» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11087 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701258 នាក់

បុសរម្នាក់ធ្លាប់ជាប់គុក ចេញមកវិញដើរលួចកោដ្ឋដាក់ធាតុបោកគេកម្ទេចចោល!

 

ខេត្តកណ្តាល៖ជនសង្ស័យម្នាក់មានសារធាតុញៀនក្នុងខ្លួនផងនោះ ដែលទើបនឹងចេញពីពន្ធនាគារ  ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពលួចកោដ្ឋដាក់ធាតុរបស់អ្នកភូមិយកទៅបោកកម្ទេចចោល កាលពីវេលាម៉ោង ១២និង៥៣នាទី ថ្ងៃទី១២ ធ្នូ ២០២៥ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ពៅ តុលា ហៅ តុ (ប្រុស, ២៣ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (ពិនិត្យទឹកនោមមានសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ២ឆ្នាំ ករណីលួចទុយោបូមទឹក)។ ចំណែកឯជនរងគ្រោះមាន ២នាក់ ទី១-ឈ្មោះ វី ស្រីឡែន (ស្រី, ៣១ឆ្នាំ) និងទី២-ឈ្មោះ មឹម នី (ស្រី, ៥០ឆ្នាំ) អ្នកទាំងពីររស់នៅភូមិសង្កាត់កើតហេតុ។a kaude2 

លោកអធិការក្រុង បានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចកោដ្ឋដាក់ធាតុរបស់ជនរងគ្រោះ រួចយកទៅបោកឱ្យបែកនៅនឹងកន្លែង ដើម្បីយកលុយដែលគេដាក់ក្នុងនោះ។ ក្រោយពីឃើញសភាពបែបនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដើម្បីឲ្យជួយអន្តរាគមន៍ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្ដង។

លោកវរសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុមានកម្ទេចកោដ្ឋដាក់ឆ្អឹងមួយចំនួនដែលត្រូវជនសង្ស័យបោកបំបែក។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដើរលួចកោដ្ឋដើម្បីបោកបំបែកយកលុយពិតប្រាកដមែន។ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ម្តងទៀត៕a kaude a kaude1