វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3439 នាក់
ម្សិលមិញ 5020 នាក់
សរុប 14118886 នាក់
ខេត្តកំពង់ឆ្នាំនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨វេលាម៉ោង៨-០០នាទីមានករណីឆេះរថយន្តកាមរីហើមពណ៏សពាក់ស្លាកលេខតាកែវ 2A 02 40មួយគ្រឿងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ចំណុចការ៉ាសសាំង ឈ្មោះរ៉ុប សុភា ឋិតនៅក្នុងភូមិព្រៃកោះ ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ម្ចាស់រថយន្តឈ្មោះយ៉េក អាប់ឌុលសារី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងរំដេងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់បានឲ្យដឹងថា៖នៅពេលព្រឹករូបគាត់បានបើករថយន្តរបស់គាត់ចេញពីផ្ទះហើយបានមកដល់ចំណុចកើតហេតុខាងលើក៏បានចូលទៅចាក់ហ្គាសប្រើប្រាស់ដូចសព្វដង។ប៉ុន្តែដល់ព្រឹកនេះហើយគាត់បានប្រាប់ថាគាត់បានចូលចាក់ហ្គាសហើយនិងចាក់សាំងបន្ថែមទៀតពីព្រោះគាត់អាចនិងធ្វើដំណើរទៅឆ្ងាយខណៈពេលចាក់សាំងរួចរូបគាត់ក៏បានកាចសោបញ្ឆេះក៏ស្រាប់តែបណ្ដាលអោយឆាបឆេះរថយន្តនោះតែម្ដង។
ភ្លាមៗនោះត្រូវបានម្ចាស់ការ៉ាសសាំងខាងលើនិងបងប្អូនប្រជាពលរដ្ឌបានជួយយកបំពង់ប្រភេទABCពាក់កណ្ដាលស្វាយប្រវត្តិមកបាញ់ពន្លត់បានទាន់ពេលវេលាផងដែល តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
ក្រោយពីកើតហេតុភ្លាមៗនោះសមត្តកិច្ចនគរបាលស្រុករលាប្អៀបានចុះមកសួរនាំនិងធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើផងដែរ ។ចឹងបានថាឡានប្រើហ្គាសចំណេញតែប្រឈមហានិភ័យខាតផងដែរ៕