» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9943 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700114 នាក់

អាជ្ញាធរ​ខេត្តសៀមរាប​ដាក់​វិធានការ​ហ៊ុំពទ្ធ័​ជ​ម្រុំ​លោក​ខឹម​វាសនា​


​សៀមរាប​៖ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​៣១​សីហា​បាន​ឲ្យ ដឹងថា អាជ្ញាធរ​ខេត្តសៀមរាប បានដាក់កម្លាំងហ៊ុំពទ្ធ័ជម្រុំលោកខឹមវាសនានិងបន្ត​សម្របសម្រួល​ជាពិសេស​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចាក​ចេញពី​ដីចម្ការ​របស់លោក​ខឹម វាសនា នៅ​ជើងភ្នំ​គូលែន ទៅកាន់​លំនៅឋាន​វិញ​។a khem hun2 

​ផ្តល់​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន នៅ​បរិវេណ​ភូមិ​សសី ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប លោក​ទៀ​សីហា​ប្រាប់ថា អាជ្ញាធរ​ខេត្តសៀមរាប​កំពុង​បន្ត​បិទ​(​ច្រក​)​មិនឱ្យ​ប្រជាពលរដ្ឋ​ចូលមកក្នុង​តំបន់ហាមឃាត់ និង​អំពាវនាវ​ដល់​បងប្អូន​ដែល​កំពុងស្នាក់នៅ​ក្នុង​ចម្ការ​របស់លោក ខឹម វាសនា ឱ្យ​ចាកចេញ​ទៅកាន់​លំនៅស្ថាន​វិញ​។ ព្រោះ​អាជ្ញាធរ​យល់ថា ពួកគាត់​មាន​ផលប៉ះពាល់​ដល់​សុខុមាលភាព​ទាំង​មនុស្ស​ចាស់ និង​កុមារ ប្រឈមមុខ​នឹង​ការឆ្លង​ផ្សេងៗ ជាពិសេស​ជំងឺ​កូ​វីដ​-១៩ បាត់បង់​ការងារ​ធ្វើ កុមារ​មិនបាន​សិក្សា​រៀនសូត្រ ខាតបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជាដើម​។

​ទាក់ទង​និង​បញ្ហា​ទឹក​ជន​លិច​លោក ទៀ សីហា ថ្លែងថា មកដល់​ថ្ងៃទី​៣១ ខែសីហា​នេះហើយ នៅ​មិនទាន់មាន​ហេតុការណ៍​ណាមួយ​បានកើត​ឡើង ដូច​ការប្រកាស​របស់​លោក ខឹម វាសនា ឡើយ​។ លោក​បន្តទៀតថា មកដល់ពេលនេះ​កងកម្លាំង​សមត្ថកិច្ច​បាន​ត្រៀមខ្លួន​រួចជាស្រេច តែ​ក៏​មិនមាន​ការប៉ះទង្គិច​ណាមួយ​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​គណបក្ស​LDP​ឡើយ​។ ក្នុងនោះ​អាជ្ញាធរខេត្ត​កំពុង​បន្ត​សម្របសម្រួល នឹង​បាន​ត្រៀម​មធ្យោបាយ​ធ្វើដំណើរ​រួចជាស្រេច សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​ចម្ការ​របស់លោក ខឹម វាសនា នៅ​ជើងភ្នំ​គូលែន ដើម្បី​ទៅកាន់​បណ្តា​ខេត្ត និង​លំនៅឋាន​របស់ខ្លួន​វិញ​។

 

​សូមជម្រាបថា​ចាប់តាំងពី​ថ្ងៃទី​២៣ ខែសីហា​មក លោក ខឹម វាសនា មេបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា តាម​ការធ្វើ​វិបស្សនា​របស់លោក​ឃើញថា ភពផែនដី​នឹងត្រូវ​ជន់​លិច​នៅពេល​ខាងមុខ ហើយ​លោក​អំពាវនាវ​ឱ្យ​អ្នក​ដែល​គាំទ្រ​ទៅ​ជួបជុំគ្នា​នៅលើ​ដីចម្ការ​របស់លោក ឯជើង​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប ទើប​អាច​រួច​ផុតពី​គ្រោះមហន្តរាយ​នេះ​។ បន្ទាប់មក ក៏មាន​ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់ បាន​នាំ​ក្រុមគ្រួសារ ធ្វើដំណើរ​ខ្លះ​តាម​រថយន្ត ខ្លះ​តាម​ម៉ូតូ ទៅកាន់​តំបន់​ជើងភ្នំ​គូលែន​។ ចំណែក​ពលករ​ខ្មែរ​ខ្លះ ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​ក៏​ប្រញាប់ប្រញាល់​វិលត្រឡប់​មក​កម្ពុជា ដោយ​បោះបង់​ការងារ​របស់ខ្លួន​ដែរ​៕a khem home a khem home1 a khem home2 
​