» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7037 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697208 នាក់

ប្តី​ស្លាប់​នៅ​កូរ៉េ​ទាំងមូល​ប្រព​ន្ថ​មិន​ខ្វល់​គិតតែ​ទារលុយ​ធានារ៉ាប់រង​ឌឺដង​ដាក់​មេធា​វិ​ទៀត​!

 

​កូរ៉េ​៖ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ មាន​ករណី​ពលករ​ខ្មែរ​នៅ​កូរ៉េ​ម្នា​ក់បាន ស្លាប់បាត់​បង់ជីវិត​ដោយសារតែ​ត្រូវ​អា​អ៊ិ​ច​កិន នៅ​តំបន់​ប៊ូសាន​។ ជនរងគ្រោះ​ខាងលើ មាន​ឈ្មោះថា ឈឿ​ម សេរី​វ​ឌ្ឍ​នះ អាយុ​៣៣​ឆ្នាំ ផ្នែក​សំណង់​។a korea die

ក្នុងនោះ​ក្រុមហ៊ុន​ខាងលើ​ក៏បាន ផ្តល់​ជា​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ ។ ប៉ុន្តែ​រឿង មួយ​នេះ​វា​បាន​ក្លាយជា រឿង​ក្តៅក្រហាយ​ដោយសារ ប្រពន្ធ​ជនរងគ្រោះ​ដែល​បាន​ចែកផ្លូវ​គ្នា​ជា​យូរ មកហើយ តែ​មិនបាន​ផ្តាច់​អេ​តា​ស៊ីវិល បានមក ធ្វើការ​បាន​អុកឡុក​ដល់​ជំនួយ ការ​មេធា​វិ ​ទាមទារ​នៅ​សំណង​នេះ​ជាមួយនឹង​គ្រួសារ ជនរងគ្រោះ​។

​គណនី​ហ្វេ​ស​ប៊ុ​ក​ជំនួយការ​មេធាវី ដែលមាន​ឈ្មោះថា Sochenda Pheav បាន​សរសេរ ថា “​ខាងក្រោម​នេះ គឺជា​ឯកសារ​ភស្តុតាង និង​បកស្រាយ​ពីមុខ​មាត់​ពិត​របស់​ម្ចាស់​អា​ខោ​ន @srey neath ngun

នាង​ឈ្មោះ ប្រុស ស្រីនាត​ដែល​អាច​និយាយបានថា ជា​ប្រពន្ធ​សព​(​ស្លាប់​កាលពី​ថ្ងៃទី​១៣ ខែ​៩ ឆ្នាំ​២០១៨ កន្លងទៅ ដោយ​គ្រោះថ្នាក់​ស្លាប់​នៅ​ការដ្ឋាន​សំណង​នៅ​តំបន់​ប៊ូសាន់​) និង​រឿងហេតុ​។​

តាមពិត​ម្ចាស់​អា​ខោ​ន និង​សព បាន​លែងលះគ្នា ឈប់​ទំនាក់ទំនង​គ្នា ឈប់​រស់នៅ​ជាមួយគ្នា​យូរ​ឆ្នាំ​ណាស់​មកហើយ គ្រាន់តែ​ម្ចាស់​អា​ខោ​ន មិន​ព្រម​ផ្តាច់​អេ​តា​ស៊ី​វី​ល ដូច្នេះ​ទោះជា​យ៉ាងណា​តាមផ្លូវ​ច្បាប់​គឺ​ចាត់ទុកជា​ប្រពន្ធ តែបើ​តាម​ភាពជា​មនុស្ស គឺ​មិនមែនជា​ប្រពន្ធ​ឡើយ​។ ព្រោះ​មិន​ថា មិត្ត​របស់​សព​នៅ​កូរ៉េ និង​ខាង​ក្រុមហ៊ុន ក៏​មិនដែល​ដឹងថា បងប្រុស​នោះ​មាន​ប្រពន្ធ​ដែរ​។​

អញ្ចឹង​ទៅ​ក៏មាន​ការព្រមព្រៀង បែងចែក​សំណង​នៃ​ការស្លាប់​របស់​សព​(​សំណង​ពី​ក្រុមហ៊ុន និង​សំណង​សាន់​ចេ​) ជា​ពីរ គឺ​ព្រមព្រៀងគ្នា ម្ចាស់​អា​ខោ​ន ៦០% និង​ម្តាយបង្កើត​សព ៤០%(​ឯកសារ​ខាងក្រោម​)​។

ចំណែក ប្រាក់ខែ​ចុងក្រោយ និង​ប្រាក់​ផ្សេងៗ គឺ​ម្ចាស់​អា​ខោ​ន​បាន​និយាយថា មិនអោយ​ជា​ម្តាយ​សព​ដាច់ខាត​។
​ហើយ​ពួកគាត់​បាន​ផ្ទេរ​សិទ្ធ​ក្នុងការ​ទាមទារ​សំណង​មកអោយ​ការិយាល័យ​របស់​យើងខ្ញុំ ដោយ​យល់ព្រម​ផ្តល់​សេវា​ការងារ​ជូន​យើងខ្ញុំ​។ ដូច្នេះ នាង​ខ្ញុំ​ធ្វើ​ទៅតាម​កាតព្វកិច្ច​ដូចដែល​បានចែង​ក្នុង​លិខិត​ផ្ទេរ​សិទ្ធ​។​

