» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11009 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701180 នាក់

ឈ្មួញ​សម្រុក​ទិញ​បន្លែ​ផ្លែឈើ ពី​ប្រទេស​វៀតណាម យកមក​លក់​ចែកចាយ​នៅ ​តាម​បណ្តា​ខេត្ត​នានា និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ​


​ខេត្តស្វាយរៀង ៖ ចា​ប៉​ពី​នៅ​ចុងខែ​ឧសភា ២០២៤​រហូតមកដល់​ថ្ងៃទី​១៤​មិថុនា​២០២៤​នេះ ឈ្មួញ​បាន​សម្រុក​នាំ​ចូលទៅ​ទិញ​បន្លែ​ផ្លែឈើ ជាពិសេស​ផ្លែ​ធូ​រេ​ន នៅ​ចំណុច​ពង់ស ព្រំដែន​នៃ​ច្រកទ្វា​ឈ្មួញ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ស្ថិតនៅ​ភូមិ​ព្រៃ​វ​ល្ល៍​ឃុំ​ថ្មី​ស្រុក​កំពង់រោ​ទ៌​ក្នុង​១​ថ្ងៃ​ដឹក​តាម​រថយន្ត​ចាប់ពី ១៥​គ្រឿង​ទៅ​២០​គ្រឿង និង​មាន​ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក តាម​រថយន្ត​២​កឹ​ប និង​រថយន្ត​សាំ​យ៉ុង រថយន្ត​ទួរីស​បន្តកន្ទុយ​គ្នា​ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ណា​ចុះ​ត្រួតពិនិត្យ​គុណភាព​ទេ ។​នេះ​បើតាម​ប្រភពពី​សម​ត្តិ​កិច្ច​មូលដ្ឋាន​ដែល​សុំ​លាក់​ឈ្មោះ​។​a turen vn 

​ឈ្មួញ​សំ​រ៉ុ​ក​ទិញ​បន្លែ​ផ្លែឈើ ពិសេស​ផ្លែ​ធុ​រេ​ន​ដែល​ពី​ប្រទេស​វៀតណាម យកមក​លក់​ចែកចាយ​នៅក្នុង​ខេត្តស្វាយរៀង​និង​តាម​បណ្តា​ខេត្ត​នានា និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ ជាពិសេស​ផ្លែ​ធូ​រេ​ន​សង្ស័យ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ។ ចំណុច​សំខាន់​ត្រង់​ថា​ផ្លែ​ទុរេន នាំចូល​ពី​ប្រទេស​វៀតណាម​មកដល់​ស្វាយរៀង​ឈ្មួញ​បាន ប្តូរ​អត្តសញ្ញាណ មកជា​ទុរេន​ខ្មែរ មកពី​ខេត្តកំពត​ឬក៏​ទុរេន​ខេត្តកំពង់ចាម ។​
​ប្រភព​បន្តថា កន្លងមក​វៀតណាម​នាំ​ធូ​រេ​ន ទៅ​ប្រទេស​ចិន ក្រោយមក ចិន​បាន​ពិនិត្យ​គុណភាព​ធូ​រេ​ន ថា​តើ​មាន​សារ​ធាតុគីមី​ហាមឃាត់​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ ខណៈ​មន្ត្រី​ជំនាញ​ចិន​ពិនិត្យ​លទ្ធផល ឃើញថា ក្នុង​ផ្លែ​ធូ​រេ​ន​មាន​ផ្ទុក សារជាតិ​គីមី ហាមឃាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ចិន​បាន​ឲ្យ​វៀតណាម​ដឹក​ធូ​រេ​ន​ត្រឡប់មក​ប្រទេស​វៀតណាម​វិញ ។​

​បន្ទាប់មក វៀតណាម​បាន​នាំ​ផ្លែ​ធូ​រេ​ន​ដែល​ចិន​ហាមឃាត់​ចូល មក​ប្រទេស​ខ្មែរ​វិញ ហើយ​ឈ្មួញ​ខ្មែរ​បាន​សម្រុក​ទៅ​នាំ​ធូ​រេ​ន​វៀតណាម​មក​លក់​ចែកចាយ ក្នុង​ខេត្តស្វាយរៀង​និង​បណ្តា​ខេត្ត​នានា និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ ដោយ​ពុំមាន​មន្ត្រី ជំនាញ​ណា ពិនិត្យ​គុណភាព​ឡើយ​។ ប្រភព​បន្តទៀតថា អាជីវករ ដឹក​ធូ​រេ​ន តាម​រ៉ឺម៉ក និង​តាម​រថយន្ត​២​កឹ​ប យកមក​ដាក់លក់​តាម​ទីផ្សារ មួយចំនួនទៀត​ដឹក​ចរាចរណ៍​លក់​តាម​ផ្ទះ​និង​តាម​ទីកន្លែង​ទេសចរណ៍​ក្នុង​ខេត្ត​និង​ទីប្រជុំជន ហើយ​ប្រកាស់​តាម​ឃោស​នៈស​ព្ទ័​(​ម៉េ​ក្រូ​) ថា ធូ​ន​រេ​ន​ម៉ាន់​ថង ធូ​រេ​ន​កំពង់ចាម ធូ​រេ​ន​កំពត ។​

មហាជន បាន​សំណូមពរ​សូម​ឲ្យ​មន្ត្រី​ជំនាញ មាន​សមត្ថកិច្ច​សំ​មេត្តា ចុះទៅពិនិត្យ ការនាំ​បន្លែ​ផ្លែឈើ ជាពិសេស​ផ្លែ​ធូ​រេ​ន ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម ចូលមក តាម​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ស្រុក​កំពង់រោ​ទ៌ មក​ចែកចាយ​ក្នុង​ខេត្តស្វាយរៀង បើតាម​ដឹង​ជា​ធុ​រេ​ន​ជ្រលក់​គីមី​ទាំងអស់ ។ ការ​នាំចូល​បន្លែ​ផ្លែឈើ ផ្លែ​ធូ​រេ​ន ដោយ​គ្មាន​ការត្រួតពិនិត្យ​បែបនេះ គឺមាន​ហា​នី​ភ័យ​ខ្លាំងណាស់ ពាក់​ព​ន្ធ័​ភូ​គា​ម​អនាម័យ និង​សុវត្ថិភាព​សុខមាលភាព​អ្នក​បរិភោគ ។ ទាក់ទិន​ករណីនេះ​ដែរ​មិនអាច​រក​ការបំភ្លឺ​ពី​សមត្ថកិច្ច​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍​បានទេ ទូរ​សព្ទ័​ចូល​ហើយ​គ្មាន​អ្នកទទួល ។​
​ទាក់ទិន​ករណីនេះ​ដែរ លោក​សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ខេត្តស្វាយរៀង​បាន​មានប្រសាសន៍ថា មន្ត្រី​មន្ទីរ​កសិកម្ម​ពិនិត្យ​តែ​បញ្ហា​ជម្ងឺផ្តាសាយបក្សី​ទេ ចំពោះ​បន្លែ​ផ្លែឈើ គឺ​មិន​ពាក់​ព​ន្ធ័​ជំនាញ​មន្ទីរ​កសិកម្ម​ទេ ។ ចំណែក​លោក​ប្រធាន ក​.​ប​.​ប (​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប ការ​ខ្លែងបន្លំ​)​ប្រចាំខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍ថា មន្ត្រី ក​.​ប​.​ប ពុំមាន​សិទ្ធិ​ចុះទៅ​ត្រួតពិនិត្យ​តាម​ច្រកទ្វា​ព្រំដែន​ទេ ?៕a turen vn1 

​