» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7542 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697713 នាក់

នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលីនិងចិន ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ

 

ព្រះសីហនុ៖ នាវាចម្បាំង HMAS Ballarat -FFH155 (Anzac Class FFH) របស់កងទ័ពជើងទឹកអូស្ត្រាលី ផ្ទុកនាវិក ១៩២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។a ship china 

លោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅ​ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿង ឈ្មោះ នាវាHMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។  នាវាឈ្មោះHMAS Ballarat -FFH155 (Anzac Class FFH) មានទម្ងន់ផ្ទុក ៣,៩០០តោន មានបណ្ដោយ ១១៨ម៉ែត្រ, ទទឹង ១៤.៨ ម៉ែត្រ និងជម្រៅទឹក ៦.៤ម៉ែត្រ។នាវានេះមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ របស់នាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី)។

បន្ទាប់ពីនាវាកងទ័ពជើងទឹករបស់ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥នេះដែរ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន២គ្រឿង ក៏បានចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)ទទួលស្វាគមន៍ដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម ។​នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿងនោះគឺនាវាទី១-ឈ្មោះ Qi Jiguang (PLAN 83) និងនាវាទី២ឈ្មោះ Yi Mengshan (PLAN 988)នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

 

បើតាមមន្ត្រីកងទ័ពជើងទឹកកម្ពុជា ដែលបានទៅចូលរួមទទួលស្វាគមន៍នាវាកងទ័ពជើងទឹកចិនទាំងពីរគ្រឿងនោះដែរបានមានប្រសាសន៍ថា នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿងនេះ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃគឺគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)។ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿង ដែលបានចូលមកសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកនេះគឺទី១.នាវា Qi Jiguang (PLAN 83) មេបញ្ជានាវាលោកវរនាវីឯក ស៊ូ ជែងកូរ (Xu Jianguo),នាវានេះអាចផ្ទុកទម្ងន់បានចំនួន១០៩០៧ តោន,មានបណ្ដោយប្រវែង ១៦៥ ម៉ែត្រ ,ទទឹងប្រវែង២២.២ ម៉ែត្រ និងជម្រៅទឹក ៦,៥ ម៉ែត្រ។

 

ទី២.នាវា Yi Mengshan (PLAN 988) មេបញ្ជាការនាវា លោកវរនាវីឯក ហ្វួរសៀនវី (Fu Xianwei)អាចផ្ទុកទម្ងន់បានចំនួន ២៦០៤០ តោន,មានបណ្ដោយប្រវែង ២១០ ម៉ែត្រ ,ទទឹងប្រវែង ២៨ ម៉ែត្រនិងជម្រៅទឹក ៧,៥ម៉ែត្រ។វត្តមាននាវាអូស្ត្រាលីនិងនាវាចិននៅស្រុកខ្មែរនេះគឺចំពេលដែលកម្ពុជាបានមានទុក្ខដោយសារការឈ្លានពានពីភាគីថៃ។កាលពីថ្ងៃទី៩តុលាឆ្នាំ២០១៥លោកវ៉ាងវិនពីនឯកអគ្គរដ្ឋទូតចិននៅកម្ពុជាបានប្រកាសតាមហ្វេសប៊ុកចាត់ទុកកម្ពុជាជាមិត្តរបស់ចិននិងសន្យាជួយរក្សាការពារអធិបតេយ្យជាំតិកម្ពុជា។សម្តីទូតចិន នៅស្រុកខ្មែរថ្វើឲ្យមានប្រតិកម្មពីប្រទេសថៃរហូតទាល់តែឯកអគ្គរដ្ឋទូតចិននៅបាងកកទៅជួបលោកសីហសាកភួងកេតកែវរដ្ឋមន្ត្រីការបរទេសថៃបកស្រាយថាចិនឈរអព្យាក្រិត្យទោះថៃស្ងៀម។a hip aus a ship aus2 a ship china2