» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10393 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700564 នាក់

លោកផ្កាយ១ សុខ ស៊ីថា និង បក្ខពួកបានប្រើហិង្សាលើបុរសពីរនាក់បងប្អូនបង្កើត បណ្តាលឱ្យម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ

 

ខេត្តកណ្តាល៖ដោយសារបញ្ហាដីធ្លីបង្កឲ្យបុរសបងប្អូនបង្កើតពីរនាក់ត្រូវបាន លោកប៉ូលិសផ្កាយ១នៃក្រសួងមហាផ្ទៃនិងបក្ខពួកជាច្រើននាក់ទៀត បានប្រើហិង្សាបណ្តាលឱ្យម្នាក់រងរបួសនឹងផ្លែកាំបិត និងម្នាក់ទៀតត្រូវបានក្រុមនេះចាប់ជាន់ករ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ខែវិច្ឆិការឆ្នាំ២០២៥ ស្ថិតនៅ ភូមិ ព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។a po kill 

ក្នុងករណីនេះ មានជនរងគ្រោះ ចំនួន០២នាក់គឺ៖១.ឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល (រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង) និង

២.ឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។ចំណែកជនសង្ស័យ ចំនួន ០៥នាក់, ឃាត់ខ្លួនបាន០៤នាក់ និងគេចខ្លួន ០១នាក់គឺ៖

១. លោកផ្កាយ១ សុខ សុីថាភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល មានទីលំនៅបច្ចុប្បន្ន : ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល។(ជនដៃដល់) បានរត់គេចខ្លួន ។

២.ឈ្មោះ សយ សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។៣.ឈ្មោះ ញ៉េប ស្រួន ហៅក្រៅ ទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។៤.ឈ្មោះ យឹម សំនៀង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ។៥.ឈ្មោះ វណ្ណី ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន : ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។

ជនរងគ្រោះ ជឹម ស៊ីថា ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ជឹម ធឿន បានបំភ្លឺថា ជនរងគ្រោះបានកាន់កាប់ដីនិងអាស្រ័យផលនៅលើដីមួយកន្លែងនៅតាមបណ្តាយព្រែកថោង ដែលសព្វថ្ងៃនេះស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ជាង ៣០ឆ្នាំមកហើយដែលមានព្រំម្ខាងជាប់នឹងដីរបស់ឈ្មោះ ផល្លា និងម្ខាងទៀតជាប់តាមបណ្តាយព្រែកថោង ។

មកដល់ថ្ងៃទី១៦វិច្ឆិកា.២០២៥ វេលាម៉ោងប្រហែល ១២.០០នាទី ជនរងគ្រោះឈ្មោះ ជឹម ធឿន បានទូរសព្ទមកខ្លួនថា ឃើញមានគេមកបោះបង្គោលរបងជាប់និងដីរបស់គាត់ ។ភ្លាមនោះខ្លួននិងបងឈ្មោះ ជឹម ធឿន បាននាំគ្នាទៅមើល ក៏បានឃើញក្រុមជនសង្ស័យមានគ្នាប្រហែល០៤នាក់ បាននាំគ្នាទាញខ្សែវាស់ចូលក្នុងដីបងខ្លួនឈ្មោះ ជឹម ធឿន ភ្លាមនោះបងខ្លួន បានចូលទៅឃាត់មិនអោយពួកគេធ្វើ ដោយប្រាប់បន្ថែមថា ធ្វើតែត្រឹមបង្គោលចាស់ទៅបានហើយ បន្ទាប់មកពួកគេបានឈប់ហើយវិលត្រឡប់ទៅផ្ទះរៀងខ្លួន។

លុះស្អែកឡើងថ្ងៃទី ១៧.វិច្ឆិកា២០២៥ វេលាម៉ោង ០៨.៤០នាទី បងខ្លួនឈ្មោះ ជឹម ធឿន បានទូរស័ព្ទមកប្រាប់ថា មានគេដកបង្គោលព្រំដីចាស់ចោលរួចវាស់បោះបង្គោលចូលក្នុងដីរបស់គាត់។ពេលខ្លួនបានជិះម៉ូតូដល់ឃើញមានគេដកបង្គោលព្រុំដីរបស់បងខ្លួនពិតមែន ។

ជនសង្ស័យឈ្មោះ សុខ ស៊ីថា បានស្រែកមកសួរបងខ្លួនថា បើដីនេះជារបស់បងនឹងមានប្លងបញ្ជាក់ពីសាលាក្រុងឬអត់ បងខ្លួនឈ្មោះ ជឹម ធឿន តបទៅវិញថា ដីតាមបណ្តាយព្រែកនេះខ្លួនគ្មានប្លង់ទេតែខ្លួនកាន់កាប់តាំងពីសល់ពីសង្គមមកម្លេះ

ហើយខ្លួនបាននិយាយបន្ថែមថា បើដីបងឯងមានប្លង់ដល់ចំណីព្រែក បងឯងយកដីនេះចុះ ភ្លាមនោះឈ្មោះ សុខ ស៊ីថា បានខឹងច្រឡោតហើយថែមទាំងបញ្ជាឲ្យកូនចៅដកបង្គោលចាស់ចេញ ឃើញសភាពមិនស្រួលខ្លួនបានទាញទូរស័ព្ទមមកទាញថត ស្រាប់តែជនសង្ស័យឈ្មោះ សុខ ស៊ីថា ស្ទុះមកវាយតែខ្លួនគេចផុតក៏ដួលទៅលើដី បន្ទាប់មកជនសង្ស័យឈ្មោះ សុខ ស៊ីថា បានទាញកាំបិតផ្គាកកាប់បងខ្លួនឈ្មោះ ជឹម ស៊ីថា តែបងខ្លួនចាប់ទាន់ក៏ប្រឹងប្រទាញប្រទុងរហូតរបួសចេញឈាមត្រង់ក្រោមសាច់ដុំដៃខាងឆ្វេង ពេលនោះកូនចៅរបស់ជនសង្ស័យម្នាក់បានចាប់ខ្លួនដួលទៅលើដីដើម្បីដណ្តឹមយកទូរស័ព្ទពីខ្លួនតែយកមិនបាន។

រួចខ្លួនបាននាំបងខ្លួនឈ្មោះ ជឹម ធឿន ដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកព្រែកលួង និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកតាកូវ។ ក្រោយទទួលបានបណ្តឹងកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ បានចុះនាំខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលមានឈ្មោះ សយ សារឿន ឈ្មោះ ញ៉េប ស្រួន ឈ្មោះ យឹម សំនាង ឈ្មោះ វណ្ណី ដារ៉ា យកមកសាកសួរ ចំណែកជនសង្ស័យឈ្មោះ សុខ ស៊ីថា រត់គេចខ្លួនបាត់។

ហើយបច្ចុប្បន្ន ជនរងគ្រោះ លោក ជឹម ធឿន បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា(ពេទ្យធំធំ១៧៩)។មិនអាចសុំការពន្យល់ពី លោកផ្កាយ១ សុខ សុីថា បាននៅឡើយទេ អង្គភាពយើងនឹងរងចាំការផ្សាយជូនអ្នកពាក់ពន្ធ័នៅរៀងរាល់ម៉ោងធ្វើការ ។a po kill 5 a po kill1 a po kill2 a po kill3 a po kill4