» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11890 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702061 នាក់

នៅជប៉ុនមានយ៉ាងហោច ​​​៣ក្រុមហ៊ុន ជាបណ្តាញ​ក្រុមហ៊ុនព្រីនស៍​របស់អ្នកឧកញ៉ា ចេន ហ្ស៊ី

 

ប្រទេសជប៉ុន៖ក្រុមហ៊ុនព្រីនស៍ ដែលជាប់ឈ្មោះក្នុងបញ្ជី​ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទាក់ទងការប្រព្រឹត្តបទល្មើស​​​​​​​​​​​​​​​​​​​​​​​​​​​ឧក្រិដ្ឋកម្មឆ្លងដែន​បានបង្កើត​ក្រុមហ៊ុន​​​​​យ៉ាងហោចណាស់​ ៣នៅក្នុងប្រទេស​ជប៉ុន​។ បើតាម​​​​​​​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​​ជប៉ុន ​Kyodo នៅថ្ងៃទី​១៦វិច្ឆិកាបានឲ្យដឹងថា៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលមានមូលដ្ឋាននៅប្រទេសជប៉ុននេះគឺ​​​ជាកន្លែងលាងលុយកខ្វក់​ សម្រាប់ឧក្រិដ្ឋកម្ម​របស់​​ពួកគេ។a jen zy 

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន ​Kyodo បង្ហាញថា​​ ក្រុមហ៊ុនព្រីនស៍របស់អ្នកឧកញ៉ាខ្មែរអ់គ្លេសដើមកំណើតចិន ឈ្មោះចេន ហ្ស៊ី បានបង្កើតក្រុមហ៊ុន​បុត្រសម្ព័ន្ធ នៅក្នុងប្រទេសជប៉ុន យ៉ាងតិច ៣ ដើម្បី​បម្រើឱ្យ​សកម្មភាពខុសច្បាប់របស់ខ្លួន​​​។ ឯកសារដដែលបានឲ្យដឹងថា ​ ​ក្រុមហ៊ុនទាំងនោះចាប់ដំណើរការ​នៅប្រទេស​ជប៉ុនតាំងពីឆ្នាំ២០២២ ​សម្រាប់បម្រើនៅក្នុងបទល្មើសបង្ខំឱ្យធ្វើការ និងប្រឆាំងពលកម្មមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។​

​Kyodo បានរាយការណ៍បន្ថែមថា ក្រុមហ៊ុនដែលជាកុលសម្ព័ន្ធរបស់ក្រុមហ៊ុនព្រីនស៍នៅប្រទេសជប៉ុនមានដូចជា​​​​ ក្រុមហ៊ុនផ្តល់ការពិគ្រោះយោបល់ Prince Japan ដែលបង្កើតក្នុងឆ្នាំ​២០២៣ ​និងក្រុមហ៊ុនអចលនទ្រព្យ Canopy Sands Development Japan ដែលបង្កើតឡើងក្នុងឆ្នាំ​២០២៤​។ ​នេះនៅមិនទាន់រាប់បញ្ចូលក្រុមហ៊ុនដទៃ​ទៀត ដែល​​អ្នកឧកញ៉ា​ ចេន​ ហ្ស៊ី​ លួចបង្កើត​​នៅក្នុងប្រទេសជប៉ុន​កាលពីឆ្នាំ​២០២២ នៅពេល​មហាសេដ្ឋីខ្មែរដើមកំណើតចិនរូបនេះ​ទៅធ្វើសិក្ខាសាលា​ជាច្រើនក្នុងប្រទេសជប៉ុន ដើម្បីលើកកម្ពស់​វិនិយោគអចលនទ្រព្យកម្ពុជា​​​​​។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo។

គួរជ្រាបថា អ្នកឧកញ៉ា ​ចេន ហ្ស៊ី ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍នៅកម្ពុជា និងជាទីប្រឹក្សារបស់មេដឹកនាំខ្មែរ​​ត្រូវបានរដ្ឋអាមេរិក អង់គ្លេស កូរ៉េ​សិង្ហបុរី ហុងកុង និងតៃវ៉ាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ក្រោម​បទចោទពាក់ព័ន្ធនឹងអំពើឆបោក និងលាងលុយកខ្វក់ក្នុង​​អាជីវកម្មកាស៊ីណូអនឡាញ ល្បែងហ្គែមអនឡាញ និងការវិនិយោគរូបិយប័ណ្ណគ្រីបតូជាដើម។

​តែ ក្រុមហ៊ុនព្រីនស៍តាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១វិច្ឆិកា បានប្រកាសច្រានចោលការចោទប្រកាន់ទាំងនេះ ដោយ​ចាត់ទុកការចោទប្រកាន់នេះ​ថា គ្មានមូលដ្ឋានច្បាស់លាស់ក្នុងចេតនារឹបអូសទ្រព្យសម្បត្តិរបស់លោក ចេន ហ្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនព្រីនស៍អះអាងថាខ្លួន​កំពុងសហការជាមួយក្រុមហ៊ុនមេធាវីមកពីការិយាល័យ Boies Schiller Flexner LLP ដើម្បីដោះស្រាយបញ្ហានេះ និងសង្ឃឹមថា នៅពេលដែលការពិតត្រូវបានលាតត្រដាង ក្រុមហ៊ុន ព្រីនស៍ និងលោក ចេន ហ្ស៊ីអាចរួចផុតពីការចោទប្រកាន់ទាំងនោះ៕