» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7358 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697529 នាក់

ត្រី​ងាប់​ពេញ​ស្ទឹង​សង្កែ​បាត់ដំបង​មន្ត្រី​យក​ទឹក​ទៅពិនិត្យ​គឺ​មកពី​រោងចក្រ​ចិន​!

 

​បាត់ដំបង ៖ ត្រី​តូចធំ​ជាច្រើន​ប្រភេទ​បាន​ពុល​ងាប់​នៅ​តំបន់​ស្ទឹង​ថ្វាក ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​ករណី​យ៍​នេះ​លោក គុយ វ​ណ្ណូ អភិបាល​ស្តីទី​ស្រុក​រតនៈមណ្ឌល បាន​ឲ្យ​កាសែត​ដឹងថា មាន​ករណី​ធ្លាយ​សារធាតុពុល​ចេញពី​រោងចក្រ​ចិន​ឈ្មោះ “​វ៉ា​កាង​” កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ។​a fish sankae1 

រហូតមកដល់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ ទឹកស្ទឹង​សង្កែ​ទាំងមូល​ផ្នែក​ខាងក្រោម​ស្ថានីយ៍​ទំនប់ទឹក​ពហុ​បំណង​សេក​សក​ពោរពេញ​ទៅដោយ​សា​ធាតុ​ពុល​ឡើង​ពណ៍​ខ្មៅ និង​បានធ្វើ​ឲ្យ​ងាប់​ត្រី​តូចធំ​ជាច្រើន​ប្រភេទ​។​បន្ទាប់ពី​ទទួលបាន​ដំណឹង​ភ្លាមៗ អាជ្ញាធរ​ស្រុក សហការ​ជាមួយនឹង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចុះទៅ​ធ្វើការ​ពិនិត្យ​ដោយ​សង្កេតឃើញថា សារធាតុពុល​បាន​ហៀរ​ចេញពី​តំបន់​ស្តុក​ទឹក​ពណ៍​លឿង​នៃ​រោងចក្រ បន្ទាប់ពី​មាន​ភ្លៀង​ខ្លាំង​ហូរ​ច្រោះ ទើប​ធ្វើ​ឲ្យ​សា​ធាតុ​ពុល​នេះ​ហូរ​ចូល​ស្ទឹង​តែម្តង ។

​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត និង​អាជ្ញាធរ​ស្រុក បាន​ចុះ​ទៅធ្វើ​ការណែនាំ​ដល់​ម្ចាស់​ទីតាំង​រោងចក្រ​ចិន​ឈ្មោះ​“​វ៉ា​កាង​”​ឲ្យ​ធ្វើ​ការបិទ​ត្រង់ចំណុច ដែល​ហៀរ​ធ្លាយ​សារធាតុពុល​ចូល​ស្ទឹង​សង្កែ និង​បាន​យក​សំណាក​ទៅពិនិត្យ​ពិសោធន៍​វិភាគ​បន្ត​នៅ​រាជធានី​ភ្នំពេញ ។​លោក​អភិបាលស្រុក​ស្តីទី​ឲ្យ​ដឹងថា ករណី​ពុល​ត្រី​ក្នុង​ស្ទឹង​សង្កែ​នេះ គឺ​បណ្តាលមកពី​មាន​សារធាតុពុល​ពណ៌​លឿង​ស្តុ​ប​ទុក​នៅក្នុង​អាង​មួយកន្លែង​ក្នុង​រោងចក្រ ដោយសារ​តែមាន​ភ្លៀង​ខ្លាំង​មួយ​មេ​ធំ​ទើប​ធ្វើ​ឲ្យ​មានការ​ហៀរ​សា​ធាតុ​ពុល​នេះ​ចូលក្នុង​ស្ទឹង​តែម្តង ។ បន្ទាប់ពី​មន្ត្រី​ជំនាញ តាមរយៈ​អាជ្ញាធរ​បាន​ឲ្យ​ម្ចាស់​ទីតាំង​រោងចក្រ​នេះ​ធ្វើ​ការបិទ​កន្លែង​ធ្លាយ​នេះ​រួចរាល់​

​អាជ្ញាធរ​បានធ្វើ​ការព្រមាន និង​ណែនាំ​ដល់​ម្ចាស់​ទីតាំង​រោងចក្រ​ខាងលើ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ក្នុងករណី​ធ្វេសប្រហែស​ម្តងទៀត​ដែល​ធ្វើ​ឲ្យ​មានការ​លេច​ធ្លាយ​សារធាតុពុល​ចូល​ស្ទឹង​សង្កែ ។​សូមបញ្ជាក់ថា បន្ទាប់ពី​មានការ​លេច​ធ្លាយ​សា​ធាតុ​ពុល​ចូល​ស្ទឹង​សង្កែ គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​ស្រង់​យក​ត្រី​ពុល​ខាងលើ​យកមក​បរិភោគ ខ្លះទៀត​មានការ​ខ្លាចរអា​មិន​ហ៊ាន​បរិភោគ​។​មកទល់នឹង​បច្ចុប្បន្ននេះ ផ្ទៃ​ទឹកស្ទឹង​សង្កែ​ទាំងមូល​បាន​រង​មក​ថ្លា​ជា​បណ្តើរៗ​បន្ទាប់ពី​មាន​ចំណាត់ការ​របស់​អាជ្ញាធ​រ ។​a fish sankae a fish sankae2 

 

​