» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12101 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702272 នាក់

នារីតារាចម្រៀង និងតារាម៉ូដែល ជនជាតិបេឡារុសម្នាក់ ត្រូវបានសម្លាប់ដើម្បីវះយកសរីរាង្គ នៅក្នុងប្រទេសថៃ

 

ប្រទេសថៃ៖ នារីអាយុ២៦ឆ្នាំម្នាក់ ដែលជាតារាចម្រៀងនិងតារាម៉ូដែលជនជាតិបេឡារុស ត្រូវបានគេសម្លាប់ រួចថែមទាំងវះយកសរីរាង្គ បន្ទាប់ពីនាងបានចាញ់បោកគេទៅកាន់ប្រទេសថៃ ហើយត្រូវបានជួញដូរឱ្យទៅបម្រើការ នៅកន្លែងប្រព្រឹត្តអំពើឆបោកតាមអនឡាញ នៅឯប្រទេសមីយ៉ាន់ម៉ា។ a belaruss2

សារព័ត៌មានហុងកុង The Standard ក្នុងសប្តាហ៍នេះបានឲ្យដឹងថា៖នារីខាងលើមានឈ្មោះ Vera Kravtsova ដែលជាដំបូង ត្រូវបានគេបោកបញ្ឆោតឱ្យទៅកាន់ប្រទេសថៃ ដើម្បីបានការងារជាម៉ូដែល ប៉ុន្តែនៅពេលទៅដល់ទីក្រុងបាងកក កាលពីខែកញ្ញា រូបនាងក៏ត្រូវបានគេនាំឆ្លងព្រំដែនទៅប្រទេសមីយ៉ាន់ម៉ា ហើយបង្ខំឱ្យធ្វើការបម្រើកន្លែងប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅទីក្រុង Yangon ទៅវិញ។

បន្ទាប់ពីពុំសូវស្តាប់បង្គាប់ និងធ្វើការឆបោកមិនបានល្អតាមគោលដៅកំណត់ នាង Kravtsova ត្រូវបានពួកឧក្រិដ្ឋជននោះ សម្រេចចិត្តលក់បន្តឱ្យទៅពួកសង្គមងងឹតជួញដូរសរីរាង្គមនុស្ស កាលពីដើមខែតុលានេះ ហើយក៏ត្រូវបានគេសម្លាប់។ ក្រោយមក សាកសពនាងត្រូវបានបូជា ខណៈពួកឧក្រិដ្ឋជន បានទាក់ទងទៅគ្រួសាររបស់នាង ហើយទាមទារប្រាក់កន្លះលានដុល្លារ ដើម្បីអាចបានអដ្ឋិធាតុនាងត្រឡប់ទៅវិញ។ក្រសួងការបរទេសនៃប្រទេសបេឡារុស ក៏បានទទួលស្គាល់ករណីខាងលើផងដែរ ហើយនាពេលនេះ កំពុងជួយគ្រួសារជនរងគ្រោះ តាមរយៈច្រកការទូត។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិ ជនរងគ្រោះនៃអំពើជួញដូរមនុស្សសរុបខ្ទង់សែននាក់ និងចម្រុះជាតិសាសន៍ កំពុងត្រូវបានបង្ខាំងទុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ខំឱ្យធ្វើការតាមកន្លែងប្រព្រឹត្តអំពើឆបោកអនឡាញ ប្រៀបដូចជាទាសករសម័យទំនើប ខណៈប្រទេសថៃត្រូវបានកំណត់មុខសញ្ញាថា ជាគោលដៅចម្បង ដែលពួកឧក្រិដ្ឋជនប្រើប្រាស់ ដើម្បីបញ្ឆោតជនរងគ្រោះឱ្យទៅធ្វើដំណើរទៅកាន់ មុននាំទៅមីយ៉ាន់ម៉ាផ្ទាល់៕a belaruss a belaruss1