សំណង​ទី​១ ដែល​ពួកគាត់​ទទួលបាន គឺ ៧០​លាន​វ៉ុ​ន ស្មើ​និង ៦៤៨៥៤.៧៥​ដុល្លារ​។ សំណង​នេះ គឺជា​សំណង​ជំងឺ​ចិត្ត​ពី​ខាង​ក្រុមហ៊ុន​ដោយ​ការព្រមព្រៀង​គ្នា ដំបូង​ខាង​ក្រុមហ៊ុន​ព្រម​អោយតែ ៤០​លាន​វ៉ុ​ន​តែប៉ុណ្ណោះ តែ​ខាង​ការិយាល័យ​យើងខ្ញុំ ជួយ​ទាមទារ​អោយបាន​រហូតដល់ ៧០​លាន​វ៉ុ​ន​។

ហើយ​ពួកគាត់​ក៏​ចែកគ្នា​ទៅ ចំណែក​ថ្លៃ​ដឹក​សព​មក​ខ្មែរ ៥០០០​ដុល្លា​ជាង គឺ​ម្តាយបង្កើត​សព ជា​អ្នកចេញ​ទាំងអស់ ដោយ​ចង់ឃើញ​មុខ​កូន​របស់ខ្លួន​ជា​លើកចុងក្រោយ តែ​ពេល​ដំបូង គឺ​ម្ចាស់​អា​ខោ​ន​ជា​ប្រពន្ធ មិនអោយ​ដឹក​សព​មក​ខ្មែរ​ឡើយ ព្រោះ​លឺថា​ថ្លៃ​ដឹក​ថ្លៃ ប្រហែល ១​ម៉ឺន​ដុល្លារ គឺ​ចង់អោយ​បុ​ជា​នៅ​កូរ៉េ ដើម្បី​កុំអោយ​ខាត​លុយ​។ ចំណែក​ការរៀបចំ​បុណ្យសព ម្តាយបង្កើត​សព ធ្វើ​អស់​ប្រហែល ១​ម៉ឺន​ដុល្លា ម្ចាស់​អា​ខោ​ន​ជា​ប្រពន្ធ​ចូល ទឹកប្រាក់ ១០០០​ដុល្លា​!!!!!! ហើយ​ចំណែក​ប្រាក់ខែ​ចុងក្រោយ​របស់​សព ក៏បាន​ទៅ​នាង​ដែរ ពេលនោះ​។​

បន្ទាប់ពី​នោះមក យើងខ្ញុំ​បានរៀបចំ​ឯកសារ​ទាមទារ​យក​សំណង​សាន់​ចេ ដោយ​នាង​ខ្ញុំ​បាន​ពន្យល់​ប្រាប់​ទាំងអស់គ្នា​ហើយ​ថា យើង​និង​ខំប្រឹង​អោយ​អស់ពី​សម្តថ​ភាព​ដោយ​ប្រើ រយៈពេល ប្រហែល ២​សប្តាហ៍ ទៅ ៤​សប្តាហ៍ ក្រោយពី​ដាក់​ឯកសារ​ទៅ​ក្រសួង​근로복지공단 ទើប​ទទួលបាន​សំណង ព្រោះ​ករណីខ្លះ ៣​ទៅ​៤​ខែ ទើប​ទទួលបាន ដោយសារ​និតិ​វិធី​របស់​ក្រសួង​គេ​។​

​តែ​ក្រោយពី​បាន​ប្រាក់​សំណង​លើក​ទី​១ មិនទាន់បាន ២​សប្តាហ៍ ស្រួលបួល​ផង គឺ​ផ្ញើ​សារ​មក​អុកឡុក​ខាង​ខ្ញុំ និង​តេ​មក​ឥតឈប់ឈរ ទើប​នាង​ខ្ញុំ​តេ​ទៅ​សួរ​ក្រសួង​ជា​ញឹ​កា​ញាប់ ថា គ្រួសារ​សព​ប្រញាប់​លុយ រហូត​ខាង​ក្រសួង​គេ ហួសចិត្ត គេ​ថាអោយ​ប្រពន្ធ​នោះ​តេ​មក​ក្រសួង​ផ្ទាល់​មក តាំងពី​គេ​ធ្វើ​មក គេ​មិនដែល​ឃើញ​គ្រួសារ​ណា ត្រូវការ​លុយ​សព រហ​ន់ បែបនេះ​ទេ​។​
​ដូច្នេះ នាង​ខ្ញុំ​ក៏​ប្រាប់​អោយ​ម្ចាស់​អា​ខោ​ន​តេ​ទៅ​ក្រសួង​(​រក​អ្នកចេះ​អង់គ្លេស​និយាយ​ក៏បាន កូរ៉េ​ក៏បាន​) ដល់​តែ​នាង​ខ្ញុំ​ប្រាប់​បែប​នោះ ស្រាប់តែ​ម្ចាស់​អា​ខោ​ន​ប្រែសម្តី​ភ្លាម​ថា គាត់​មាន​តឿន​ឯណា​!!!!! ​រំលង​បាន ២​ថ្ងៃ គឺ​ចាប់ផ្តើម​អុកឡុក​ទៀត​។

