
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7541 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697712 នាក់
ភ្នំពេញ៖កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់មនុស្សច្រកវ៉ាលិស ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ជនរងគ្រោះមានឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី។
ក្រោយពីមានហេតុការណ៍ខាងលើមក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី កម្លាំងជំនាញនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។
ក្នុងកម្លាំងជំនាញបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ រួមមាន ទី១៖ឈ្មោះ JIAO YOUKE អាយុ២៧ឆ្នាំ ជនជាតិចិន និងទី២៖ឈ្មោះ ZHENG NAIWEN អាយុ៣៧ឆ្នាំ ជនជាតិចិន
ត្រងចំណុចបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនដែលចូលរួមធ្វើសកម្មភាពមានគ្នា ចំនួន៣នាក់ ដោយបានធ្វើសកម្មភាពចាប់ស្ត្រីជនជាតិចិន និងវៀតណាម ដាក់ចូលទីក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ចំនួន៦ករណី មកហើយ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងបន្តតាមស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យពាក់ពន្ធម្នាក់ទៀតផងដែរ។
នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការក្រើនរំលឹក និងអំពាវនាវឲ្យបណ្ដាផ្ទះសំណាក់ សណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូសវ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់ផងក្រែងមានករណីយ៍ដូចខាងលើឬប្រព្រឹត្តបទល្មើសអ្វីផ្សេងទៀត៕