» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10572 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700743 នាក់

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺករណី មានបុគ្គលម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកADV ពណ៌ខ្មៅ  យកកាំភ្លើងខ្លី មកគំរាមអ្នកបើកបរឡានដឹកទំនិញថាអត់គម្រាមទេ !

 

ខេត្តព្រះសីហនុ៖នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា៖តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ  នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា “មានបុគ្គល១នាក់ ភេទប្រុស ជិះម៉ូតូ១គ្រឿង ម៉ាកADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១LG៨៩៨៦ ពាក់មួកសុវត្ថិភាពអក្សរ (អ.ហ.) ទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បានយកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មកគំរាមអ្នកទាំងពីរ ខណៈពេលបើកបរលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៥និង១៧៦ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅផ្ទុយគ្នា។a pm shoot 

ជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ រកឃើញបុគ្គលពាក់ព័ន្ធឈ្មោះ ខាន់ នីរ៉ូត ឋានន្តរសក្តិ ព្រឹន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងបានបញ្ជូនបុគ្គលនោះ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការបន្តតាមនីតិវិធី។

ដំណើររឿង៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រថយន្តធំដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ បានបើកបរលើផ្លូវជាតិលេខ៤ ឡើងវ៉ាជែងរថយន្តចំនួន៣គ្រឿងចូលគន្លងផ្លូវបញ្ច្រាសទិស ហើយស៊ីប្លេឡានខ្លាំងៗដាក់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ដែលកំពុងតែបើកបរម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា។ បុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏អែបខាងឈប់ម៉ូតូ បើកកែបម៉ូតូយកកាំភ្លើងខ្លី១ដើមកាន់នៅដៃ ក៏ជិះម៉ូតូត្រឡប់ទៅក្រោយតាមរថយន្ត ប្រហែល៥០០ម៉ែត្រក៏ឃើញរថយន្តនោះអែបខាងឈប់ បុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏សួរអ្នកបើកបររថយន្តថា “បងឯងបើករថយន្តរបៀបមិច” ខាងអ្នកបើកបររថយន្តតបវិញថា “អ្នកឯងបើកម៉ូតូរបៀបមិច”។ ហើយបុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏បើកបរម៉ូតូកាត់មុខរថយន្តនោះ ត្រឡប់ក្រោយវិញ មិនបានស្រែកគំរាមកំហែង ហើយក៏មិនបានលើកកាំភ្លើងខ្លីភ្ជុងទៅអ្នកបើកបររថយន្តទេ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ថា ករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការសម្របសម្រួល ព្រមព្រៀងសូមទោសចំពោះទង្វើខុសឆ្គងនឹងវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ របស់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ជាមួយនឹងឈ្មោះ ថោង សេរីវិសិដ្ឋ និងឈ្មោះ ថន សុជាតិ នៅថ្ងៃកើតហេតុនោះរួចរាល់។ បច្ចុប្បន្នបុគ្គលឈ្មោះ ខាន់ នីរ៉ូត បាននិងកំពុងធ្វើការឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តនីតិវិធីទណ្ឌវិន័យកងទ័ព៕ ប្រភព និងរូបភាព៖ ផេកហ្វេសប៊ុក ឧត្តមសេនីយ៍ត្រី អេង ហ៊ី