» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9534 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699705 នាក់

ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ

 

​ខេត្តកណ្តាល​៖​ស្ត្រី​ម្នាក់​ត្រូវ​ហ្វូង​ឃ្មុំចង្អេរ​ចោមរោម​ទិច​ពេល​កំពុង​ដេក​សម្រាក​នៅក្នុង​អង្រឹង​ក្រោម​ដើមឈើ​ក្រោយ​ផ្ទះ នៅក្នុង​ខេត្តមណ្ឌលគិរី​បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ ។​a die bee 

​ជនរងគ្រោះ មានឈ្មោះ អឹម វ​ណ្ណេ​ត ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពូ​ក្រេង ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ កូនធម៌​ជនរងគ្រោះ​មានឈ្មោះ ឈាង បូរ៉ា ភេទ​ប្រុស អាយុ​២៤ បានឱ្យដឹងថា មុនពេល​កើតហេតុ ម្តាយធម៌​របស់ខ្លួន​ស​ម្រាក​ក្នុង​អង្រឹង​នៅក្រោយ​ផ្ទះ​ក្រោម​ដើមឈើ​។​សម្រាក់ បាន​មួយស្របក់​ធំ ស្រាប់តែ​ឮមាត់​ម្តាយធម៌​ស្រែក​ឱ្យជួយ​ភ្លាម ហើយ​ខ្លួន​ក៏រ​ត់ទៅ​មើល​ក៏​ប្រទះឃើញ​ឃ្មុំចង្អេរ​មួយ​សំបុក​ធំ​កំពុង​រោម​ទិច​គាត់​ភ្លាមនោះ ខ្លួន​ក៏​រត់​ទៅយក​ភួយ​មក​គ្របដណ្តប់​ពីលើ ហើយក៏​ប្រាប់​គាត់​ថា នាំគ្នា​រត់ចេញ​ទៅ ប៉ុន្តែ គាត់​បាន​ប្រាប់ថា​គាត់​រត់​មិន​រួច​ទេ រួច​ក៏​ដួល​ទៅ​ផ្ទាល់​ដីលែង​ដឹងខ្លួន​តែម្ដង​។​

​ខ្លួន​បានរ​ត់ទៅ​ហៅ​អ្នកជិតខាង​មកជួយ​ដឹក​ម្តាយធម៌​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ តែ​អកុសល ពេលទៅដល់​មន្ទីរពេទ្យ លោកគ្រូ​បាន​ពិនិត្យ រួច​ប្រាប់ថា ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ ពូ​ក្រេង ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​លោក ផ្ល​ង ជំនិត អធិការនគរបាល​ស្រុក​ពេ​ជ្រា​ដា បានឱ្យដឹងថា សមត្ថកិច្ច​ជំនាញ​បានធ្វើ​កោសល្យវិច័យ​បាន​រកឃើញ​ទ្រនិចឃ្មុំ​ចង្អេរ​ចំនួន​៦៧​កន្លែង និង​ពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ និង​ទៅលើ​ដងខ្លួន​អវៈយវៈ​ពុំមាន​ឃើញ​ស្នាម​ដាច់​រលាត់​អ្វី​ឡើយ​។ សម​ត្ត​កិច្ច​សន្និដ្ឋានថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ឃ្មុំចង្អេរ​ទិច​ពិតប្រាកដ​មែន​។

​សូមញ្ជាក់ថា​ប​ើតាម​ឯកសារ​សុខាភិបាល​សម្រាប់​មនុស្ស​យើង​ជាច្រើន ពេល​ឃ្មុំ​ទិច​គ្រាន់តែ​ឈឺចាប់​ត្រង់​កន្លែង​ទិច​មួយរយៈ​ប៉ុណ្ណោះ តែ​ថា​មាន​អ្នក​ផ្សេងទៀត ឃ្មុំ​ទិច​ធ្វើ​ឲ្យ​មានប្រតិកម្ម​អាលែកហ្ស៊ី​អាច​ពី​កម្រិត​ស្រាល ដល់​ធ្ងន់ធ្ងរ និង​ករណីខ្លះ​អាច​គំរាមកំហែង​ដល់​ជីវិត​ទៀតផង​។​១. ឃ្មុំ​ទិច​អាច​បង្ក​ឲ្យ​មានប្រតិកម្ម​អាលែកហ្ស៊ី​​តាម​ការចុះផ្សាយ​របស់​ព្រឹ​ត្ត​ប័ត្រ Journal of Asthma and Allergy មនុស្ស​យើង​ប្រហែល​ពី​៥​ទៅ​៧,៥​ភាគរយ អាច​នឹង​ជួប​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ពេល​ត្រូវ​សត្វល្អិត​ទិច​។​

