ទំនើប ប្រើប្រាស់​ពូជ​ថ្មី ដែល​ធន់​នឹង​បំរែបំរួល​អាកាសធាតុ និង​មាន​ភាពងាយស្រួល ក្នុងការ​សម្របសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ស្រោចស្រព​ធារាសាស្ត្រ ក៏ដូចជា​ការស្វែងរក​ទីផ្សារ​ជូន​ផងដែរ​។ a bon teay1 a bon teay2 a bon teay3 a bon teay4 a bon teay5 
​