
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 69 នាក់
ម្សិលមិញ 7143 នាក់
សរុប 19260022 នាក់
ខេត្តបាត់ដំបង ÷កាលថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២៦ វេលាម៉ោង ១៥កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ ៥៣ (វីរៈសេនាតូចលេខ ៥៣៤) បានបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់១ករណីនៅកន្លែងស្តុកពលករមួយកន្លែង ស្ថិតក្នុងភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្តកិច្ចបានឃាត់ខ្លួនពលករ សរុបចំនួន ១២១ នាក់ (ស្រី ៤៩ នាក់ និងកុមារ ០៥ នាក់) ដែលត្រូវបានមេខ្យល់នាំមកលាក់ខ្លួនក្នុងដីឡូតិ៍ក្បែរអូរព្រំដែន ដើម្បីត្រៀមបញ្ជូនទៅប្រទេសថៃ។
មេខ្យល់ម្នាក់ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ដកហូតមធ្យោបាយដឹកជញ្ជូន (រថយន្ត ០៣ គ្រឿង)៖រថយន្ត Toyota Highlander ពណ៌ស ស្លាកលេខ ភ្នំពេញ 2BQ-9441។រថយន្ត Toyota Camry (បាឡែន) ស្លាកលេខ សៀមរាប 2A-6728។រថយន្ត Toyota Camry ស្លាកលេខ បាត់ដំបង 2B-9747
បច្ចុប្បន្ន ពលករ រួមជាមួយមេខ្យល់ និងវត្ថុតាងរថយន្តមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែក រថយន្ត ២ គ្រឿងទៀតដែលម្ចាស់រត់គេចខ្លួនបាត់ (ដកសោរយកទៅជាមួយ) កម្លាំងចម្រុះកំពុងដាក់ការយាមកាមយ៉ាងតឹងរ៉ឹងនៅកន្លែងកើតហេតុ។មានការលើកឡើងថា មេខ្យល់ដែលគេស្គាល់ឈ្មោះថា "ប៊ឹប" បានធ្វើសកម្មភាពនេះជាយូរមកហើយ ។