» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6531 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696702 នាក់

ចិនដាក់ពង្រាយទូពេទ្យស្វ័យប្រវត្តិ AI ដើម្បីពិនិត្យ បើកថ្នាំ និងកាត់បន្ថយពេលវេលារង់ចាំរបស់អ្នកជំងឺ

 

 

ប្រទេសចិន៖ ប្រទេសចិនកំពុងដាក់ពង្រាយបញ្ជរវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់នៅក្នុងមន្ទីរពេទ្យ មជ្ឈមណ្ឌលដឹកជញ្ជូន និងកន្លែងសាធារណៈផ្សេងទៀត ដើម្បីកាត់​បន្ថយបន្ទុកលើវេជ្ជបណ្ឌិតដែលធ្វើការលើសទម្ងន់ និងធ្វើឱ្យការថែទាំសុខភាពកាន់តែលឿន និងមានតម្លៃសមរម្យ។a china ai1 

ទូបញ្ជរវេជ្ជសាស្ត្រ ឬទូពេទ្យស្វ័យប្រវត្តិ (Kiosks) និងបរិក្ខារវិនិច្ឆ័យឆ្លាតវៃ ដំណើរការដោយ AI ដែលអាចធ្វើការត្រួតពិនិត្យសុខភាពជាមូលដ្ឋានដូចជាសម្ពាធឈាម ចង្វាក់បេះដូង និងកម្រិត​អុកស៊ីហ្សែន មុនពេលដំណើរការការវិនិច្ឆ័យរហ័សដោយប្រើបញ្ញាសិប្បនិម្មិត និងបណ្តាញតេឡេវេជ្ជកម្ម។ អ្នកជំងឺអាចទទួលបានរបាយការណ៍ពិនិត្យភ្លាមៗ ហើយថែមទាំងទទួលបានថ្នាំ​នៅនឹងកន្លែងទៀតផង។

គំនិតផ្តួចផ្តើមនេះកំពុងបង្ហាញពីភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាថែទាំ និងកាត់បន្ថយយ៉ាងគំហុកនូវរយៈពេលរង់ចាំដ៏យូរដែលធ្លាប់ជា​បន្ទុកនៃប្រព័ន្ធ​សុខភាព​សាធារណៈ។

ក្រុងសិនជិន (Shenzhen) ដែលជាតំបន់ជួរមុខនៃការផ្លាស់ប្តូរនេះ បានរួមបញ្ចូលផលិតផលវេជ្ជសាស្ត្រ AI ជិត ៤៥០ នៅក្នុងស្ថាប័នថែទាំសុខភាពរបស់ខ្លួន។ ការពង្រីកនេះមានសារៈសំខាន់​ជាពិសេស​នៅកម្រិតសហគមន៍ ដោយមណ្ឌលសុខភាពសហគមន៍ជាង ៤០០ ក្នុងចំណោម ៩៧០ ក្នុងទីក្រុងនេះបានដាក់ឱ្យប្រើប្រាស់បរិក្ខារជំនួយការវិនិច្ឆ័យឆ្លាតវៃ។

ការប្រើប្រាស់ទូបញ្ជរវេជ្ជសាស្ត្រ ឬទូពេទ្យស្វ័យប្រវត្តិ (Kiosks) បានកាត់បន្ថយពេលវេលារង់ចាំបានលើសពី ៧៥%។ អ្នកជំងឺអាចនិយាយប្រាប់ពីអាការៈរបស់ខ្លួនប្រាប់ទៅទូពេទ្យស្វ័យប្រវត្តិ បន្ទាប់មក​​ទូពេទ្យ AI មួយនេះនឹងធ្វើការការវិនិច្ឆ័យរហ័សដោយប្រើបញ្ញាសិប្បនិម្មិត និងបណ្តាញតេឡេវេជ្ជកម្ម ហើយបើសិនជាអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យជួបវេជ្ជបណ្ឌិតដោយផ្ទាល់ នោះវា​នឹង​ធ្វើ​ការ​កត់ត្រានូវរបាយការណ៍អ្នកជំងឺ ព្រមទាំងធ្វើការណាត់ជួបវេជ្ជបណ្ឌិតដោយផ្ទាល់ ហើយបើយោងតាមការសិក្សាគឺពេលវេលារង់ចាំជាមធ្យមគឺកាត់បន្ថយមកត្រឹម ០.៣៨ ម៉ោង (ប្រហែល ២៣ នាទី) ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង ១.៩៧ ម៉ោង (ជិត ២ ម៉ោង) សម្រាប់ការណាត់ជួបវេជ្ជបណ្ឌិតដោយមិនប្រើទូពេទ្យ AI ។

ជាមួយនឹងការសាកល្បងដំបូងដែលបង្ហាញពីអត្រាភាពត្រឹមត្រូវដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងភាពត្រឹមត្រូវ ៩៥.៦% ក្នុងការធ្វើរោគវិនិច្ឆ័យ មន្ទីរពេទ្យនិម្មិតនេះត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីជួយ​ដល់គ្រូពេទ្យ និងកាត់បន្ថយបន្ទុកការងាររដ្ឋបាលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទីកន្លែងហ្វឹកហាត់ល្បឿនលឿន និងគ្មានហានិភ័យសម្រាប់និស្សិតពេទ្យទៀតផង៕a china ai