វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5873 នាក់
ម្សិលមិញ 2663 នាក់
សរុប 15678153 នាក់
ភ្នំពេញ ៖ នៅប្រទេសកម្ពុជាយើង មានប្រភេទមន្ទីរពេទ្យឯកជនមួយមិនមានវិជ្ជាជីវៈ ដោយសារមានឈ្មោះជាមន្ទីរពេទ្យទាំងមូល ពេលអ្នកជំងឺមានអាសន្ន បែរជាគ្មានពេទ្យជំនាញប្រចាំការទៅវិញដែលទាមទារក្រសួងសុខាភិបាលពិនិត្យឡើងវិញផង។
ជាក់ស្តែង មានរឿងគួរឱ្យហួសចិត្តមួយបាន បានកើតទៅលើបរុសម្នាក់ ដែលគាត់សុំមិនបញ្ជេញឈ្មោះ ខណៈពេលដែលគាត់នាំប្រពន្ធឈឺពោះឆ្លងទន្លេ នៅមន្ទីរពហុព្យាបាល និងសម្ភព "វនីដា" ដែលមានទីតាំងតាមបណ្តោយផ្លូវ១៥៦ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោកតែរកគ្រូពេទ្យម្នាកគ្មាន។ បុរសជាឪពុកឲ្យដឹងថា៖បន្ទាប់ពីសំរាលបានកូនស្រីគួរឱ្យស្រឡាញ់ម្នាក់ បាន១ថ្ងៃ ស្រាប់តែទារិកាខាងលើនោះ មានអាការៈមិនស្រួល ទើបគាត់ខំរត់ទៅរកពេទ្យជំនាញឱ្យមកជួយមើល។
តែខាងបុគ្គលឹកប្រចាំការឆ្លើយថា ពេទ្យជំនាញចេញទៅក្រៅបាត់ហើយឲ្យគាត់ចាំ ព្រមទាំងឆ្លើយដោយគ្មានការទទួលខុសត្រូវពង្វាងថា ចាំពេលនេះពេលនោះ ទុករហូតដល់ចង់ហួសពេល។ ទារិកាខាងលើដាច់ពោះវៀនធំ រហូតដល់៥កន្លែង ធ្ងន់ធ្ងរ ពេលដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាទើបដឹង។
ឪពុកទារិកា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា នេះជាកូនទី៤ហើយសំរាប់គ្រួសារគាត់ ដោយកូន៣នាក់មុនសុទ្ធតែជាកូនប្រុស ហើយកូនទី៤នេះគឺជាកូនស្រីធ្វើអោយគាត់ដែលជាឪពុកមានការសប្បាយរំភើបចិត្តយ៉ាងខ្លាំងដោយបានកូនស្រីហើយមានសុខភាពល្អមុខមាត់ស្រស់ថ្លា។
បន្ទាប់ពីកើតបានមួយថ្ងៃ គឺនៅវេលាម៉ោង ប្រហែល៨ព្រឹក កូនស្រីពៅរបស់គាត់ហាក់មានអការៈចម្លែក មិនព្រមបៅដោះហើយចេះតែយំរហូត ពេលដែលគាត់យកដៃស្ទាបពោះកូនស្រីគាត់គឺមានសភាពតឹងប៉ោង(ទល់លាមក) ភ្លាមៗនោះរូបគាត់បានទាក់ទងទៅកាន់គ្រូពេទ្យប្រចាំការណ៍ តែត្រូវគ្រូពេទ្យឆ្លើយវិញថា ចាំបន្តិចទៅព្រោះគ្រូពេទ្យជំនាញមិននៅ ។ បន្ទាប់ពីចាំរហូតដល់ម៉ោងជាង១១ថ្ងៃត្រង់គាត់ក៏បានសួរទៀត ហើយត្រូវគ្រូពេទ្យប្រចាំការនិយាយថា គ្រូពេទ្យជំនាញមិនទាន់ចប់ម៉ោងនៅមន្ទីរពេទ្យរដ្ឋទេ។
គ្រាន់តែលឺពាក្យនេះគាត់ស្ទើរធ្លាក់ថ្លើមដល់ដីព្រោះថាមន្ទីរពេទ្យមួយទាំងមូលបែរជាត្រូវរង់ចាំពេទ្យជំនាញចប់ម៉ោងធ្វើការនៅមន្ទីរពេទ្យរដ្ឋទើបមកពិនិត្យទៅវិញ។ លុះគាត់ចាំរហូតដល់ម៉ោងជិត២រសៀល ទើបមានគ្រូពេទ្យជំនាញមក ហើយបានធ្វើឯកសារបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ ពេលទៅដល់មន្ទីរពេទ្យគន្ធបុប្ផាក្រុមវេជ្ជបណ្ឌិតនិយាយថាទារិការខាងលើមានសង្ឃឹមតែ៥០%ប៉ុណ្ណោះក្នុងការសង្គ្រោះ។
ក្រោយពេលរៀបរាប់ទាំងទឹកភ្នែករលីងរលោងប្រាប់អ្នកសារព័ត៌មានហើយ ឪពុកទារិកាខាងលើបាននិយាយពាក្យប៉ុន្មានម៉ាត់ថា គាត់ឆ្ងល់ក្រសួងសុខាភិបាល ហេតុអ្វីបានជាបណ្តោយអោយមន្ទីរពេទ្យប្រភេទនេះបើកដំណើរការទៅវិញ គ្មានពេទ្យជំនាញ រឺមួយបើកពេទ្យយកតែលុយ ហើយមិនខ្វល់ពីជីវិតមនុស្ស គាត់ពិតជាចង់ជួបមុខម្ចាស់មន្ទីរពេទ្យហើយសួរសំនួរថា ហេតុអ្វីបានជាចូលចិត្តយកជីវិតគេមកលេងសើចយ៉ាងដូច្នេះ?
មិនអាចសុំការបំភ្លឺពីប្រធានមន្ទីពេទ្យ "វនីដា" បានទេ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ?៕