» ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5611 នាក់

ម្សិលមិញ 8227 នាក់

សរុប 14132492 នាក់

លោក សោម ច័ន្ទឌីណា​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចេញ​លិខិតអញ្ជើញ អគ្គនាយិកា សារព័ត៌មាន​”​នគរវត្ត​”​ចូល​បំភ្លឺ ទទួល​ប្រតិកម្ម​ថា​សំអាង​លើ​ច្បាប់​អី​?

 

​ភ្នំពេញ ៖ លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ សម្របសម្រួល​ផ្នែក​ច្បាប់ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ចេញ​លិខិត​ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ អញ្ជើញ លោកស្រី​អគ្គនាយិកា មជ្ឈមណ្ឌល សារព័ត៌មាន​”​នគរវត្ត​” ដើម្បី​ចូលរួម បំភ្លឺ ករណី​ចុះផ្សាយ​ព័ត៌មាន​(​ជា​វីដេអូ​) កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nokorwat News ដែលមាន​ផ្សាយ​នៅក្នុង​អាសយដ្ឋាន (https//fb-watch/dRchSdXOdl/) ទាក់ទង​ទៅនឹង ប្រតិបត្តិការ របស់​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ​។a chan dina1

ប៉ុន្តែ​លិខិតអញ្ជើញ​​ខាង​មជ្ឈមណ្ឌល សារព័ត៌មាន​”​នគរវត្ត​” ចេញ​ដោយ លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទួ​ទួលបាន​ប្រតិកម្ម​ថា​តើ​គាត់​មាន​គោលបំណង​អ្វី ! ហើយ​ការចេញ​លិខិតអញ្ជើញ​ចូល​បំភ្លឺ​នេះ លោក​សំអាង​លើ​ច្បាប់​អ្វី មាត្រា​ប៉ុន្មាន ! ដែល​ប្រគល់​សិទ្ធិអំណាច​អោយ​គាត់ មាន​សិទ្ធិ​កោះហៅ ដើម្បី​ទៅ​បំភ្លឺ​អោយ​គាត់ ? ។​កាសែត​នគរវត្ត​បាន​បង្ហាញថា​៖​ច្បាប់​នៃ​របប​សារព័ត៌មាន មានចែង​យ៉ាងច្បាស់​.. , បើ​ការចុះផ្សាយ​ទៅ​បុគ្គល​ណា​១ ,​ឬ​ស្ថាប័ន​ណា​១ ! ហើយ​បុគ្គល ឬ​ស្ថាប័ន​នោះ គាត់​យល់ឃើញថា​, ការចុះផ្សាយ​នោះ មាន​ភាពមិន​ត្រឹមត្រូវ គឺ​គាត់​មាន​សិទ្ធិ អោយ​អង្គភាព ដែល​បាន​ចុះផ្សាយ​ធ្វើការ​កែតម្រូវ ។ ប្រសិនបើជា​អង្គភាព​នោះ មិន​ធ្វើការ​ចុះផ្សាយ​កែតម្រូវ​ទេ គាត់​មាន​សិទ្ធិ​ប្តឹង ទៅ​អង្គភាព​មន្ត្រីនគរបាល​យុត្តិធម៌ ដែលជា​សមត្ថកិច្ច ហើយ​ច្បាប់​បានប្រគល់​អោយ ឬក៏​ស្ថាប័ន​អយ្យការ ។ កាសែត​នគរវត្ត​បាន​លើកឡើងថា​ផ្ទុយទៅវិញ​នីតិវិធី​របស់ បុគ្គល​ខ្លះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ធ្វើការ​ប្លែកៗ​(​នីតិវិធី​ស្ទើរភ្លើង​) ទេ​ដឹង​? បញ្ហា​ទាំងនេះ​គួរ​ថ្នាក់លើ ពិនិត្យឡើងវិញ​ផងដែរ ពី​នីតិវិធី តួនាទី ភារកិច្ច ជៀសវាង​ផ្ទុយ​នឹង​ច្បាប់​ប្រគល់ជូន ។

​ពាក់ព័ន្ធ​ករណីនេះ លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ សម្របសម្រួល​ផ្នែក​ច្បាប់ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ អង្គភាព មជ្ឈមណ្ឌល សារព័ត៌មាន​”​នគរវត្ត​” បាន​ប្រាប់ថា​នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បានទេ ខណៈ​ទូរស័ព្ទ​ទាំង​២​ប្រព័ន្ធ ខ​ល​ចូល​គ្មាន​អ្នកទទួល​។​ទាក់ទង​និង​តួនាទី​លោក​សោម​ច​ន្ទ័​ឌី​ណា​នេះ​កាសែត​នគរវត្ត​បាន​បកស្រាយ​ដោយ​លើកយក​សម្តី​មន្ត្រីជាន់ខ្ពស់​នៅក្នុង​អង្គភាព​មួយ​នេះ​(​មិន​ចេញ​ឈ្មោះ​)​មក​ផ្សាយ​ថា​, ប្រសិនបើ​លោក សោម ច័ន្ទឌីណា ក្នុងនាម​គាត់​ជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ សម្របសម្រួល​ផ្នែក​ច្បាប់ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ គឺ ដាច់ខាត គាត់​មិនមាន​តួនាទី ភារកិច្ច និង​សិទ្ធិអំណាច​ណាមួយ ក្នុងការ​កោះហៅ ឬ​ចេញ​លិខិតអញ្ជើញ អ្នកសារព័ត៌មាន​មក​បំភ្លឺ​បានឡើយ​។ លោក​បន្តថា​, លោក​សោម ច័ន្ទឌីណា ធ្វើបែបនេះ​គឺ​ខុសច្បាប់​។ ដូច្នេះ​អាច​នឹងមាន​ការសួរនាំ​ណាមួយ​ពី​ថ្នាក់លើ​ជុំវិញ​ការចេញលិខិត​អញ្ជើញ​អ្នកកាសែត​ឲ្យ​ចូលមក​បំភ្លឺ​នេះ​។​លោក​បញ្ជាក់ទៀតថា​, ខាង​អង្គភាព គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏ដូចជា​លោក សោម ច័ន្ទឌីណា អាចមាន​សិទ្ធិ​ដាក់​ទៅ​ក្រសួង​ព័ត៌មាន ឬក៏​ស្នើសុំ​ឲ្យ​ក្រសួង​ព័ត៌មាន ដើម្បី​ឲ្យ​ខាង​កាសែត​នោះ​ជួយ​បំភ្លឺ ហើយ​ការបំភ្លឺ​ឬ​មិន​បំភ្លឺ​ជា​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​។a chan dina