» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8339 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698510 នាក់

ប្រទេសជប៉ុននឹងមាននាយករដ្ឋមន្ត្រីជាស្ត្រីលើកទី១ក្នុងប្រវត្តិសាស្ត្រ!

 

ជប៉ុន៖ប្រទេស​ជប៉ុន​នឹង​ទទួល​បាន​នាយក​រដ្ឋមន្ត្រី​ជា​ស្ត្រី​ដំបូង​គេ​របស់​ខ្លួន​បន្ទាប់​ពី​អតីត​រដ្ឋមន្ត្រី​សន្តិសុខ​សេដ្ឋកិច្ច​ លោក​ស្រី Sanae Takaichi អាយុ ៦៤ ឆ្នាំ​បាន​យក​ឈ្នះ​ក្នុង​ការ​​​បោះឆ្នោត​ក្នុ​ង​បក្ស ដើម្បី​ស្នង​តំណែង​លោក Shigeru Ishiba ​ដែល​សន្យា​​​ចុះ​ចេញពីអំណាច​​ក្រោយ​ដឹងលទ្ធផល​​​ចាញ់​ឆ្នោត​​​។a japon prim1 

លោកស្រី Takaichi ដែលជាអ្នកការពារអភិរក្សនិយមរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ទំនងជានឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីបន្ទាប់ នៅពេលដែលកិច្ច​ប្រជុំ​​រួម​គ្នា​រ​​វាង​​តំណាង​សភា​ជាន់ទាប និង ព្រឺទ្ធសភា ​ហៅថា «Diet»​ គ្រោង​​កោះប្រជុំសម្រាប់សម័យប្រជុំវិសាមញ្ញ ដែលរំពឹងទុកនៅថ្ងៃទី១៥​​ខែតុលា​ខាង​មុខ​នេះ​​។

ខណៈពេលដែលគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច និងគណបក្ស​ Komeito ដែល​ជាដៃគូសម្ព័ន្ធ​រដ្ឋាភិបាល​របស់ខ្លួន មិនមានសំឡេងភាគច្រើននៅក្នុងសភា ​បេក្ខភាព​នាយករដ្ឋមន្ត្រីស្ថិតនៅ​​​ក្នុង​​​ជម្រើស​​សម្រាប់​គណបក្ស LDP ដោយសារតែគណបក្សប្រឆាំងដែល​រប៉ាត់រប៉ាយ មិនអាចរួបរួមគ្នាដើម្បី​​ផ្តល់​​បេក្ខភាព​​​​នាយករដ្ឋមន្ត្រីជាក់​លាក់​​សម្រាប់​ការ​គាំទ្រ​ពី​សភា​​ទាំង​ពីរ​​។

​ភ្នាក់ងារ​សារព័ត៌មាន​ The Straits Times ​បានរាយការណ៍ថា ​គណៈរដ្ឋមន្ត្រី​​​របស់​នាយករដ្ឋមន្ត្រី លោក Ishiba នឹងលាលែងពីតំណែងដោយបញ្ចប់អាណត្តិរយៈពេលខ្លី នៅថ្ងៃទី១៥ខែតុលា។

ការសាកល្បងការទូតលើកដំបូងរបស់លោកស្រី Takaichi ក្នុងព្រឹត្តិការណ៍ដែលទំនងជាលោកស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសជប៉ុន នឹងត្រូវជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងមកបំពេញទស្សនកិច្ចនៅតូក្យូនៅចុងខែតុលា​ ក្រោយ​ពី​ការ​បោះឆ្នោតឡើង​ជានាយករដ្ឋមន្ត្រី​​​។

សូមបញ្ជាក់ថាលោកស្រី Sanae Takaichi បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចក្នុងប្រទេសជប៉ុន ហើយតាមរយៈជ័យជម្នះនេះ នឹងត្រួសត្រាយផ្លូវឱ្យលោកស្រីឆ្ពោះទៅរកដំណែងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។

ទីភ្នាក់ងារសារព័ត៌មាន AFPបានឲ្យដឹងថា:លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សនៅថ្ងៃសៅរ៍ ទី៤ ខែតុលានេះ ។ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ តាមលទ្ធផលបោះឆ្នោត លោកស្រី Takaichi ទទួលបានគាំទ្រ ១៨៥សំឡេង ខណៈលោក Koizumi ទទួលបានសំឡេង គាំទ្រ១៥៦សំឡេង បន្ទាប់ពីគូប្រជែង៣នាក់ផ្សេងទៀតរបស់អ្នកទាំង២ត្រូវបានជម្រុះក្នុងការបោះឆ្នោតជុំទី២៕ជ