» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11751 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701922 នាក់

ក្រោមលេសទាហ៊ានថៃជាន់មីននាយករដ្ឋមន្ត្រីថៃប្រកាសផ្អាកការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព!?

 

ប្រទេសថៃ៖​សារព័ត៌មាន​​​​ថៃ​ The Nation បានឲ្យដឹងថា៖នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ​បាន​បញ្ជាឱ្យផ្អាកជាបន្ទាន់នូវសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ បន្ទាប់ពីមាន​​​ហេតុការ​​ណ៍​ជាន់​មីន​​​ដែលបានធ្វើឱ្យទាហាន​ថៃរង​របួសនៅស៊ីសាកេត ដោយប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់យោធា។a anutina 3 

ថ្លែងនៅទីស្នាក់ការប៉ូលិសភូមិន្ទថៃ លោក អានុទីន ​បាននិយាយថា លោកបានទទួលដំណឹងអំពីឧបទ្ទវហេតុនៅក្នុង​យោធភូមិ​ភាគ​​​២ ហើយបានណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងស្របតាមផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។លោក​បាន​បន្ត​ថា​៖«​អ្វី​ដែល​យើង​កំពុង​តែ​បន្តធ្វើ​ឥឡូវ​នេះ ​ត្រូវ​តែ​​ផ្អាក​រហូត​ដល់​ភាព​ច្បាស់​លាស់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​»។

ក្រៅពីនាយករដ្ឋមន្ត្រីទីភ្នាក់ងារសារពត៍មានថៃ(​ Thai News Agency )បានឲ្យដឹងថា៖រដ្ឋមន្ត្រី​​ការ​ពារជាតិថៃ លោក Natthaphon Narkphanit បានចេញសេចក្តីថ្លែងការណ៍បន្ទាន់​មួយ​​ក្រោយ​ឧបទ្ទវហេតុ​ជាន់មីននោះ ដោយប្រកាសពីការសម្រេចចិត្តសំខាន់ៗចំនួនពីរ ក្នុង​ចេតនា​​​​ពន្យារពេលបញ្ជូនកងទ័ពខ្មែរ១៨រូបត្រឡប់មកវិញ និងត្រៀមដាក់លិខិតតវ៉ាជុំវិញករណីគ្រាប់មីនផ្ទុះនៅស៊ីសាកេត។

ការ​សម្រេចចិត្ត​​​ទាំងពីរ​នោះ រួម​មាន ទី១. ពន្យារពេលបញ្ជូនកងទ័ពកម្ពុជា៖ ថៃនឹងពន្យារពេលការបញ្ជូនកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានឃាត់ខ្លួន ត្រឡប់មកកម្ពុជាវិញ និង​ ទី២. ត្រៀមដាក់លិខិតតវ៉ា​ជាផ្លូវការចំពោះកម្ពុជា ខណៈកំពុងស៊ើបអង្កេតបន្ទាន់លើករណីផ្ទុះគ្រាប់មីននៅខេត្តស៊ីសាកេត ដែលបណ្តាលឱ្យទាហានថៃ​២នាក់រងរបួស។រដ្ឋមន្ត្រី​កា​រពារ​ជាតិ​ថៃរូប​​នេះ​ បានបញ្ជាទៅអគ្គសេនាធិការនៃកងទ័ពភូមិន្ទថៃឱ្យស៊ើបអង្កេតជាបន្ទាន់ដើម្បីកំណត់ថា គ្រាប់​មីនដែលផ្ទុះ នៅស្រុក Kantharalak ខេត្តស៊ីសាកេត នោះគឺជាគ្រាប់មីនចាស់ដែលនៅសល់ពីសម័យសង្គ្រាម ឬជាគ្រាប់មីនដែលត្រូវបានដំឡើងថ្មីៗនេះ

ការប្រកាសរបស់ភាគីថៃស្តីពីការផ្អាកអនុវត្តន៍សេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃជាឯកតោភាគីក្រោមហេតុផលទាហ៊ានថៃជាន់មីន គឺក្នុងពេលដែលលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ថា ព្រឹកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១០:៣០នាទី ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុម ការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានបើកកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលម្អិតអំពីតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

កិច្ចប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែល ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។

សូមបញ្ជាក់ថាបើយោង​តាម​ការ​ចុះផ្សាយ​របស់ The Nationថ្ងៃទី១០វិច្ឆិកានេះមាន ទាហានថៃ​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ជើង​ខាង​ស្ដាំ ក្រោយ​ដើរ​ជាន់មីននៅតំបន់ Huai Ta Maria ទល់មុខប្រាសាទព្រះវិហារ​របស់​កម្ពុជា។ករណីយ៍ដើជាន់មីននេះដែរកាសែតឌឺណេស្សិនឲ្យដឹងថានៅ​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២៥ ទាហានបីនាក់បានរងរបួស ម្នាក់បាត់បង់ជើង​ក្នុងខេត្ត Ubon Ratchathani។ ថ្ងៃទី​៩​​សីហា ទាហានចំនួន​៣​នាក់ផ្សេង​ទៀត​បានរងរបួសនៅខេត្តស៊ីសាកេត ដោយម្នាក់បានបាត់បង់ជើងឆ្វេង ខណៈកំពុងរាយ​លួសបន្លានៅ​តាម​ព្រំដែន។

លុះ​ដល់​ថ្ងៃទី​១២​សីហា អនុរក្ស​យោធភូមិភាគ​ម្នាក់​បាន​បាត់បង់​ជើង​ម្ខាង បន្ទាប់​ពី​​ជាន់​មីន​នៅ​ជិត​ប្រាសាទ​តាមាន់ធំ ហើយ​នៅ​ថ្ងៃទី​២៧​សីហា ទាហានម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជើងខាងស្តាំក្នុងឧបទ្ទវហេតុមួយនៅជិតប្រាសាទតាក្របី។មិនទាន់ឃើញមានប្រតិកម្មពីភាគីកម្ពុជាឬប្រធានអាសានពិសេសអាមេរិកដែលជាសាក្សីនៃសេចក្តីប្រកកាសសន្តិភាពនៅឡូឡាឡាំពួចុះថ្ងៃទី២៦តុលានោះនៅឡើយ។a nataphon a nataphon1