» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6914 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697085 នាក់

ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​តែ​មិន​ស​ម្រួ​លតុលាការ គេចខ្លួន​១​ឆ្នាំ​វិម​ក​ផ្ទះ​វិញ​ត្រូវ​តុលា​ការ​ចាប់​ឃុំមេធាវីជួយមិនបាន​



​កំពង់ធំ​៖​ជនសង្ស័យ​៣​នាក់​ដែល​ជាប់​ពាក់​ព​ន្ធ័​រឿង​ឃុ​ប​ឃឹ​ត​លួច​ក្របី​ប្រជាជន​កាលពី​ឆ្នាំ​២០១៨​សម្រួល​តែ​ជាមួយ​ម្ចាស់​ក្របី​មិន​សម្រួល​ជាមួយ​តុល​ការ​គេចខ្លួន​បាន​១​ឆ្នាំ​ពេល​មកវិញ​ចូល​ដោះស្រាយ​ត្រូវ​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​និង​ជា ចៅក្រម តុលាការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​បញ្ជា​ឲ្យ​ចាប់​ឃុំ​កាលពី​វេលា​ម៉ោង ១០.២០​នាទី ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០១៩ នៅ​គុក​ខេត្ត​។​a court cow 

​ជនសង្ស័យ​ទាំង​៣​នាក់ បាន​រត់គេចខ្លួន​អស់​រយះពេល​១​ឆ្នាំ ទើបតែ​ឃាត់ខ្លួន​បាន ទី​១​ឈ្មោះ មាស នាង ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ​រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ទី​២ ឈ្មោះ នុត សុធា ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ ទី ៣ ឈ្មោះ មឿ​ន ផល្លី ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ លក់​សាច់គោ ក្របី និង​កាប់​គោក្របី រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។​


​មន្ត្រី​តុលាការខេត្ត​កំពង់ធំ​បាន​ឲ្យ​កាសែត​ដឹងថា តុលាការខេត្ត​កំពង់ធំ មិនបាន​គិត​រឿង​លុយ​នោះទេ សំខាន់​គឺ​បាន​ផ្តោតលើ​ភាព​យុត្ត​ធម៌​ជូន​ជនរងគ្រោះ ?​។ ជនសង្ស័យ បាន​សារភាពថា​លោក​មេធាវី​គឹម​សុជាតិ​បាន​ទារលុយ​ពី​ពួកគេ​ទាំង​៣​នាក់​សរុប​៧០០០​ដុល្លា ដើម្បី​រត់ការ​ដោះលែង​។ ក្នុងនោះ​មាន​ថ្លៃ​សេវា​មេធាវី ៣០០០​ដុល្លា និង​ថ្លៃ​បញ្ចប់រឿង​នៅ​តុលាការ​៤០០០​ដុល្លារ​អាមេរិក​។​តែ មេធាវី​ព្យាយាម​យកលុយ​ឲ្យ​តុលាការ ត្រូវបាន​តុលាការ​បដិសេធ ហើយ​ចាប់​វាយខ្នោះ​តែម្តង​!​។​មេធាវី​អី​អី​អន់​ចាញ់ល្បិច​តុលាការ​ចឹ​ង​?​។​អ្នកដឹង​រឿង​ថា​ប្រហែល​តិចពេក​។​

​សូមបញ្ជាក់ថា ជនជាប់សង្ស័យ​ជា​ចោរ​៣​នាក់​ត្រុ​វ​បាន​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​បានធ្វើ​សកម្មភាព​ឃុបឃិត​គ្នា លួច​ក្របី រួច​យកមក​ព្រលះ​សាច់​លក់ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ ស្បែក​ស្នែង និង​ភស្តុតាង​ជាច្រើន​ទៀត ដែល​ឈានទៅដល់​ការ ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ​៣​នាក់ ពីបទ​លួច​ក្របី កាលពី​ឆ្នាំ​២០១៨​។​

​ការពិត​ជនរងគ្រោះ និង​ជនសង្ស័យ បាន​ព្រមព្រៀង​សងលុយ ១៥​លាន​រៀល​ដើម្បី​បញ្ចប់រឿង​ហើយ តែ​ជនសង្ស័យ ពុំបាន​អនុវត្ត​ច្បាប់ បញ្ចប់រឿង​នៅ​តុលាការ ថែមទាំង​គេចវេស​អស់​រយះពេល​មួយឆ្នាំ​។ ពេល​មក​ស្រុក​វិញ​ដើម្បី​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​អាង​មេធាវី​ក៏​ជាប់​ចឹ​ង​ទៅ​។​តែ​គេ​ជឿ​ង​ថា​មិនយូ​ទេ​បើ​មាន​លុយ​គេ​អា​ចរក​វិធី​ដោះស្រាយបាន​ព្រោះ​បាន​សង​សំណង​រដ្ឋប្បវេណី​យ៍​ហើយ​នៅតែ​តុលាការ​តើ​!​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៨ សីហា​ឆ្នាំ ២០១៨ លោក ហ៊​ន​សុផល ភេទ​ប្រុស អាយុ ៤២ ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ឆេង សុខន អាយុ ៤២ ឆ្នាំ បាន​បាត់​ក្របី​ចំនួន​៣​ក្បាល ដោយសារ​ចោរលួច​ក្របី នៅ​ភូមិ​គោក​ងួន ឃុំ ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​ក្រុមចោរ បានធ្វើ​សកម្មភាព​លួច​ក្របី ហើយ​ក៏បាន​ព្រលះ​យកសា​ច់លក់​នៅតាម​ផ្ទះ​។

ក្រោយមក​កម្លាំង​នគរបាល​ស្រុក បានចេញ​អន្តរាគមន៍ ស្រាវជ្រាវ និង​នាំគ្នា​តាមដាន​គន្លង​ជើង​ក្របី ដែល​ចោរ​ដឹក​ចេញពីផ្ទះ បាន​តាមរក​ឃើញ​គេ​ដឹក​ចូលទៅ​ក្នុងផ្ទះ ឈ្មោះ​នុត សុធា ភេទ​ប្រុស​អាយុ ៤៣ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​មឿ​ន ផល្លី អាយុ ៣៨ ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ដែលជា​កន្លែង​លួច​ធ្វើ​អាជីវកម្ម (​អត្តឃាត​គោក្របី​) ក៏បាន​សុំ​ការអនុញ្ញាត ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ធ្វើការ​ឆែកឆេរ រកឃើញ​វត្ថុតាង​ស្បែក​ក្របី​ចំនួន ៣ សាច់​ក្របី​ដាក់​ក្នុង​បាវ​ជាច្រើន​និង​គ្រឿងក្នុង​ដាក់​ក្នុង​ធុង​ក្លាស្សេ និង​ខ្សែ​ចង​ក្របី គឺ​ពិតជា​វត្ថុតាង​ដែល​ម្ចាស់​ក្របី ស្គាល់​ថា ជា​សត្វពាហនៈ របស់ខ្លួន​ពិតប្រាកដ​មែន ជាពិសេស​ស្បែក​និង​ចំណង​ក្របី ។a court cow1 a court cow2 a court cow3 a court cow4 

​