» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5639 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695810 នាក់

កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប

 

 

ខេត្តសៀមរាប៖សមត្ថកិច្ចសរុបជាង៦០០នាក់ បានដាក់ត្រៀមសម្រាប់ការពារក្នុងទិវាបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នៅក្នុងក្រុងសៀមរាប។a police sr 

នេះបើតាមការឲ្យដឹងដោយលោកឧត្ដមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងនគរបាលខេត្តសៀមរាប។ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន ដាក់ចេញនូវផែនការឧបសម្ព័ន្ធការពារ ដូចខាងក្រោម ប្រើប្រាស់កម្លាំងសរុប ចំនួន ៦១៤នាក់ ដោយក្នុងនោះមានការកំណត់គោលដៅសំខាន់ៗ និងមមាញឹក ដូចជាតំបន់មាត់ស្ទឹងសៀមរាប ផាប់ស្រ្ទីត និងតំបន់ប្រាសាទជាដើម។ល។

តាមការបញ្ជាក់ពីលោក ណុប សារ៉ាក់ កម្លាំងទាំងអស់ ទទួលខុសត្រូវធានាការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់ បិទ បើកផ្លូវ សម្រួលចរាចរណ៍លើដងផ្លូវ និងត្រួតពិនិត្យ គុម្ពព្រៃ គុម្ពផ្កា ធុងសំរាម ការដាក់តាំងរបស់របរផ្សេងៗក្បែរផ្លូវ ដែលអាចបង្កការផ្ទុះ ឆេះ។

ធ្វើការតាមដានឃ្លាំមើលគ្រប់សកម្មភាព សមាសភាពដែលចេញ-ចូល ក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ទទួលខុសត្រូវធានាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ជូនភ្ញៀវជាតិ អន្តរជាតិ។ ទទួលខុសត្រូវធានាការពារសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយចំណតយានយន្ត។ ទទួលខុសត្រូវត្រួតពិនិត្យអាវុធជាតិផ្ទុះ កន្លែងប្រារព្ធពិធី។ ប្រចាំការត្រៀមអន្តរាគមន៍ ដោះស្រាយហេតុការណ៍ជាយថាហេតុ។

ទទួលខុសត្រូវ​ប្រចាំការ ត្រៀមអន្តរាគមន៍ សង្គ្រោះពេលមានអគ្គិភ័យកើតឡើង សហការត្រួតពិនិត្យ បច្ចេកទេស និងធានាគ្រប់គ្រងបណ្ដាញផ្គត់ផ្គង់អគ្គិសនី។ ទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទមិនឱ្យកើតមានឡើង និងទទួលខុសត្រូវ ក្ដាប់សភាពការណ៍ទូទៅ ស្រាវជ្រាវប្រមូលផ្ដុំព័ត៌មាន បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបង្កចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗ។

 ទោះបីមិនបានរៀបចំពិធីប្រណាំងទូកងជាផ្លូវ ប៉ុន្តែរដ្ឋបាលខេត្ត សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្តនានា និងការអុំទូកមិត្តភាព នៅតាមដងស្ទឹងសៀមរាបផងដែរ។ គោលបំណងសំខាន់នៃការរៀបចំនេះ ដើម្បីបង្កភាពរីករាយ និងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាបឱ្យបានកាន់តែច្រើន.

សូមបញ្ជាក់ថាតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មានទួលបាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ឲ្យដឹងថាក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង៣៥លានដុល្លារ ដោយទទួលបានពីភ្ញៀវទេសចរបរទេសជាង៧៦ម៉ឺននាក់ដែលចូលទស្សនារមណីដ្ឋានអង្ករ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា «ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស បានចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៦៥ ៥១៨ ថយចុះ១.១២% ដោយផ្តល់ចំណូលបាន ៣៥ ៥៧៥ ៧៨១ដុល្លារ ថយចុះ ១.១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។ដោយឡែកតែខែតុលា ទទួលបានទេសចរចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦០ ២៤៩នាក់ ថយចុះ១៨.៩៧% និងទទួលបានចំណូល ២ ៨៦៦ ៨៧៣ដុល្លារ ថយចុះ១៧.២៧%។