» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5412 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695583 នាក់

កម្ពុជា​បដិសេធ​បិទ​ទីក្រុង​តែ​វៀតណាម​ប្រកាស​ត្រៀម​បិទ​

 

​កម្ពុជា​វៀតណាម​៖ សម្ដេច​តេ​ជោ ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃទី​៣០​មិនា​បាន បាន​គូសបញ្ជាក់​ក្នុង​ស​ន្និសិទ​កាសែត​នៅ​រ្ដឋសភា​ប្រកាសថា​មិនមាន​ការបិទ​ទីក្រុង​អី​ទេ​។ “​បញ្ហា​ការបិទ​ក្រុង ការបិទ​ប្រទេស ការបិទ​ផ្សារ លក់ដូរ ការបិទ​ភោជនីយដ្ឋាន ការបិទ​ហាង​កាហ្វេ ការបិទ​ហាង​ទំនិញ​នោះ​មិន​ឈានដល់​នោះទេ ។ ការធ្វើ​នេះ គឺ​គិតពី​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស ហើយ​ក្នុងនោះ​ដំណើរការ​រោងចក្រ ក៏​មិន​បិទ​នោះទេ​”​។a hun pa 

សម្ដេច​តេ​ជោ​បាន​លើកឡើងថា ការមិនបិទ​កន្លែង​ខាងលើនេះ​ព្រោះ​វា​ជា​កន្លែង​ធ្វើឱ្យ​ដំណើរការ​សេដ្ឋកិច្ចជាតិ​ដើរ​។ ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​ការរីក​រា​ដាល​ជំងឺ​កូ​វីដ​-១៩​នេះ មធ្យោបាយ​នៃ​ការដឹកជញ្ជូន​មួយចំនួន​បាន​បិទ​ជា​បណ្តោះអាសន្ន ក្នុងនោះ​មាន​រថយន្តក្រុង និង​កាណូត​។​ទោះជា​យ៉ាងណា​សម្តេច​ង​តេ​ជោ​បានប្រកាស​បិទ​កាស៊ីណូ​ក្នុងស្រុក​ខ្មែរ​ទាំងអស់​ចាប់ពី​ថ្ងៃទី​១​មេសា​តទៅ​។

​គួរ​ជម្រាប នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍ បាន​ជូនដំណឹង​ទៅ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ បិទ​អាជីវកម្ម​បៀរ​ហ្កា​ឌិន​តាម​មូលដ្ឋាន​របស់ខ្លួន​ជា​បណ្តោះអាសន្ន​សិន ចាប់ពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​តទៅ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​។​កន្លងមក​ក​រាជរដ្ឋាភិបាល​បាន​អនុវត្ត​វិស្សមកាល​មុន​កាលកំណត់ បិទ​ក្លឹប​ក​ម្សា​ន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត និង​សារៈមន្ទីរ​ជាដើម​។​ផ្ទុយ​ពី​កម្ពុជា​ដែល​មិន​បិទ​ទីក្រុង​នៅ​ស្រុក​វៀតណាម​


​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ស្នើឱ្យ​ទីក្រុង​ធំៗ​នៅក្នុង​ប្រទេស ត្រៀមលក្ខណៈ​ឱ្យ​ហើយ ចំពោះ​លទ្ធភាព​នៃ​ការ​អុន​វត្ត​វិធានការ «​បិទ​ទីក្រុង​» ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ COVID-19 ខណៈ​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ កើន​ជិត​ដល់​២០០​នាក់​។ នេះ​បើតាម​ការ ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២០​។​
​

នៅក្នុង​សេចក្ដីថ្លែងការណ៍ ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក Nguyen Xuan Phuc បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​ទីក្រុង​ហាណូយ និង​ទីក្រុង ហូ ជី​មិញ ត្រូវតែ​ត្រួតពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព លើ​ផែនការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ដោយ​ត្រូវ​ត្រៀមលក្ខណៈ​ជាស្រេច សម្រាប់​ការអនុវត្ត​វិធាន​ការបិទ​ទីក្រុង​»​។ លោក​បន្ថែមថា វៀតណាម បាន ចូលដល់​ក្នុងតំណាក់កាល​នៃ​ការឆ្លង​រាលដាល​កាន់តែខ្លាំង​នៃ​ជំងឺ COVID-19​។ ដូច្នេះ​បណ្ដា​ទីក្រុង​ធំៗ ត្រូវ​ព​ន្លឿ​ន និង​ទាញ​ប្រយោជន៍​ពី​ពេលវេលា ដើម្បី​អនុវត្ត​ធាន​ការចាំបាច់ នានា​។​

