» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5233 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744259 នាក់

តាម​ចាប់​មន្ដ្រី​យោធា​ជើង​ទឹក​ម្នាក់ បាញ់រះ​៣​គ្រាប់​ដោយ​មិនដឹង​មូលហេតុ នៅលើ​ភ្នំ​បុរី​វិមាន​ឈ្នះៗ ស្រុក​ព្រៃនប់​,

ព្រះសីហនុ​៖ មន្ដ្រី​យោធា​មួយរូប​តួនាទី​ជំនួយការ​កង​នាវា​ប្រដេញ​មូលដ្ឋាន​សមុទ្រ​កងទ័ពជើងទឹក​ម្នាក់​កំពុង​ត្រូវ​សម​ត្ត​កិច្ច​តាម​ចាប់ខ្លួន​បន្ទាប់ពី​ផ្ទុះអាវុធ​សេរី​មិនដឹង​មូលហេតុ​។​មន្ត្រី​យោធា​រូបនោះ​មានឈ្មោះ បូ ឌី​ណា​ត្រូវ បាន​គេ​រាយការណ៍​ថា​បាន​ដក​កាំភ្លើងខ្លី​បាញ់រះ​ចំនួន​៣​គ្រាប់​ដោយ​មិនដឹង​មូលហេតុ នៅ​ចំណុច​លើ​ភ្នំ​បុរី​វិមាន​ឈ្នះៗ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយ​គេចខ្លួនបាត់​នៅវេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៣​។​a army shoot2 

​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​ប្រចាំខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ដើម​ឡើង​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ថា លឺ​សូរសំឡេង​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ នៅ​ទីតាំង​ខាងលើ ភ្លាមនោះ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បិត​ត្រាំ​ង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ប្រទះឃើញ​សំបក​ក​ន្ទុះ​ចំនួន​២​គ្រាប់ មាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពីគ្នា និង​សាកសួរ​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ ដោយ​កំណត់​អត្តសញ្ញាណ​មុខសញ្ញា​ជនសង្ស័យ​បង្ក​។​

​បើតាម​សេចក្ដីរាយការណ៍​, ជនសង្ស័យ​បាន​បើកបរ​រថយន្ត​ឡង់​គ្រី​ស័​រ​ពណ៌​ស​១​គ្រឿង និង​មាន​មនុស្ស​ប្រហែល​១០​នាក់​ដើរមក​ជាមួយ បាន​សួរ​កម្មករ​កំពុង​លើកដាក់​ដែក សួរ​រួច​ក៏​ចេញ​ទៅវិញ​បាន​បន្តិច​ក៏​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ រួច​ក៏​បើកបរ​ចូល​ផ្ទះ​នៅ​ខាងក្រោម​កន្លែងកើតហេតុ​បាត់ទៅ​។ ខ្មាន់កាំភ្លើង​ត្រូវបាន​សមត្ថកិច្ច​បង្ហើប​អត្ដ​សញ្ញាណ​ថា ឈ្មោះ បូ ឌី​ណា ឋានន្ដរស័ក្ដិ វរសេនីយ៍ត្រី មាន​តួនាទី​ជា​ជំនួយការ​កង​នាវា​ប្រដេញ​មូលដ្ឋាន​សមុទ្រ កងទ័ពជើងទឹក​។​​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជនបង្ក ដើម្បី​បន្ត​នីតិវិធី​៕a army shoot a army shoot1