
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11467 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701638 នាក់
ខេត្តកំពង់ចាម៖កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធនៅស្រុកកំពង់សៀម។ប្រភពពីនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ និងក្មេងតូចម្នាក់។
ជនល្មើសប្រដាប់ដោយអាវុធខ្លីK54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល និងនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។មន្ត្រីនគរបាលរងរបួសទទួលបានថវិការឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំនួន១,០០០ដុល្លារ។ទាក់ទងចោរក្លាហានដែលឡាយវីដេអូចរចាមុនប្រគល់ខ្លួននេះដែរអ្នកនាំពាក្យកងរាជអាវុធហត្តលើផ្ទៃប្រទេស ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានចេញប្រកាសពតា៍នជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម ៖
១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។
២-ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម នៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យបានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។ តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។៣-ករណីនេះ ជំនាញនគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធី។