
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 32021 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599440 នាក់
ខេត្តកែប៖ កម្លាំងជំនាញអាវុធហត្ថខេត្តកែប បញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ នៅភូមិសាស្ត្រក្រុងកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ជនសង្ស័យដែលនាំខ្លួនខាងលើមានឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅខេត្តព្រះសីហនុ។
លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង ទទួលការងារជំនាញព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ប្រតិបត្តិការបង្ក្រាបជនជាតិចិនខាងលើករណីបាញ់បោះសេរី និងរក្សាទុកអាវុធខុសច្បាប់ បានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយមានកិច្ចសហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកំពត ក្នុងការឆែកឆេរកន្លែងស្នាក់នៅ។
នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប សមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់ ក្នុងនោះជនជាតិចិន ៣នាក់ ស្រី១នាក់ និងជនជាតិខ្មែរ ២នាក់ ស្រី១នាក់ រួមនឹងវត្ថុតាង មានអាវុធខ្លី ម៉ាកGlock ១ដើម អាវុធវែង២ដើម M.sixteen ១ដើម និង Ak.Forty seven កែច្នៃ ១ដើម មធ្យោបាយ រថយន្តម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BT-2733 ចំនួន ១គ្រឿង និងទូរស័ព្ទដៃស្មាតហ្វូន ៦គ្រឿង។ក្រោយពីការបង្ក្រាបបាន ក៏នាំខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង មករក្សាទុក និងសួរនាំនៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្រោយពីសួរនាំ រកឃើញថាមនុស្សប្រុស ស្រី អត់ពាក់ព័ន្ធ ចំនួន៤នាក់ កម្លាំងជំនាញ ក៏សុំគោលការណ៍ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកែប បានធ្វើការដោះលែងឲ្យមានសេរីភាពវិញ។ជនសង្ស័យត្រូវចាត់ការតាមច្បាប់៖ ឈ្មោះ WU YANWEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ (គ្មានលិខិតឆ្លងដែន) ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។