» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6801 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696972 នាក់

ទមិឡ​លួច​ដុតបំផ្លាញ​សាលាឆាន់​ទំហំ​១០​ម៉ែត្រ​គុណ​២១​ម៉ែត្រ​ឆេះ​សន្ធោសន្ធៅ​នៅ​វត្ត​ហាន់ជ័យ​!


​
​ខេត្តកំពង់ចាម ៖ សាលាឆាន់​ទំហំ​ទទឹង​១០​ម៉ែត្រ​បណ្តោយ​២១​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង បាន​រង​ការឆាបឆេះ ខណៈ​មាន​ជនខិលខូច​លួច​ដុតបំផ្លាញ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​មួយចំនួន​ដូចជា ៖ ទូ​ដាក់​សម្ភារ​ធ្វើ អំពី​ឈើ​ចំនួន​១ ចានឆ្នាំង ទូក​ឈើ​ចំនួន​១ គ្រែ ដេក​ចំនួន​៥ ​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​ទៀបភ្លឺ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ១៣​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ។​

a fire1
​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា កម្លាំង​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​ស្រុក​កំពង់សៀម​បាន​សហការ​ជាមួយ​កម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានចេញ​រថយន្ត​ទៅ ជួយ​អន្តរាគមន៍​ពន្លត់​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៧​រថយន្ត​ទើប​រលត់ ។ សាលា ឆាន់​ដែល​ត្រូវ​រង​ការឆេះ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​២១​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ។ ចំណែក​
​ខូចខាត​សម្ភារ​ដូចជា ៖ ទូរ​ដាក់​សម្ភារ​ធ្វើ​អំពី​ឈើ​ចំនួន​១ ចានឆ្នាំង ទូក​ឈើ​ចំនួន​១ គ្រែ​ដេក ចំនួន​៥ ។​a fire 

​សាក្សី​បាន​និយាយ​ឲ្យ​ដឹងថា ការឆេះ​សាលាឆាន់​នេះ គឺ​ដោយសារ​ឈ្មោះ ពៅ សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា​ទេ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជា​អ្នក​ដុត​បំផ្លិចបំផ្លាញ ។
​ក្រោយ​ការស្រាវជ្រាវ កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រុក​កំពង់សៀម សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ហាន់ជ័យ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ពៅ សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នាំមក​កាន់​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់សៀម ដើម្បី​ធ្វើការ​សួរនាំ​រៀបចំ កសាង​ឯកសារ​សំណុំរឿង​តាម​នីតិវិធី ៕a firea1 a fire2 

​