
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10103 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700274 នាក់
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា "កម្ពុជាស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់ឯ.ឧ Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់នេះ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក"។ ការប្រកាសនេះតាមរយៈសំណេរខ្លីលើបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។
សូមជម្រាបថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្នើឱ្យពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃដោយប្រើប្រាស់ផ្កាយរណបដើម្បីតម្លាភាព និងជម្រុញឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅម៉ោង ១០យប់នេះ (១៣ ធ្នូ ២០២៥)។តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយស្នើឱ្យមានការដាក់ពង្រាយ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។ បេសកកម្មនេះនឹងត្រួតពិនិត្យការវិវត្តពិតប្រាកដនៃស្ថានការណ៍នៅតាមព្រំដែន ជាមួយនឹងការគាំទ្រដោយសមត្ថភាពត្រួតពិនិត្យតាមប្រព័ន្ធតាមដានផ្កាយរណប ដែលផ្ដល់ដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ។
លទ្ធផលពីការតាមដានតាមផ្កាយរណប និងការសង្កេតដោយផ្ទាល់ នឹងត្រូវចងក្រងដោយក្រុម AOT ហើយរបាយការណ៍នេះនឹងដាក់បង្ហាញជូននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ។ របាយការណ៍នេះ នឹងបង្ហាញពីស្ថានការណ៍ជាក់ស្តែង និងទីតាំងរបស់ភាគីទាំងពីរ ដើម្បីធានាការទទួលខុសត្រូវ កសាងទំនុកចិត្ត និងថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
សំណេរនៅលើបណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើឡើងបន្ទាប់ពីលោកបានពិភាក្សាជាមួយលោកប្រធានាធិបតីត្រាំ ព្រមទាំងទូរសព្ទទៅកាន់មេដឹកនាំកម្ពុជានិងថៃ ដោយបង្ហាញក្ដីបារម្ភអំពីរឿងនេះ និងជំរុញយ៉ាងទទូចឱ្យភាគីទាំងពីរ៖- រក្សាភាពអត់ធ្មត់ជាអតិបរមា ។- បញ្ឈប់រាល់សកម្មភាពប្រយុទ្ធគ្នា គ្រប់ទម្រង់ទាំងអស់។- ចៀសវាងរាល់សកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬផ្លាស់ទីកងទ័ពទៅមុខ។- កិច្ចព្រមព្រៀងខាងលើត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២២៖០០ នាទីយប់ (ម៉ោងនៅភ្នំពេញ/បាងកក) តទៅ ។
ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថា ការពិភាក្សា ការអត់ធ្មត់ និងការទូត នឹងឈ្នះលើអំពើហិង្សា ។
គួររំលឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយឱ្យភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)"។ សម្តេចបវរធិបតីបានបញ្ជាក់ថា "កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)"។
ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ សម្តេចបវរធិបតី បានលើកឡើងថា "ខ្ញុំបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ"។
ទោះបីយ៉ាងណានាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោកអនុទីនឆានវីរៈគុល បានប្រកាសនៅរសៀលថ្ងៃសៅរ៍នេះថា ឥឡូវនេះ ថៃលែងត្រូវការស្តាប់អ្នកណាទៀតហើយ។ ប្រសិនបើយើងបន្តស្តាប់មនុស្សម្នាក់នេះ និងមនុស្សម្នាក់នោះ តើយើងនៅមានពេលវេលាដើម្បីការពារអធិបតេយ្យភាពរបស់យើង និងការពារសុវត្ថិភាពរបស់ប្រជាជនដែរឬទេ?ការប្រកាសបែបនេះប្រៀបដូចាំថៃទះកំផ្លៀងមេដឹកនាំពិភពលោកគឺលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលជាប្រធានអាស៊ានចឹងដែរ៕