» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31986 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599405 នាក់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង

 

កោះកុង៖កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។a manet scam 

កម្ពុជាបានប្រកាសពីបោសសម្អាតសំបុកឆបោកធំៗចំនួន៨៦ កន្លែង និងបង្រ្កាបចំនួន ៦៦៣ ទីតាំងតែ យ៉ាងណាក្តី ក៏បេសកកម្មនេះមិនទាន់បញ្ចប់ឡើយ។ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ តាមដាន និងឆែកឆេរយ៉ាងស្អិតរមួតលើគ្រប់ទីតាំងសង្ស័យទាំងអស់ ដោយមិនទុកឱ្យសល់សូម្បីតែមួយចន្លោះប្រហោងឡើយ។

ក្នុងការចុះពិនិត្យផ្ទាល់ដល់ទីតាំងក្នុងខេត្តកោះកុង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដោតជាសំខាន់លើទីតាំងដែលជាធ្លាប់ជាតំបន់ក្តៅ ពិសេសតំបន់អភិវឌ្ឍន៍តារាសាគរ និងទីតាំងសង្ស័យមួយចំនួនទៀតក្នុងខេត្តកោះកុង ដែលកន្លងមកត្រូវបានក្រុមឧក្រិដ្ឋជនជ្រកកោនកេងបន្លំធ្វើសកម្មភាពឆបោកឆ្លងដែន។

វត្តមានរបស់សម្តេចធិបតីនៅខេត្តកោះកុងនាពេលនេះ គូសរំលេចនូវលទ្ធផលនៃការអនុវត្ត «យុទ្ធនាការជាតិបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកើតចេញពីភាពសកម្ម ពុះពារ និងឥតដកថយ របស់កងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នៅក្នុងរាជធានី-ខេត្តទាំង ២៥ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

 

បច្ចុប្បន្ន ទីតាំងទាំងនេះត្រូវបានកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី បិទប្រតិបត្តិការខុសច្បាប់ទាំងស្រុង ដោយមណ្ឌលឆបោកធំៗ និងទីតាំងបណ្តាញតូចតាចទាំងអស់ ត្រូវបានបង្ក្រាប ដកហូតឧបករណ៍បច្ចេកវិទ្យា បិទចោលទាំងស្រុង និងដាក់វិធានការឈានទៅរឹបអូសតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។ ជាមួយគ្នានេះ ការគ្រប់គ្រងសន្តិសុខពេញលេញត្រូវបានធានា ដោយអាជ្ញាធរបានដាក់ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ២៤/៧ ដើម្បីធានាថាគ្មានការលួចលាក់បង្កើតឡើងវិញជាដាច់ខាត សំដៅស្តាររូបភាព ជំនឿចិត្តក្នុងការវិនិយោគ ព្រមទាំងធានាបរិយាកាសអាជីវកម្មស្របច្បាប់ ជំរុញសកម្មភាពទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាជនមូលដ្ឋាន។

សូមបញ្ជាក់ថាបើយោង​តាម​របាយ​ការណ៍​ដែល​លេខាធិ​ការ​ដ្ឋាន​នៃ​គណៈ​កម្មា​ការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (គ.ប.ឆ.ប.) ទទួល​បានពី​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ខេត្ត​កោះកុង​ សមត្ថកិច្ច​ស្រុក​គិរី​សាគរ ចុះ​ប្រតិបត្តិ​ការលើ​ទីតាំង​សង្ស័យ​មាន​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កាលពី​ថ្ងៃទី២៩ និង​ថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០២៦ស្ថិត​ក្នុង​ភូមិពាម​កាយ ឃុំកោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្ត​កោះកុង​។

 

ក្នុង​ប្រតិបត្តិ​ការរយៈ​ពេល ២ថ្ងៃ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួនជន​សង្ស័យ​សរុប​ចំនួន ៣៤ នាក់ ក្នុង​នោះ​រួម​មាន ជនជាតិចិន ៣៣ នាក់ (ស្ត្រី​ជនជាតិចិន ០៣ នាក់ និង​ស្ត្រី​ជនជាតិ​ខ្មែរ ០១ នាក់)។

 

កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង និង​សម្ភារ​ប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន​រួម​មាន ទូរស័ព្ទដៃ​ចំនួន ៧៤៦ គ្រឿង, កុំ​ព្យូទ័រ​យួរដៃ (Laptop) ៣៣ គ្រឿង, កុំ​ព្យូទ័រលើតុ/All-in-One ៣៤ គ្រឿង, CPU ០២ គ្រឿង, និងអេ​ក្រង់ (Monitor) ០២ គ្រឿង ។ បច្ចុប្បន្ន ជន​សង្ស័យ រួម​ជា​មួយ​វត្ថុតាង​ទាំង​អស់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ដើម្បី​កសាង​សំណុំ​រឿង និង​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​បន្ត​។

 

ដោយឡែកបើគិតក្នុងរយៈពេលប្រមាណ ១៤ ខែ នៃប្រតិបត្តិការជាប់ជាប្រចាំក្នុងការវាយសន្ធប់ និងកម្ទេចឫសគល់នៃបទល្មើសអនឡាញនេះ សមត្ថកិច្ចកម្ពុជាបានបង្រ្កាបចំនួន ៦៦៣ ទីតាំង ហើយក្នុងចំណោមនេះ សមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក(scam compounds) ៨៦ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។

ចំណែកឯ ក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់។ សំណុំរឿង ចំនួន ៤៤៦ ករណីស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៩២៧ នាក់ រួមមានមេខ្លោងនិងគូកន មកពី២៩សញ្ជាតិ។ វិធានការច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន ៤ ទាក់ទិនជនសង្ស័យ ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

ស្របគ្នានេះ ជនបរទេស ចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ បានធ្វើមាតុភូមិនិវត្តន៍ត្រលប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និងស្មោះត្រង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ។ សូមបញ្ជាក់ថា ពួកគេត្រូវបានសមត្ថកិច្ចជួយរំដោះ និងសង្គ្រោះឱ្យរួចផុតពីពលកម្មការងារខុសច្បាប់ ការកេងប្រវ័ញ្ច និងអំពើទារុណកម្មអមនុស្សធម៌ដោយពួកមេខ្លោងឧក្រិដ្ឋជនបរទេស។a manet scam1 a manet koh kong