» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8359 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698530 នាក់

វិបត្តិ​សង្គម​មួយថ្ងៃ​សម្លាប់​ស្រី​ពីរ​នាក់​ព្រោះ​រឿងកាងប្រដាប់​!?

​ភ្នំពេញ​និង​ព្រះសីហនុ​៖​ស្រុក​ខ្មែរ​កត្តារីកចំរើនសេដ្ឋកិច្ច​និង​ការរីកចំរើន​ខាង​បច្ចេគទេសវិទ្យាសាស្ត្រពិសេសបណ្តា្ញ​សង្គម​បង្ក​ឲ្យ​មាន​ភាព​សកម្ម​និង​អសកម្ម​។​សកម្ម​ដោយសារមានសមត្តភាពខាងសេដ្ឋកិច្ចគឺ​ស្ត្រី​កាន់តែ​មាន​សិទ្ធ​សេរីភាព​ជាង​មុន​ក្នុងការ​ជ្រើសសរើស​រកដៃគូ​ដោយមិនសូវខ្វល់​ពីប្រពៃណីយ៍។ឯ​ភាព​អសកម្ម​នោះ​គឺ​ប្តី​ប្រពន្ធ​ងាយ​និង​បែកបាក់​គ្នា​។ជាងនេះទៅទៀតដូចបុរស​ដែរ​ស្ត្រី​ងាយ​នឹង​ផិត​ប្តី​ឬ​រក​ក្រៅ​ដោយ​មិន​ខ្វល់​ពី​ផលវិបាក​ដែលបុរសបង្កឡើងព្រោះខ្លួនធ្លាប់មានអំនាចត្រួត្រាស្ត្រី។​a boy killa 

ឧទ្ទាហរណ៍​ជាំ​ក់​ស្តែង​គ្រាន់តែ​១​ថ្ងៃទី​១៦​មករា​២០២៣​មាន​អំពើរ​ឃាតកម្ម​ពីរ​ករ​ណិ​យ៍​កើតឡើង​បង្កដោយ​បុរស​ទៅលើ​ស្ត្រី​ដែល​ពាក្យ​ផ្សារ​គេ​ហៅថា​កាង​ប្រដាប់​។​អំពើ​ឃាតកម្ម​ទី​១​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៤ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ​នៅ​ផ្លូវលំ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ដោយ​បុរស​ជា​ប្តី​បាន​យក​ញញួ​វាយ​សម្លាប់​ប្រពន្ធ​ស្លាប់​ហើយក៏​លេបថ្នាំ​សម្លាប់ខ្លួន​តាម​ក្រោយ​តែ​មិន​ស្លាប់​ដោយសារ​ត្រូវ​គ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់​។​​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ដែលជា​ឃាតក​មានឈ្មោះ សួង រតនា អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ចំនុចកើតហេតុ​
​ចំណែក​ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ ពេជ្រ អង្គា​ពេញ​បរ​មី អាយុ​៣៣​ឆ្នាំ មុខរបរ​បុគ្គលិក​ធានា​គារ ស្នាក់នៅ​ផ្ទះកើតហេតុ​ជាមួយគ្នា​។​

​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ​បាន​ចុះ​ពិនិត្យ​សព​ស្ត្រី​ជា​ប្រពន្ធ និង​ដោយមាន​ព័ស្ដុតាង គឺ​ក្រដាស​មួយ​សន្លឹក​ដែល​ប្តី​របស់គាត់​បាន​សរសេ​ថា «​ស្រី​ផឹ​ត​ប្តី​» និង​ប្រភពពី​សាច់​ញាតិផង​នោះ ទើប​សមត្ថកិច្ច​សនិដ្ឋាន​ថា ពិតជា​មកពី​រឿង​ប្តី​ប្រច័ណ្ឌ​ប្រពន្ធ​ពិត​ប្រា​ដក​មែន​។​ប្រភពព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​យប់​មុនពេល​ថ្ងៃកើតហេតុ ពួកគាត់​បានឮ​សម្លេង​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ហើយ​នៅ​ព្រឹក​ឡើង​ក៏​ពុំ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ភ្ញាក់​ពី​ដំណេក​ទៅ​ប្រកបការងារ​ដូច​សព្វ​រាល់ដង​នោះទេ​។ ដោយមាន​ការសង្ស័យ​ស្ត្រី​ជា​ម្តាយបង្កើត​របស់​ស្ត្រី​រងគ្រោះ​បាន​ទៅ​គោះទ្វារ​ស្រែកហៅ​កូន​របស់គាត់​តែ​អត់​ឮ​សម្លេង​ឆ្លើយតប ហើយ​គាត់​ក៏បាន​រុញ​ទ្វារ​ចូលទៅ​មើល​ក៏​ប្រទះឃើញ​កូនស្រី​របស់គាត់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ដោយមាន​ស្នាមរបួស​ឈាម​ក្បាល និង​មុខ ហើយ​ជនសង្ស័យ​ដែលជា​កូនប្រសា​បាន​ដេក​សន្លប់​បាត់ស្មារតី​ដោយ​ការ​លេបថ្នាំ​ប៉ុនប៉ង​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​តាម​ក្រោយ តែ​ពុំបាន​សម្រេច​ត្រូវបាន​សមត្ថកិច្ច​វាយខ្នោះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ដើម្បី​ធ្វើការ​សង្គ្រោះ​។​

ករណី​យ៍​ទី​២​គឺ​កើតឡើង​នា​រសៀល​ថ្ងៃ​១៦​ខែមករា​ឆ្នាំ​២០២៤​នេះ នៅផ្ទះ​មួយកន្លែង​ម្តុំ​អូរ​៣ ក្រុងព្រះសីហនុ​។ ករណី​ឃាតកម្ម សង្ស័យ​ស្នេហា​ត្រីកោណ ខាង​ប្រុស​បាញ់សម្លាប់ ខាង​ស្រី ហើយ​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ បង្កអោយមាន​ការភ្ញាក់ផ្អើល ។​ករណី​យ៍​នេះ​គេ​ដឹងថា​ខាង​ប្រុស​មាន ឈ្មោះ ម៉េ​ត និ​រ័​ន្ត ថ្ងៃខែ​ឆ្នាំ​កំណើត ២៣.​មករា​.១៩៩៩ មុខរបរ​នគរបាល នាយកដ្ឋាន​កង​អន្តរា​គម​ន៏​ពិសេស មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ ខាង​ស្រី​ឈ្មោះ កែវ ស្រី​ណេ​ត ថ្ងៃខែ​ឆ្នាំ​កំណើត ២០​ធ្នូ​.២០០០ មុខរបរ បុគ្គលិក កាស៊ីណូ មាន​ស្រុកកំណើត នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ សព​ទាំង ២​នាក់ យកទៅ​ធ្វើបុណ្យ នៅ​វត្ត​អូរត្រេះ​។​​សមត្ថកិច្ច​ឲ្យ​ដឹង​ជាបឋម​ថា បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ជា​ជនជាតិខ្មែរ ទំនងជា​គូរ​សង្សារ​នឹង​គ្នា បាន​ស្លាប់ ដោយ​គ្រាប់កាំភ្លើង ដែលជា​បឋម​សមត្ថកិច្ច​សន្និដ្ឋានថា​ទំនងជា​អំពើ​អត្តឃាត (​ម្នាក់​អាច​បាញ់សម្លាប់​ម្នាក់ទៀត​ហើយ បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​) ។​a boy killa1 a boy killa2 a boy kil3 a boy kill a boy kill2 

​