​មនុស្ស​ជាច្រើន​ដែល​ប្រតិកម្ម​ទៅនឹង​សត្វល្អិត​ទិច​នឹង​អាចមាន​ប្រតិកម្ម​អាលែកហ្ស៊ី​ពី​កម្រិត​ស្រាល​ទៅ​មធ្យម ដោយមាន​ឡើង​ក្រហម និង​ហើម ត្រង់​កន្លែង​ទិច​។​​សម្រាប់​មនុស្ស​មួយចំនួន​តូច​ទៀត ប្រតិកម្ម​អាលែកហ្ស៊ី​អាច​ធ្ងន់ធ្ងរ រហូត​តម្រូវ​ឲ្យ​មានការ​សង្គ្រោះបន្ទាន់​ទៀតផង​។​​ពិស​របស់​ឃ្មុំ អាច​បង្ក​ឲ្យ​មានប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​។ ឃ្មុំ ស្រ​ម៉ោ​ចក្រ​ហម ភាគច្រើន​ពេល​ខាំ ឬ​ទិច អាច​បង្ក​ឲ្យ​មានប្រតិកម្ម​អាលែកហ្ស៊ី ដែល​អាច​រាលដាល​ពេញ​ទាំង​រាងកាយ មាន​ស្បែក និង​ប្រព័ន្ធ​ផ្លូវដង្ហើម​ដែរ​។​

២. មូលហេតុ​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី​​ពេល​ឃ្មុំ​ទិច ទ្រនិចឃ្មុំ​នឹង​ចាក់​ចូលទៅក្នុង​ស្បែក​របស់​យើង​។ ទ្រនិចឃ្មុំ​អាច​នឹង​បញ្ចេញ​ពិស​ភ្លាមៗ ឬ​រហូតដល់​មួយ​នាទី​បន្ទាប់ពី​ទិច​រួច​។ ពិស​ឃ្មុំ​មាន​ផ្ទុក​ប្រូតេអ៊ីន ដែល​អាចមាន​ឥទ្ធិពល​លើ​កោសិកា​ស្បែក និង​ប្រព័ន្ធ​ភាពស៊ាំ ជា​លទ្ធផល​នាំ​ឲ្យ​មានការ​ឈឺចាប់ និង​ហើម​នៅ​កន្លែង​ដែល​ទិច​។​​មនុស្ស​មួយចំនួន​មានប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ឃ្មុំ​ទិច ដោយសារ​ពិស​ឃ្មុំ​រំញោច​ឲ្យ​មានប្រតិកម្ម​ខ្លាំង​ពី​ប្រព័ន្ធ​ភាពស៊ាំ​។ អ្នកខ្លះ​ឃ្មុំ​ទិច​លើកទីមួយ​មិនមាន​ប្រតិកម្ម​អាលែកហ្ស៊ី​ទេ តែ​អាចមាន​ប្រតិ​កម្មនេះ​នៅពេល​ឃ្មុំ​ទិច​លើក​ទី​ពីរ​។​

៣. ធ្វើ​ម៉េច​ដឹងថា​យើង​មានប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ពិស​ឃ្មុំ​​អាលែកហ្ស៊ី​ទៅនឹង​ពិស​ឃ្មុំ​អាចមាន​ស្ថានភាព​ចាប់ពី​កម្រិត​ស្រាល​ទៅដល់​ធ្ងន់ធ្ងរ​បាន​។ ករណី​ធ្ងន់ធ្ងរ​ខ្លះ​ប្រតិកម្ម​អាលែកហ្ស៊ី​អាច​កើតមាន​ជុំវិញ​កន្លែង​ទិច​។ ករណី​ធ្ងន់ធ្ងរ​មួយចំនួនទៀត អាចមាន​ផលប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។​​មនុស្ស​យើង​អាចមាន​ប្រតិកម្ម​ទៅនឹង​ពិស​ឃ្មុំ​ផ្សេងៗ​គ្នា ដោយ​អ្នកខ្លះ​មាន​ចេញ​ប្រតិកម្ម​តែ​នៅត្រង់​កន្លែង​ទិច​តែប៉ុណ្ណោះ​។ ដូចនេះហើយ ជាការ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ដឹង​ពី​កម្រិត​រោគសញ្ញា​ផ្សេងៗ​គ្នា​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​នេះ ដើម្បី​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ​

៤. រោគសញ្ញា​​កម្រិត​ស្រាល​៖ មាន​មុត​ស្បែក ឡើង​ក្រហម ឈឺចាប់​លើ​ស្បែក និង​មាន​ហើម​ត្រង់​កន្លែង​ទិច​តិចតួច​។​​កម្រិត​មធ្យម​៖ ឡើង​ក្រហម ហើម​ខ្លាំង​ត្រង់​កន្លែង​ទិច និង​កាន់តែ​ធំ និង​អាចមាន​រយៈពេល​ពី​២៤​ទៅ​៤៨​ម៉ោង​។​​កម្រិត​ធ្ងន់ធ្ងរ​៖ រមាស់ ឡើង​កន្ទាលត្រអាក ហើម​បំពង់ក ឬ​អណ្ដាត ពិបាក​ដកដង្ហើម ឈឺចាប់​ខុស​ប្រក្រតី ក្អួត ឬ​ចង្អោរ វិលមុខ ជីពចរ​ខ្សោយ និង​អាច​បាត់បង់​ស្មារតី​។​វិធី​ព្យាបាល​ករណី​យ៍​ល្មមៗ​គេ​អាច​ប្រើ​ទឹកឃ្មុំ​ទឹកខ្មេះ​ថ្នាំដុសធ្មេញ​យកមក​លាប​ក៏​អាចជួយ​បាន​ផងដែរ​។​a die bee1 a die bee2 


​