» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5631 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695802 នាក់

មេ​ទ​ព័​ជើងគោក​កម្ពុជា​ថៃ​អះអាង​ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​

​ថៃ​៖ នា​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កង​ភូមិន្ទ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយនឹង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ (Narongpan Jitkaewtae) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ភូមិន្ទ​ថៃ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​២ របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រះរាជាណាចក្រ​ថៃ តប​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​មិត្ត​។​a army thai 

​ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ សម​ភាគី​ទាំងពីរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ដូចជា​៖ ការកាប់​ឈើ​ខុសច្បាប់​, ចរាចរណ៍​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស ក៏ដូចជា​ការរក្សាបាន​នូវ​ទំនាក់ទំនង​ការងារ​ជាប់​ជាប្រចាំ​រវាង​ថ្នាក់​យោធភូមិភាគ និង​កិច្ចសហការ​ផ្ទាល់​រវាង​អង្គភាព​ជួរមុខ ទោះបី​ក្នុងអំឡុងពេល​មានការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។ សំខាន់​ផងដែរ​នោះ នៅ​ចំពោះមុខ​ស្ថានការណ៍​ជាយថាហេតុ និង​គ្រោះមហន្តរាយ​ផ្សេងៗ កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ តែង​បាន​យកចិត្តទុកដាក់​សហកា​រ និង​ជួយ​គ្នា​ទៅវិញទៅមក​យ៉ាងសកម្ម និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​សម​ភាគី​ទាំងពីរ ក៏បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​អនុវត្ត​ខ្លឹមសារ​នៃ “​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​-ToR” រវាង​កងទ័ពជើងគោក​ទាំងពីរ ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រហូត​សម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាក់ស្តែង​ជាច្រើន​លើ​ការងារ​មួយចំនួន ជាអាទិ៍​៖ ការផ្លាស់ប្តូរ​អ្នកជំនាញ​, ការផ្លាស់ប្តូរ​ទស្សនកិច្ច​, ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​, ការ​លោត​ឆត្រ​មិត្តភាព និង​ការរៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​រួម (Land Ex THACAM)​។​

​សម្រាប់​ទិសដៅ​ទៅមុខ សម​ភាគី​ទាំងពីរ បានបង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការបន្ត​ថែរក្សា​ទំនាក់ទំនង​មិត្តភាព​រឹងមាំ និង​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​កម្រិត​កងទ័ពជើងគោក និង​បណ្តា​កងឯកភាព​ចំណុះ ស្របទៅតាម​ខ្លឹមសារ​នៃ “​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​-TOR” រវាង​កងទ័ពជើងគោក​ទាំងពីរ សំដៅ​ធ្វើយ៉ាងណា​បន្ត​ថែរក្សា​ចំណង​សាមគ្គីភាព មិត្តភាព ការទុកចិត្ត​គ្នា និង​ការ​សហការគ្នា​ឱ្យបាន​ស្អិតរ​មួ​ត​បន្ថែមទៀត ដែលជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ និង​កសាង​ប្រទេសជាតិ​ទាំងពីរ ឱ្យបាន​រីកចម្រើន​រុងរឿង​ទាំងអស់គ្នា នៅក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​វិបុលភាព​រួម​៕a army thai1 a army thai2 a army thai3 

​