» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7465 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986156 នាក់

ឆ្នាំ​២០២០​ស្រុក​ខ្មែរ​មាន​ជនបរទេស​ប្រមាណ​២០​ម៉ឺន​នាក់​បាននិងកំពុង​ស្នាក់នៅ​

 

​ភ្នំពេញ​៖ បច្ចុប្បន្ន​ជនបរទេស ប្រហែល​២០​ម៉ឺន​នាក់ កំពុងស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ក្នុងនោះ មាន​១១​ម៉ឺន​នាក់ ជា​ជនបរទេស​មិនមែន​អន្ដោប្រវេសន៍ និង​ប្រមាណ​៩​ម៉ឺន​នាក់ ជា​ជនបរទេស​អន្ដោ​ប្រវេ​សន្ដ​។​នេះ​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​។​a keat po6 

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា តាមរយៈ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស (FPCS) ចាប់ពី​ដើមឆ្នាំ​២០២០​មក បាន​រកឃើញថា មាន​ជនបរទេស​មិនមែន​អន្ដោប្រវេសន៍ ប្រមាណ​ជាង​១៦​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្ដែ​ចំនួន​ស្នាក់នៅ​ជាក់ស្ដែង ប្រហែល​១១​ម៉ឺន​នាក់​។​
​នៅក្នុង​ប្រទេស​កម្ពុជា បានកំណត់​ប្រភេទ​ជនបរទេស​ជា​បី​ប្រភេទ​ផ្សេងគ្នា រួមមាន​៖ ជនបរទេស​មិនមែន​អន្ដោប្រវេសន៍​, ជនបរទេស​អន្ដោ​ប្រវេ​សន្ដ និង​ជនបរទេស​អន្ដោ​ប្រវេ​សន្ដ​ជា​អ្នកវិនិយោគ​។​

​ជនបរទេស​មិនមែន​អន្ដោប្រវេសន៍ សម្ដៅ​ទៅលើ​ភ្នាក់ងារ​ដែល​បម្រើការ​នៅ​ស្ថានទូត​បរទេស ឬ​ស្ថាន​កុងស៊ុល​បរទេស ឬ​ស្ថាន​តំណាង​បេសកកម្ម​បរទេស អ្នកជំនាញការ​អន្តរជាតិ និង​ជន​ផ្សេងៗ​ទៀត ដែល​ចូលមក​កម្ពុ​ជាតា​មការ​ស្មើ​សុំ ឬ​តាម​កិច្ចព្រមព្រៀង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​រាប់ទាំង​ក្រុមគ្រួសារ និង​បុគ្គលិក​របស់គេ​ក្នុង​រយៈពេល​ដែល​គេ​ស្នាក់អាស្រ័យ​នៅ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បានបង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ចាប់ពី​ពេល​ទៅដោយ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស (FPCS) អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នឹង​គ្រប់គ្រង​វត្តមាន​ជនបរទេស​នៅ​កម្ពុជា​បានល្អ និង​ច្បាស់លាស់ ខណៈ​បច្ចុប្បន្ននេះ​ជា​ជំ​ហ៊ាន​ដំបូង​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​។​

​សូមជម្រាបថា យោងតាម​របាយការណ៍​ដែល​បានបង្ហាញ​ក្នុង​កិច្ចប្រជុំ រហូតមកដល់​ពេលនេះ មាន​ម្ចាស់​លំនៅឋាន​ចំនួន ៥០,៩៧៤​គណនី បាន​ភ្ជាប់​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស (FPCS) និង​បាន​រាយការណ៍​អំពី​វត្តមាន​ជនបរទេស ទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​។​​គិត​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​ជនបរទេស សរុប​ចំនួន​១៧,២៣០​នាក់ ស្រី​២,៩៧១​នាក់ ស្មើនឹង​១០៤​សញ្ជាតិ ត្រូវបាន​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ក្រោយ​រកឃើញថា​ចូលមក​ធ្វើការ និង​រស់នៅ​ដោយ​ខុសច្បាប់​។ បច្ចុប្បន្ន មាន​ជនបរទេស​កំពុងស្នាក់នៅ កន្លែង​ត្រៀម​បណ្ដេញចេញ នៅ​មណ្ឌល​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ចំនួន​៩៣​នាក់ ស្រី​៨​នាក់ មាន​២០​សញ្ជាតិ​៕a keata a keata1