» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4881 នាក់

ម្សិលមិញ 8227 នាក់

សរុប 14131762 នាក់

បែក​តា​ប៉ែ​រឿង​វីដេអូ​នាយក​វិទ្យាល័យ​ហ៊ុនសែន សេរីភាព ក្រុង​តាខ្មៅ វាយ​សិស្សស្រី

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​ថា ក្រសួង​កំពុង​ស្រាវជ្រាវ​ករណី​វីដេអូ​បែកធ្លាយ បង្ហាញ​ពី​សកម្មភាព​នាយក​វិទ្យាល័យ​ហ៊ុនសែន សេរីភាព ក្រុង​តាខ្មៅ ខេត្តកណ្តាល វាយ​សិស្សស្រី​ម្នាក់​ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម។​a beat school3 

​តាម​វីដេអូ​មួយ​ដែល​ត្រូវបាន​ចែកចាយ​លើ​បណ្តាញ​សង្គម​ត្រូវបាន​អះអាងថា នាយក​វិទ្យាល័យ​ហ៊ុនសែន សេរីភាព ក្រុង​តាខ្មៅ ដែល​វាយ​សិស្សស្រី​ម្នាក់​ក្នុងពេល​តម្រង់​ជួរ​នោះ មាន​ឈ្មោះថា ម៉ម សុធា​នី​។​
​ទាក់ទង​បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក រស់ សុ​វាចា បន្តថា ករណី​មាន​បាតុភាព​នៅតាម​គ្រឹះស្ថានសិក្សា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូ វ​ចាត់វិធានការ​រដ្ឋបាល បើ​ចាំបាច់​អាច​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ទាំង ២៥​ខេត្ត រាជធានី​ដែលជា​សេនាធិការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ វិធានការ​រដ្ឋបាល​មាន​២​កម្រិត​។ វិធានការ​រដ្ឋបាល​ថ្នាក់​ទី​១ គឺ​ស្តីបន្ទោស​ជា​លាយ​លក្ខ​អក្សរ និង​ផ្លាស់​ដោយ​បង្ខំ និង​វិធានការ​រដ្ឋបាល​ទី​២ គឺ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​។​

​បើតាម​ច្បាប់​ស្តីពី​ការអប់រំ រួមមាន​៖​មាត្រា​១៧ នៃ​ច្បាប់​ស្តីពី​ការអប់រំ បាន​ចែងថា​ការអប់រំ​ចំណេះ​ទូទៅ ជាការ​ចាំបាច់​ដែល​ធ្វើឱ្យ​អ្នកសិក្សា​មានការ​រីកចម្រើន​ចំណេះដឹង និង​សីលធម៌ បុគ្គលិកលក្ខណៈ​ល្អ ដោយ​លើកកម្ពស់​សមត្ថភាព​ខាង​ផ្លូវចិត្ត បញ្ញា កាយ និង​ធានា​ឱ្យ​ចេះ​ប្រើ​ចំណេះដឹង និង​បំ​ណិ​ន​មូលដ្ឋាន​។ មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការអប់រំ បានចែង​ពី​សិទ្ធ​និង​ករណីយកិច្ច​របស់​អ្នកសិក្សា​ទាក់ទង​នឹង​ការអប់រំ​ថា​មាន សិទ្ធ​ទទួលបាន​ការគោរព និង​ការយកចិត្តទុកដាក់​ចំពោះ​សិទ្ធមនុស្ស​ជាពិសេស​សិទ្ធ​មាន​សេចក្តីថ្លៃថ្នូរ សិទ្ធ​រួច​ផុតពី​ទារុណកម្ម ឬ​ការដាក់ទណ្ឌកម្ម​លើ​រាងកាយ និង​ផ្នែក​ស្មារតី​។​«​អ្នកសិក្សា​មាន​ករណី​កិច្ច​គោរព​បទបញ្ជាផ្ទៃក្នុងរ​បស់​គ្រឹះស្ថានសិក្សា តម្លៃ​ខាង​សមធម៌​យេនឌ័រ ដោយ​អនុវត្ត​សិទ្ធ​របស់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​គោរព​សិទ្ធ​អ្នក​ដ៏​ទៃ​ដើម្បី​លើកកម្ពស់​សុខភាព​ផ្លូវកាយ ចិត្ត និង​គុណភាព​លទ្ធផល​សិក្សា​»​។ នេះ​បើតាម លោក រស់ សុ​វាចា​។​

សូមបញ្ជាក់ថា​តាមរយៈ​នៃ​ការ​ធ្វើ​អធិប្បាយ​នានា​តាម​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ពី​មូល​លេ​ហ​តុ​ថា​៖​ករណី​យ៍​នេះ​វា​កើតឡើង​ដោយសារតែ​សិស្ស​មិន​គោរព​វិន័យ​។​ប្រភពពី​វិទ្យាល័យ​បាន​ឲ្យ​ដឹងថា​៖​ជាដំបូង​គឺ​គណ​គ្រប់គ្រង​វិទ្យាល័យ​ពិនិត្យឃើញថា​ការប្រឡង​ឆមាស​របស់​សិស្សានុស្សិស​មាន​ពិន្ទុ​ធ្លាក់​ខ្សោយ​ច្រើន​។​ក្រៅពីនោះ​ពេល​ជិត​បែក​គ្នា​សិស្សស្រី​ប្រុស​នាំគ្នា​ចុះហត្ថលេខា​លើ​អាវ​ទៅវិញទៅមក​ទើប​គ្រូ​ដកហូត​អាវ​និង​ហាមឃាត់​សិស្ស​មិន​ឲ្យ​ចេញទៅ​ផ្ទះ​លុះត្រាតែ​មាតា​បី​តា​សិស្សយ​កអាវ​មក​ប្តូរ​ទើប​ឲ្យ​ចេញទៅ​។​ក្នុងពេល​នាំគ្នា​ស៊ី​ញ៉េ​នៅក្នុង​ថ្នាក់​នោះ​គ្រូ​បាន​ហៅ​សិស្ស​ឲ្យ​ចេញពី​ថ្នាក់​មក​ប្រជុំជួរ​តែ​សិស្ស​មិន​ស្តាប់​នៅតែ​នាំគ្នា​ស៊ី​ញ៉េ​ទៀត​គ្រូ​ចេញមក​ស្តីបន្ទោស​និង​ប្រើ​ហឹ​ង្សា​បន្តិចបន្តួច​ទៅ​។​ពេលនោះ​មាន​សិស្ស​ផ្សេង​ថត​បាន​យកទៅ​បង្ហោះ​ទើប​បែក​រឿង​បង្ក​ឲ្យ​មានការ​រិះគន់​តែ​ម្ខាង​ថា​គ្រូ​ប្រើ​ហឹ​ង្សា​លើ​សិស្ស​។​ទោះជា​យ៉ាងណា​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ភាកច្រើន​មិន​គាំទ្រ​ចំពោះ​សកម្មភាព​របស់​សិស្ស​គ្មាន​វិន័យ​ចឹ​ង​ឡើយ​រាប់ទាំង​លោក​ខៀវ​ការ​ញ៉ា​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​ផងដែរ​៕a beat school a beat school1 a beat school4 a beat school5 a beat school6