» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5895 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619135 នាក់

បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

 

ប្រទេសថៃ៖នៅថ្ងៃសុក្រ ទី៣១ តុលានេះ ប៉ូលិសសិង្ហបុរី បានប្រកាសរឹបអូសទ្រព្យសម្បត្តិលោក ចេន ហ្ស៊ីកំណើតចិនជនជាតិខ្មែរនិងអង់គ្លេស បន្ថែមទៀតចំនួនជាង ១១៥ លានដុល្លារអាមេរិក។a jan zy 

ប្រភពអះអាងថា លោក ចេន ហ្ស៊ីប្រធានក្រុមហ៊ុនព្រិនគ្រុបនិងជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែនត្រូវបានទីភ្នាក់ងារស៊ើបអង្កេត FBI អាមេរិក បញ្ជាក់ថា  ជាមេឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី ដែលកំពុងប្រតិបត្តិការក្នុងប្រទេសចំនួន ៣០ លើពិភពលោក។

ប្រភពបន្តថា លោក ចេន ហ្ស៊ី បានបង្កើតក្រុមហ៊ុនជាច្រើន រួមទាំងក្រុមហ៊ុន Prince Group ដើម្បីលាងលុយកង្វក់។ប្រភពបន្តទៀតថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងសហការជាមួយប្រទេសដៃគូ ដើម្បីបន្តដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ព្រោះគាត់ជាមេឧក្រិដ្ឋកម្មឆបោកខ្នាតអន្តរជាតិ ធ្វើប្រតិបត្តិការលួចលុយរាប់ពាន់លានដុល្លារ ជុំវិញពិភពលោក។

 ប្រទេសជាដៃគូ មានទាំងថៃ និងសិង្ហបុរី បានកំពុងសហការអនុវត្ត វិធានការបង្កកទ្រព្យសម្បត្តិលោក ចេន ហ្ស៊ី ជាក់ស្តែងនៅថ្ងៃទី៣១ តុលានេះ ប៉ូលិសសិង្ហបុរី បានរឹបអូសលុយលោក ចេន ហ្ស៊ី ជាង១១៥ លានដុល្លារអាមេរិក។

ដោយឡែក នៅថ្ងៃសុក្រ ទី៣១ តុលានេះដែរ ទីភ្នាក់ងារបង្រ្កាបការលាងលុយកង្វក់របស់ថៃ បានប្រកាសរឹបអូសទ្រព្យសម្បត្តិលោកឧកញ៉ា លី យ៉ុងផាត់ បន្ថែមទៀតចំនួនជាង ៣៥០លានបាត ឬប្រមាណជា ១០.៨ លានដុល្លារអាមេរិក។

ប្រភពនិយាយ ទាំងលោក ចេន ហ្ស៊ី និង លោក លី យ៉ុងផាត់ សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកដូចគ្នា។ប្រភពរៀបរាប់ថា លោក លី យ៉ុងផាត់ ធ្លាប់មានសញ្ជាតិថៃ មានក្រុមហ៊ុននិងការរកស៊ីនៅប្រទេសថៃ កន្លងមក។ប៉ុន្តែ ឥឡូវ រដ្ឋាភិបាលថៃបានប្រកាសដកសញ្ជាតិថៃពីលោក លី យ៉ុងផាត់ ហើយ ព្រោះគាត់មានជាប់ពាក់ព័ន្ធនឹងអំពើឆបោកលោក លី យ៉ុងផាត់ មានតំណែងជាច្រើននៅប្រទេសកម្ពុជា ទាំង សមាជិកព្រឹទ្ធសភា ប្រធានហិរញ្ញគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជាផងដែរ។

ចំណែក លោក ចេន ហ្ស៊ី បានទទួលតំណែងជាទីប្រឹក្សាសម្តេច ហ៊ុន សែន ក្រោយគាត់រត់គេចពីប្រទេសចិន ដែលតុលាការចិន រកឃើញថា លោក ចេន ហ្ស៊ី ប្រព្រឹត្តបទឧក្រិដ្ឋឆបោកខុសច្បាប់។បើចេនហ្ស៊ីមានទោសនៅស្រុកចិនគេក៏មិនដឹងថាតើហេតុអីបានចេនហ្សីនៅស្រុកខ្មែរបានសុខសាន្តមិនមានការរំខានពីអាជ្ញាធរចិននោះទេ?។

ក្រៅតែពី លោក លី យ៉ុងផាត់ និង លោក ចេន ហ្ស៊ី នៅមានលោកឧកញ្៉ា កុក អាន មួយទៀត ដែលអាជ្ញាធរថៃ កំពុងតាមចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឆបោកដូចគ្នា។លោក កុក អាន ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងកូនត្រូវបានអាជ្ញាធរថៃ តាមចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិជាង ២៧ លានបាត ឬស្មើនឹង ៨០ម៉ឺនដុល្លារអាមេរិក ក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលាងសម្អាតលុយ។ប្រភព TOP News Matichon Online - มติชนออนไลน์ ไทยรัฐนิวส์โชว์a lyong phat