» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8989 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659496 នាក់

ស្នងការនគរបាលរាជធានី បង្ហាញមុខជនសង្ស័យ៨នាក់ ដែលចាប់បង្ខាំងជនជាតិចិន និងជំរិតលុយជាង៥ម៉ឺនដុល្លារ

ភ្នំពេញ ៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបនិង បង្ហាញមុខ ជនសង្ស័យចំនួន៨នាក់ ក្រោយធ្វើសកម្មភាព ចាប់បង្ខាំងជនជាតិចិន និង ជំរិតទារប្រាក់ចំនួន ៥មុឺន ២ពាន់ដុល្លារ ។a kidnap pp1

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ដោយមានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពរញ ឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការងទទួលដឹកនាំការិយាល័យកម្រិតធ្ងន់ បានបញ្ជាឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះស្រាវជ្រាវ ករណីចាប់បង្ខាំងជនជាតិចិន និងជម្រិតទារប្រាក់ចំនួន ៥ម៉ឺន ២ពាន់ដុល្លារ កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចខុនដូ១កន្លែង ដែលស្ថិតនៅបណ្តោយផ្លូវលេខ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមការស្រាវជ្រាវតាមរយៈកាំមេរ៉ាសុវត្ថិភាព ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ ដោយកំណត់បាននូវទីតាំងរបស់ ជនសង្ស័យ កំពុងពួនសម្ងំលាក់ខ្លួន រហូតឈានដល់ការបង្រ្កាបជនសង្ស័យចំនួន ៨នាក់ ជាជនជាតិខ្មែរ ។

ក្នុងការបង្ក្រាបនេះ កម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន៖ រថយន្តម៉ាក Toyota Prius ពណ៌ស ផ្លាកលេខ កំពត 2B-8818 និងរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ដែលមានផ្លាកលេខ ភ្នំពេញ 2BQ-8101 ។ ព្រមទាំងកាំភ្លើងខ្លី ០៤ដើម , ទូរសព្ទចំនួន ០៦គ្រឿង , គ្រាប់ចំនួន ៣៨គ្រាប់ , ខ្នោះដៃចំនួន ០៧ , សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន ០៤កំប្លេ , កាតកងរាជអាវុធហត្ថចំនួន ០២សន្លឹក(COPY) និងកាបូបស្ពាយចំនួន ០១ ។បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ ត្រូវបានមន្ត្រីជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ ៕a kidnap pp a kidnap pp2 a kidnap pp3