» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11283 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701454 នាក់

ផ្កាយ​បី​យោ​ថោក​ខឹង​ហៅ​អ្នកចម្រៀង​ទៅ​ដេក​ជាមួយ​មិនបាន​ទះកំផ្លៀង​ហើយ​រត់ឡើង​ឡាន​គេចខ្លួនបាត់​!

 

​ភ្នំពេញ​៖​មាន​លោក​ផ្កាយ​៣​យោធា​ថោកៗ និង​បក្ខ​ចូល​ផឹកស៊ី​ហើយ​ហៅ​នារី អ្នកចម្រៀង​ម្នាក់​ទៅ​ដេក​ដោយ អោយ​២០​ដុល្លារ​តែ នាង​មិន​ព្រម​ក៏​ប្រើ​ហឹ​ង្សា ទះ​៣​កំ​ភ្លៀងហើយ​រត់គេចខ្លួន​បាត់​កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំណុច​ក្នុង​ភោជនីយដ្ឋាន​« បឹង​មាស​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​a army beng1 

​នារី​រងគ្រោះ​មានឈ្មោះ យ​-​ស​-​ព អាយុ​៣០​ឆ្នាំ មុខរបរ​អ្នកចំរៀង ស្នាក់​ព្រែកលៀប ។ ចំណែក​ជនដៃដល់​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះបាន​គេចខ្លួនបាត់​។​​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​រូបនាង​បានឃើញ​បុរស​ម្នាក់ រួម​និង​បក្ខពួក​ប្រុស​ស្រី​ជាង​១០​នាក់​ទៀត បាន​បើករថយន្ត​២​ទៅ​៣​គ្រឿង​ចូលមក​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន​ដែល​នាង​ធ្វើការ ។​

​បុរស​ដែល​អួតខ្លួន​ថា​ជាម​ន្ត្រី​យោធា​ពាក់​ផ្កាយ​៣​នោះ បើករថយន្ត​ម៉ា​ស្តារ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02-2-1215​។ មកដល់​ម៉ោង​កើតហេតុ បុរស​ដែល​បាន​អួតខ្លួន​ថា​ជា​មន្ត្រីរ​យោធា​នោះ បាន​ហៅ​អ្នកចំរៀង​ចំនួន​៤​នាក់ រួមទាំង​រូបនាង​ដែល កំពុង​ច្រៀង​នៅលើ​ឆាក​ឲ្យ​ចុះមក​រាំ​កំដរ នៅ​ខាងក្រោម​។​ពេល​កំពុងតែ​រាំ​ជនដៃដល់​ជា​ផ្កាយ​បី​នោះ បានមក​និយាយ​ជាមួយ​រូបនាង​ថា​នៅ​ផឹកស៊ី​កំដរ​រូបគេ​ទៅ គេ​និង​ឲ្យ​លុយ​ធីប​២០​ដុល្លារ​។

ជនដៃដល់​បានមក​លួងលោម​នាង និង​បបួល​នាង​ទៅ​ដេក​ជាមួយ តែ​នាង​ឆ្លើយ​វិញ​ថា​៖​រូបនាង​លក់​តែ​សម្លេង​ទេ មិន​លក់ខ្លួន​ឡើយ​!​។ ដោយ​ឮ​សម្តី​នាង​និយាយ​បែបនេះ​ធ្វើ​ឲ្យ​ជនដៃដល់​ខឹង​បាន​ទះកំភ្លៀង​មកលើ​រូបនាង​ចំនួន​៣​កំភ្លៀង បន្ទាប់មក​ក៏ ប្រញាប់ប្រញាល់​បើករថយន្ត​រត់​ចេញពី​កន្លែង​ហេតុ ។​

​នារី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ជ្រោយចង្វា ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ឃាត់ខ្លួន​ជនដៃដល់​ដែល​អួតខ្លួន​ជាម​ន្ត្រី​យោធា​ផ្កា​៣ យកមក​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​តែ​មិនដឹងថា​ធើ​កើត​ឬ​អត់​នោះទេ​ព្រោះ​ពួក​មាន​លុយ​មានអំណាច​ចឹ​ង​នោះ​៕a army beng a army beng2 

​