បើ គិត​ត្រឹម​ថ្ងៃអាទិត្យទី២៩មិនា​ម្សិលមិញ វៀតណាម មាន​អ្នក​ឆ្លង COVID-19 ១៩៤​នាក់ តែ​មិនទាន់មាន​អ្នកស្លាប់​នោះទេ​។ បើតាម​ក្រសួងសុខាភិបាល​វៀតណាម មនុស្ស ច្រើនជាង ៧៥,០០០​នាក់ កំពុង​អនុវត្ត​វិធានការ​នៅ​ដាច់ដោយឡែក​ពី​គេ ខណៈ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ធ្លាប់​ប្ដេជ្ញា​រក្សា​ចំនួន​អ្នក​ឆ្លង​ឱ្យនៅ​ក្រោម​១,០០០​នាក់​។

​សម្រាប់​កម្ពុជា​ទោះជា​មិន​បិទ​ទីក្រុង​តែ​បិទ​កាស៊ីណូ​ក្លឹប​កំសាន្ត​បៀ​ហ្កា​ឌឹ​ន​និង​ផ្អាក​សាលារៀន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ​ពី​ផែនការ​រៀបចំ​នូវ​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ការដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្នុង​ភាពអាសន្ន ស្រប​ពេលដែល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ កាន់តែខ្លាំង​ឡើង​។​«​គឺ​យើង​បានធ្វើ​សេចក្តីព្រាងច្បាប់​នេះ រួចរាល់​ហើយ មាន​ទាំង​សេចក្តីថ្លែងហេតុ​ប្រុងប្រៀប​។ យើង​នឹងមាន​ការបែងចែក​ថា​អ្វីខ្លះ​ដែល​ត្រូវធ្វើ អ្វីខ្លះ​ដែល​មិនត្រូវ​ធ្វើ ហើយ​ពេលនោះ​ដាក់ចេញ​វិធាន​ការបិទ​ទីតាំង​សាធារណៈ និង​ឯកជន​ណាមួយ ដែលមាន​ភាពចាំបាច់​ដើម្បី​ឆ្លើយតប​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​បញ្ជាក់​បង្ហាញ​អំពី​ខ្លឹមសារ នៃ​សេចក្តីព្រាងច្បាប់​នេះ​នៅឡើយ​ទេ ដោយ​បញ្ជាក់ថា ខ្លឹមសារ​នឹង​បង្ហាញ​នៅពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ​ទី​៣​មេសា​ខាងមុខនេះ​។ តាម​សម្តេច​តេ​ជោ​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ការដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្នុង​ភាពអាសន្ន គឺ​រៀបចំ​ដោយ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី ព្រមទាំង​បាន​បញ្ជូនទៅ​បណ្តា​ឧបនាយករដ្ឋមន្ត្រី​ទាំងអស់​ផងដែរ​។​

​តាម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ការដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្នុង​គ្រាអាសន្ន គឺជា​ការ​អនុវត្តតាម មាត្រា​២២ នៅពេលដែល​ប្រទេសជាតិ​ស្ថិតនៅក្នុង​គ្រោះថ្នាក់​ដែល​មិនអាច​ព្យាករណ៍​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា មិន​បានចែង​ច្បាស់ និង​លម្អិត​អំពី អត្ថន័យ ឬ​សកម្មភាព ការដាក់​ប្រទេសជាតិ ឲ្យ​ស្ថិតនៅក្នុង​គ្រាអាសន្ន​នោះទេ​។​

​មាត្រា ២២ ថ្មី ចែងថា «​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា​»​។​ចឹ​ង​ដើម្បី​អនុវត្តន៍​បាន​ត្រូវធ្វើ​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ជា​ច្បាប់​អា​ជ្ញ​ជា​សឹក​ដែល​ពេលនោះ​បើ​ដាក់​ប្រើ​សិទ្ធ​សេរីភាព​ពលរដ្ឋ​ត្រូវបាន​ដកហូត​អស់ហើយ​បើ​ប្រកាស​ដាក់​)៕a covid vn a covit vn1 


​