​តាម​ពាក្យសន្យា នៅ​សប្តាហ៍​ទី​៤ ប្រាក់​សំណង​ទី​២ យើង​បានទាមទារ​បាន ដូច​ក្នុង​រូប​សៀវភៅ​ធនាគារ​ខាងក្រោម គឺ ១០០១០៩.៧៧​ដុល្លារ​។​
​តែ​នៅ​ថ្ងៃទី​១ ខែ​១១ ពេល​ទទួល​បើក​លុយ​សំណង គឺ​ម្ចាស់​អា​ខោ​ន ជា​ប្រពន្ធ មិន​ព្រមអោយ ៤០%​ទៅ​ម្តាយបង្កើត​ឡើយ គឺ​ចង់បាន​ថែមទៀត​។ ប្រកែក​គ្នា​ទៅ​ប្រកែក​មក អស់​រយៈពេល​ជាច្រើន​ម៉ោង រហូត​ដាច់បាយ​ថ្ងៃត្រង់ (​មាន​វិ​ដេ​អូ​ក្នុង​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​ធនាគា​រ​)​គឺ​នាង​សុំ​ថែម ២០% មិនដឹង ២៥%​មិនដឹង​(​នាង​ខ្ញុំ​ភ្លេច​) មានន័យថា ម្តាយបង្កើត​បានតែ ២០%​ឬ ១៥%​ប៉ុណ្ណោះ​។ ដោយ​យក​លេស​ថា យកទៅ​ចិញ្ចឹម​កូន ២​នាក់ (​កូន ១ ជា​កូន​ជា​សព​ដែល​ស្លាប់​មែន​, តែ កូន​១​ទៀត ជា​កូន​ប្តី​មុន គ្មាន​ជាប់​សាច់ឈាម​ជាមួយ​សព​ឡើយ​)​។​

ដោយ​ហត់​ពេក និង​និយាយ​ជាមួយ​មនុស្ស​និយាយ​ស្តាប់​គ្នា​មិនបាន​ពេក ម្តាយបង្កើត​សព ក៏​សុខចិត្ត អោយ​ថែម ២៨០០​ដុល្លា ដើម្បី​បាន​ទៅផ្ទះ​រៀងខ្លួន​។ ម្តាយបង្កើត​សព គាត់​ថា បើ​តាមតែ​អាណិត​ចៅ ២០%​នោះ ក៏​អោយ​ដែរ តែ​ក្នុងអំឡុងពេល រង់ចាំ​សំណង​ទី​២​នេះ គឺ​នាង​អុកឡុក​ខាង​គាត់​ណាស់ ហើយ​ថែមទាំង ជេរ ដៀល គ្រួសារ​គាត់​ថា គ្រួសារ​អាចម៍ និង​ពាក្យអសុរស​ផ្សេងៗ ដូច្នេះ​គាត់​សម្រេច​មិនអោយ​តែម្តង​។​

នាង​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​របស់​នាង​ខ្ញុំ ដូចដែល​បាន​ចែក​ក្នុង​លិខិត​ផ្ទេរ​សិទ្ធ​អស់ហើយ ចំណែក​អ្វី​ផ្សេងៗ​ក្រៅពីនេះ​(​លុយ​សាំ​សុង​៥០​ម៉ឺន​វ៉ុ​ន -​ល​-) និង​ការយក​របស់របរ​ស​ព​ទៅអោយ វា​គឺជា​ទឹកចិត្ត​របស់​នាង​ខ្ញុំ តែ​ម្ចាស់​អា​ខោ​ន​នេះ មិន​ស្គា​ល់ពី​តម្លៃ​ទឹកចិត្ត​របស់​មនុស្ស ប្រើពាក្យ​សម្តី​មិន​សមរម្យ​ដាក់​នាង​ខ្ញុំ និង​និយាយ​គ្មាន​ហេតុផល ក្នុងអំឡុងពេល​រង់ចាំ​ប្រាក់​សំណង​លើក​ទី​២ ដូច្នេះ ក្រោយពី​បញ្ចប់​ភារកិច្ច បើក​សំណង​លើក​ទី​២​ហើយ គឺ​នាង​ខ្ញុំ​សម្រេចចិត្ត ប្លុក​ហ្វេ​សបុ​កនាង​ចោល​តែម្តង​”៕a korea die1 a korea die2 a korea die3 a korea die4 a korea die5 

​