» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6846 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697017 នាក់

លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​


(​ភ្នំពេញ​)៖ ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានប្រកាស​ឱ្យ​រួមគ្នា​លុបបំបាត់​ពាក្យ​បណ្តាសា​មួយ​ដែល​តែងតែ​លងបន្លាច​លើ​អង្គចៅក្រម​នោះ​គឺ «​ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​ស្អុយ​ទាំងអស់​»​។ លោក​ថ្លែងថា បើ​ត្រី​ណា​ដែល​ស្អុយ ត្រូវតែ​ដកចេញ កុំឱ្យ​ប៉ះពាល់​ត្រី​ដទៃទៀត ពោលគឺ​ទុក​តែ​ត្រី​ណា​ដែល​ល្អ ដើម្បីឱ្យ​មហាជន មើលទៅ​វិស័យ​យុត្តិធម៌ ដោយ​ភាព​វិជ្ជមាន​។​a keut rith 

​នេះ​បើតាម​ការ​ថ្លែង​ក្នុងឱកាស​ក្រសួងយុត្តិធម៌​បើក​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​វិស័យ​យុត្តិធម៌​ទូទាំងប្រទេស ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អាទិភាព ឆ្នាំ​២០២៤ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ Garden City ។​មហាសន្និបាត​នេះ ក៏​នឹង​អនុញ្ញាតឱ្យ​ចៅក្រម ព្រះរាជអាជ្ញា និង តួអង្គ​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​យុត្តិធម៌ ក្តាប់​ឱ្យ​ជាប់​នូវ​អ្វី​ដែលជា​ចក្ខុវិស័យ​, គោលនយោបាយ និង​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​របស់​រាជរ​ដ្ឋា​ភិ​បាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​ត្រូវ​រួមគ្នា​ចូលរួម​អនុវត្ត សំដៅ​លើកកម្ពស់​មុខមាត់​នៃ​វិស័យ​យុត្តិធម៌ និង​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន និង អ្នកវិនិយោគ​មក​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។​​បើតាម​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ​, លោក​មិន​ចង់ឱ្យមាន​ត្រី​ស្អុយ នៅក្នុង​វិស័យ​តុលាការ​នោះទេ​។ លោក​អះអាងថា ចាប់ពី​ថ្ងៃនេះ​ទៅ ត្រូវអនុវត្ត​ម៉ោង​វិន័យ ដើម្បី​ដកចេញ​បណ្តាសា ត្រី​មួយ​កន្ត្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់​ចេញ​។​

លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ «​អីចឹង​ត្រូវ​ឯកភាពគ្នា​លើ​ទស្សនៈ​នេះ​។ ឯកភាពគ្នា​ថា ដើម្បី​ដើរ​ឆ្ពោះទៅកាន់​ទិសដៅ​នេះ មិន​ត្រឹមតែ​ធ្វើ​សកម្មភាព​ព្រម​គ្នា​ទេ ក៏​យើង​ត្រូវ​ឯកភាពគ្នា​ថា ក្រៅពី​ឆន្ទៈ ការទទួលខុសត្រូវ មាន​ចំណុច​មួយ​ដែល​ឯកឧត្តម (​ជីវ កេង​) ប្រធាន​តុលាការ​កំពូល​លើកឡើង ឱ្យ​ច្បាស់លាស់​ជាមួយគ្នា​ថា ពាក្យ​ថា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​ស្អុយ​ទាំងអស់នេះ គឺជា​ពាក្យ​បណ្តាសា​មួយ​ទេ ប៉ុន្តែ យើង​មិន​ចង់ឱ្យ​ពាក្យ​បណ្តាសារ​មួយ​នេះ វា​លង​លើ​អង្គចៅក្រម​នោះទេ​។ អីចឹង​ត្រី​មួយ​កន្ត្រក បើ​វា​ស្អុយ​មួយ កុំឱ្យ​វា​ស្អុយ​មួយ​កន្ត្រក​។ ដក​ត្រី​ដែល​ស្អុយ​ចេញទៅ​។ ទុកឱ្យ​ត្រី​ដទៃទៀត​ដែល​ល្អ កុំឱ្យ​ស្អុយ​ទៅតាម​ត្រី​ដែល​ស្អុយ​»​។​

​លោក​កើត​រិ​ទ្ធ​បាន​ឲ្យ​ដឹង​ពី​យន្តការ​ដក់យក​ត្រី​ស្អុយ​ក្នុង​កន្ត្រ​កថា «​ទិសដៅ​របស់​យើង អត់​មាន​អ្វី​ក្រៅពី​ការផ្តល់សេវា​យុត្តិធម៌​ឱ្យបាន​ល្អប្រសើរ​ទេ កាន់តែ​សុ​ក្រឹត្យ​។ ទិសដៅ​របស់​យើង គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត មកលើ​ប្រព័ន្ធតុលាការ​របស់​យើង ប្រព័ន្ធយុត្តិធម៌​របស់​យើង​។ ទិសដៅ​របស់​យើង ចង់ឱ្យ​អង្គចៅក្រម​ក្លាយជា​បង្អែក ដ៏​កក់ក្តៅ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​អំពើ​អយុត្តិធម៌ នៅក្នុង​សង្គម​»​។​តាម​លោក​រដ្ឋមន្ត្រី​លោក​ក៏​នឹង​ពង្រឹង​សុ​ច្ចរិតភាព និង​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ការងារ​របស់​មន្ដ្រី​តុលាការ តាមរយៈ​ការពង្រឹង​វិន័យ សិ​ល​ធម៌ វិជ្ជាជីវៈ​ក្នុង​វិស័យនេះ សំដៅ​លើកកម្ពស់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ នៃ​អង្គ​តុលាការ​បន្ថែមទៀត​។​

លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានបញ្ជាក់​ឱ្យដឹងថា ផ្អែក​តាម "​យុទ្ធសាស្ត្រ​បញ្ច​កោណ - ដំណាក់កាល​ទី​១” និង “​វិធានការ​គន្លឹះ​ទី​៥”, ជា​ទិសដៅ​ទៅមុខ ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា នឹងត្រូវ​ប្រមូលផ្តុំ​ការយកចិត្តទុកដាក់​ទៅលើ “​សសរស្តម្ភ​” សំខាន់​ចំនួន ២ គឺ ការកែទម្រង់​ប្រព័ន្ធតុលាការ និង​ការកែទម្រង់​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។ តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល គឺ ការធានា និង​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​ចម្បង​យ៉ាងតិច​ចំនួន ២ គឺ​៖ (​ទី​១)-​គុណភាព​នៃ​យុត្តិធម៌​កាន់តែ​សុ​ក្រឹត្យ និង (​ទី​២)-​ការផ្តល់សេវា​យុត្តិធម៌​កាន់តែ​រហ័ស និង កាន់តែ​ល្អប្រសើរ ដែល​គោលដៅ​ចម្បង​ទាំងពីរ​នេះ គឺជា​មូលដ្ឋាន​នៃ​ការពង្រឹង​ជំនឿ​ទុកចិត្ត​លើ​អំណាចតុលាការ​ពី​សំណាក់​ប្រជាពលរដ្ឋ និង អ្នកវិនិយោគ ។

​ដោយឡែក ការកែទម្រង់​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ សំដៅ​បង្ខិត​សេវា​នៃ​ការដោះស្រាយ​វិវាទ​ដែលមាន​លក្ខណៈ​ងាយស្រួល និង​សម្បូរបែប​ឱ្យ​ទៅជិត​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​, ជួយ​សម្រុះសម្រួល​ផ្សះផ្សា​ដោះស្រាយ​បញ្ចប់​វិវាទ​ឱ្យបាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​រួមចំណែក​លើកកម្ពស់​វប្ប​ធម៌​សន្តិភាព​និយម​ក្នុងសង្គម​កម្ពុជា​។​ទោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា បើទោះបី អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ត្រូវបាន​បង្កើតឡើង​ក្តី ប៉ុន្តែ អ្វីដែល​សំខាន់ គឺ​ការលើកកម្ពស់ ការសម្រុះសម្រួល​ដោះស្រាយ​វិវាទ​រវាង​គូភាគី​ទាំង​នៅក្នុង​ប្រព័ន្ធតុលាការ ទាំង​នៅក្រៅ​ប្រព័ន្ធតុលាការ ។ ចៅក្រម​ទាំងអស់ គប្បី​ព្យាយាម​ធ្វើការ​សម្របសម្រួល និង​ផ្សះផ្សា ដើម្បី​អាច​បញ្ចប់​វិវាទ​នៅក្នុង​សំណុំរឿង​រដ្ឋប្បវេណី​នានា មុននឹង​ឈានទៅ​សម្រេចសេចក្តី​តាម រយៈ​ការចេញ​សាលក្រម ឬ សាលដីកា ដើម្បី​ម្យ៉ាង​អាច​បញ្ចប់​វិវាទ​នោះ​ឱ្យបាន​ឆាប់រហ័ស​ផង និង​ម្យ៉ាងទៀត ធ្វើឱ្យ​គូភាគី​ទទួលបាន​នូវ​លទ្ធផល​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា ហើយ​ដែល​នេះ ក៏​ជា​យុត្តិធម៌​មួយ​សម្រាប់​គូភាគី​ផងដែរ ។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បង្ហើប​ឱ្យដឹងថា នាពេលខាងមុខ​, កម្ពុជា ក៏​នឹង​បង្កើតឱ្យមាន​វិជ្ជាជីវៈ​ថ្មី​មួយ គឺ វិជ្ជាជីវៈ​សន្ធាន​ការី ។​


​សូមបញ្ជាក់ថា នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់លោក ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០ បានប្រកាស​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើកំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ទំនុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​។​
​អតីត​ភាពជា​និស្សិត​អាហារូបករណ៍​ផ្នែក​ច្បាប់​ដ៏​ឆ្នើម​ពី​ប្រទេស​បារាំង​រូបនេះ បាន​គូសបញ្ជាក់ថា ដើម្បី​សម្រេចបាន​គោលដៅ និង​ការប្តេជ្ញាចិត្ត​ទាំងនេះ គឺ​ទាម​ការចូលរួម​យ៉ាងសកម្ម​ពី​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ទាំងអស់​នៃ​ក្រសួង​យុត្ដិធម៌ ក៏ដូចជា​មន្ដ្រី​តុលាការ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​៕a keut rith3 a keut rith4 

 


​