» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10203 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700374 នាក់

ជនរងគ្រោះ ព្រោះ​ដក​ធ្មេញ​ថ្គាមទាល់​នៅ​ពេទ្យ​អង្គឌួង​មុន​ស្លាប់​ផ្តាំ​ឲ្យ យកលុយ 5000$ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង 2000$ ជូន​ដល់​អង្គការ​ក្មេង​កំព្រា !

 

​ភ្នំពេញ​៖​បុរស​ម្នាក់​បានទទួល​មរណភាព នា​វេលា​ម៉ោង ៩:៤៥​នាទី​យប់ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​រុស្សី ដោយសារតែ​ដក​ធ្មេញ​ថ្កា​ម​ទាល់​នៅ​មន្ទីរពេទ្យ​អង្គឌួង​ដោយ​​ជនរងគ្រោះ​បាន​អះអាងថា​គ្រូពេទ្យ​សម្អាត​មិនបាន​ដិតដល់​បណ្តាល​ឲ្យ​មាន​មេរោគ​។a keo roitana4

តែ​អ្វីដែល​គួរ​ឲ្យ​រំជួលចិត្ត​និង​កោតសរសើរ​ចំពោះ​ជនរងគ្រោះ​គឺ​មុនពេល ទទួលមរណភាព​គាត់​បាន​ផ្តាំផ្ញើ​ទៅកាន់​ប្អូនប្រុស​របស់ខ្លួន​ឲ្យ​កលុយ​ដែល​លក់​ផ្ទះ​បាន​ទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ដល់​អង្គការ​កុមារកំព្រា​។​

​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ឆាយ​បញ្ញា​សិទ្ធ​( Chhay Panha Sith )​ជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​សរសេរ​រៀបរាប់ថា​៖ “​សូម​មហា​សរសើរ​ទឹកចិត្ត​សប្បុរស​សំលាញ់​កែវ​រតនា​( Keo Ratana) នៅ​នាទីចុងក្រោយ​ដែល​ខ្លួន​មុន​ស្លាប់​បន្តិច បាន​ផ្តាំ​អោយ​ប្អូនប្រុស​របស់ខ្លួន ត្រូវ​យកលុយ​ដែល​នឹង​លក់​ផ្ទះ​របស់ខ្លួន​ចំនួន ៥០០០$ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង ២០០០$ ជូន​ដល់​អង្គការ​ក្មេង​កំព្រា​។​នៅ​នាទីចុងក្រោយ​ហើយ​នៅតែ​គិតដល់​អ្នកដទៃ ជាង​យើង​គ្រប់ៗ​គ្នា​ដែលមាន​សុខភាព​ល្អ និង​រស់​មានជីវិត​។ សូម​វិ​ញ្ញា​ក្ខ​ន​សំលាញ់​ទទួលបាន​កុសល​ល្អ និង​ចាប់ជាតិ​ក្រោយ​មាន​សុខភាព​ល្អ អាយុ​វែង​”​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​បង្ហោះ​សារ​រៀបរាប់ថា​ខ្លួន​បាន​ទៅ​វះកាត់​ដក​ធ្មេញ​ថ្កា​ម​ទាល់ ដោយមាន​អ្នកគ្រូ​ពេទ្យ​ជា​ស្ត្រី​វ័យ​ចំណាស់​ជា​អ្នកធ្វើ​ការវះកាត់ ហើយ​ជនរងគ្រោះ​បាន​លើកឡើងថា​គ្រូពេទ្យ​ពុំបាន​សំអាត​អោយបាន​ដិតដល់​ទេ សូម្បី​សាច់​ដែល​នៅសល់​កន្លែង​ផ្សេង​ក៏​មិន​កាត់ចេញ​ដែរ រហូតដល់​មេរោគ​ឆ្លង ។ យ៉ាងណាមិញ​ជនរងគ្រោះ​បានទទួល​មរណភាព​ដោយសារតែ​ដក​ធ្មេញ​ថ្កា​ម​ទាល់​នេះ មាន​មហាជន​ជាច្រើន​បាន​សម្តែង​ការសោកស្តាយ និង​រិះគន់​យ៉ាង​ចាស់ដៃ​មកលើ​គ្រូពេទ្យ​ដែល​ពុំ​ធ្វើការ​បាន​ម៉ត់ចត់ ក្នុងនោះ​ក៏មាន​ការ​សំណូមពរ​ឲ្យ​ខាង​មន្ទីរពេទ្យ​ចេញមុខ​បកស្រាយ​ផងដែរ​៕a keo roitana a keo roitana1 a keo roitana2 a keo roitana5 a keo roitana6 a keo rotana 

​