» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12081 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702252 នាក់

តេ​ជោ​៖​គ្មាន​ការដោះលែង​កឹម​សុខា​នៅ​ចុងឆ្នាំ​ឡើយ​ព្រោះ​មិនទាន់​កាត់ទោស​

 

​ភ្នំពេញ​៖ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦ សម្ដេច​តេ​ជោ ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ទាត់ចោល​ការលើកឡើងរ​បស់​ទណ្ឌិត សម រង្ស៊ី ដែលថា​នឹងមាន​ការដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ ។​a hun takeo 

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ​២៣,៤៦៦​នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​២០ មក​តាម​ស្រុក​នានា​ក្នុង​ខេត្តតាកែវ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​គេ​ថា​ថ្ងៃទី​២៩ ខែធ្នូ​នេះ នឹងមាន​ការដោះលែង​អ្នកទោស អានេះ​ពិតជា​ចេះ​បោក​គេ​ហៅថា បោក​ចិញ្ចឹម​ឆ្នាំង ចាំ​មើលទៅ​អ្នក​ជឿ ចាំ​មើលទៅ​។

សម រង្ស៊ី គាត់​បង្ហោះ​ក្នុង Facebook គាត់​ថា​ថ្ងៃ​២៩​នេះ លោក ហ៊ុន សែន នឹង​ដោះលែង កឹម សុខា ដែល​គាត់​ហៅថា ធ្វើ​ខួប​លើក​ទី​២០ នៃ​នយោបាយ​ឈ្នះ​ឈ្នះ ហើយ​នេះ​ក្រោម​សម្ពាធ​អន្ដរជាតិ​។ ហ្អែ​ង​ចាំមើលៗ ហើយ​អ្នកគាំទ្រ​អ្នកឯង​ចាំមើល​ទៅ ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ប៉ុណ្ណឹង​ទេ ចាំ​មើលទៅ អា​មេ​ខ្លួនឯង បោក​កូន​ខ្លួនឯង​ប៉ុណ្ណា​»​។​

​សម្ដេច​ បាន​ពន្យល់​ត្រឡប់​ទៅ​ទណ្ឌិត ដែល​មិន​យល់​ពី​ច្បាប់​ថា លោក កឹម សុខា មិនទាន់​ត្រូវបាន​តុលាការ​កាត់ទោស ហើយ​សាលក្រម​មិនទាន់​ចូល​ស្ថាពរ​នៅឡើយ​នោះទេ ដូច្នេះ​លោក កឹម សុខា គ្មាន​ទោស​ឯណា​ត្រូវ​ស្នើ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស​នោះទេ ។សម្ដេច​ក៏​គ្មាន​សិទ្ធិ​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​អ្នកណា​ទាំងអស់ ចំពោះ​អ្នក​ដែល​ស្ថិតក្នុង​ក្របខណ្ឌ​ជា​ពិរុទ្ធជន​។​

​ក្រៅពី​ប្រកាស​ច្រានចោល​ចំពោះ​ការលើកឡើង​ដោយ​ខុសពី​ច្បាប់​របស់​ទណ្ឌិត សម រង្ស៊ី ខាងលើនេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ឆ្លៀត​ដាក់​ផ្លែផ្កា​ទៅវិញ​ទៀតថា កាលណា​ដែល​សេះ ដុះ​ស្នែង ទើប​សម្ដេច​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ដោះលែង​លោក កឹម សុខា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​រត់ចោល​គុក​នៅ​កម្ពុជា​ថា មួយថ្ងៃៗ​មិនដែល​ចេះ​ធ្វើការ​អ្វី​នោះទេ ពោល​អង្គុយ​រក​នឹក​តែ​ល្បិច​ដើម្បី​បោកប្រាស់ ភូតកុហក​កូនចៅ​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​មួយ​ករណី​ទៀត រក​នឹក​ដើម្បី​បង្ហោះ​សារ​លើ Facebook ដើម្បី​បោក​អ្នកប្រើប្រាស់ Facebook និង​គ្រាន់តែ​ចង់បាន​ការ​ចុច Like​។​មានការ​ក​តើ​សម្គាល់ថា​ការលើកឡើង​របស់លោក​សមរង្ស៊ី​គឺ​ចំ​ពេលដែល​លោកស្រី​រ៉ូ​ណា​ល់​ស្មី​ត​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​មក​បំពេញការងារ​នៅ​ស្រុក​ខ្មែរ​ពីថ្ងៃ​ទី​១​ដល់​១១​វិច្ឆិកា​។​

​សូមបញ្ជាក់ថា​លោក​លោក​កឹម​សុខា​ត្រូវបាន​ផ្ទេរ​ពី ឃុំខ្លួន នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) មក​ឃុំ​នៅផ្ទះ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាម ផ្លូវ​តុលា​ការដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី ដែល​ខណ្ឌ​ដោយ ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕a keo1  

​